កំរង​រូប​ភាពជន​បរទេស​ជិះ​ទូក​លេង ​ឌឺ​ដាក់​ក្រុង​ភ្នំពេញ ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ កញ្ញា ២០១៤) ៖ កាលពីព្រឹកមិញនេះ មានភ្លៀងធ្លាក់មួយមេធំរយៈ ពេល​ប្រមាណ ជា៤ម៉ោង បណ្តាលអោយ តាមបណ្តាផ្លូវ ថ្នល់មួយចំនួន មានការ លិចលង់ ធ្វើ​អោយ​មានការពិបាក ក្នុងការធ្វើចរាចរណ៍។

ទន្ទឹមមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះ នៅក្នុងបណ្តាញ សង្គមហ្វេ សប៊ុកគេឃើញបង ប្អូន​ប្រជាពលរដ្ឋយើងជា ច្រើនបានធ្វើការចែកចាយ រូបភាពនានាអំពីការ លិច​លង់​នៅ​តាម​កន្លែង​ផ្សេងៗ ហើយអ្វីគួរអោយ ចាប់អារម្មណ៍បំផុតនោះ គឺ​រូប​ភាព​ជន​បរទេស​២​នាក់​បាន​នាំ​គ្នា​ជិះ​ទូក​លេង​យ៉ាងសប្បាយតាមផ្លូវថ្នល់ ដែលលិចលង់នោះទៅវិញ។

គេមិនបានដឹងពីទីតាំង ដែល​ជនបរទេសទាំង២នាក់នោះជិះទូកលេងទេ ប៉ុន្តែ​រូប​ភាព​របស់​ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

1

2345

Related Articles

Back to top button
Close
Close