សម្ថ​កិច្ច​ឃាត់​ខ្លួន​យុវជន​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​សាម៉ូ​រ៉ៃ​កាន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ ចូល​​ថ្ងៃទី​១៥ នៅ​ចំណុច​​មុខក្លិប​​វើល​ដាន់ ​តាមបណ្តោយ​​ផ្លូវ​លេខ​២៧១ ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក ​យុវជន​​មួយ​ក្រុម​មាន​​គ្នា​៥​នាក់​ប្រដាប់​ដោយ​ដាវ​សាម៉ូរ៉ៃ​កាន់​នឹង​ដៃ​ នៅ​អង្គុយ​​ចាំ​មុខក្លិប​​វើល​ដាន់ ត្រូវ​សន្តិ​សុខ​ឃើញ​រាយ​ការណ៍​​ទៅ​នគរបាល​​ប៉ុស្តិ៍​​ទឹក​ល្អក់​ទី​៣ ចុះ​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ​។

តាម​សម្តី​សន្តិ​សុខ​យាម​នៅ​មុខក្លិប​​ខាង​លើ​បាន​ ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​យុវជន​៥​នាក់​បាន​ចូល​ទៅ​ផឹក​ស៊ី​​រាំ​លេង​​នៅក្នុង​ ក្លិប ​​មិន​ដឹង​ជា​មាន​ទំនាស់​​ជា​មួយ​ក្រុម​ម្ខាង​ទៀត​មាន​គ្នា​ប៉ុន្មាន​នាក់​ ពិត​ប្រាកដ​នោះ​​ទេ ហើយ​ក៏​មិន​បាន​វាយ​តប់​គ្នា​នៅក្នុងហាង​ដែរ ស្រាប់តែ​​ជន​បង្ក​មាន​គ្នា​៥​នាក់​​នេះ​បាន​នាំគ្នា​​ចេញត្រឡប់​​ទៅផ្ទះវិញ ​​មួ​យ​សន្ទុះ​​ក្រោយ​មក​ស្រាប់តែ​​ដើរ​មក​អង្គុយ​សំកុក​ចាំ​គូ​សត្រូវ​ នៅមុខ​ក្លិប​​ប្រដាប់​ដោយ​ដាវ​សាម៉ូរ៉ៃ​មួយ​ដើម ។

ប្រភពបន្តថា ​ពេលឃើញ​បែប​នេះ​​ក៏បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ ​ទាំង​៥​នាក់​យក​ទៅ​សាក​សួរ​​នៅប៉ុស្ត៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក​៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close