ប្តី​​កាប់​​ប្រពន្ធ ​ជា​ច្រើន​​ពូ​​ថៅ ​បណ្តាល​​ឲ្យ​​ស្លាប់ ​​

សារព័ត៌មាន​​ Cambodia News​/

កណ្តាល​ (២៥ កញ្ញា ២០១៤) ៖ បុរស​ម្នាក់ បាន​យក​ពូថៅ កាប់​ប្រពន្ធ​ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់ បន្ទាប់ពី​មាន ទំនាស់​ពាក្យសម្តី​ជាមួយ​ប្រពន្ធ​ពី​ព្រលប់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ជិត ៤​ទៀបភ្លឺ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា បុរស​នេះ ឈ្មោះ ឃឹម ហ៊​ន អាយុ ៦៨ ឆ្នាំ​។ រីឯ​ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ ចាន់ សុ​ផៃ  អាយុ ៦៦​ឆ្នាំ​។  ពីរ​នាក់​ប្តី​ប្រពន្ធ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើត​ហ​តុ ។

នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​និង​៣០​នាទី យប់ ជនសង្ស័យ​មានទំនាស់ ជជែក​គ្នា​បន្តិចបន្តួច រួច​ក៏​ចូលទៅ​សម្រាក​រៀងៗ​ខ្លួន​ទៅ​។ លុះដល់​ម៉ោង ៣:៥៥ នាទី ជិត​ភ្លឺ នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ ជនសង្ស័យ បាន​យក​ពូថៅ ទៅ​កាប់​ប្រពន្ធ ដែល​កំពុង​ដេក ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​៕

2

 

 

Related Articles

Back to top button
Close
Close