Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័តមាន​អន្តរជាតិPhoto of ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

    ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

    Cambodia News ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរួមរបស់សហគមន៍អន្តរជាតិថា ការសន្ទនា ការយោគយល់​ និង ការគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។ ទិវានេះគឺជាការប្រសូតចេញពីខ្លឹមសារនិងស្មារតី នៃគំនិតផ្ដួចផ្ដើមអរិយធម៌សកល ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un  

    លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un  

    Cambodia News  យប់ថ្ងៃទី ៨ ខែមិថុនា ​​ នៅ​ទីក្រុងព្យុងយ៉ាង ​លោក​ Xi Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និងជាប្រធាន​រដ្ឋ​ចិន និងលោកស្រី Peng Liyuan ​ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-unអគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើង​ និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េ​ខាងជើង​។ លោក​ Xi Jinping ​បានលើកឡើងថា ឆ្នាំនេះ ជាខួប ៦៥ ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការមេត្រីភាពចិន-កូរ៉េខាងជើង» ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយលោកអគ្គលខាធិការបក្ស Kim Jong-un។ យើងបានសម្គាល់ឃើញជាឯកច្ឆន្ទថា ត្រូវ​ក្តាប់ជាប់និន្នាការនៃយុគសម័យ ស្តីពីអនាគតនិងជោគវាសនានៃសង្គមនិយម សម្របតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវ​ការផ្លាស់ប្តូរខាងយុទ្ធសាស្រ្ត ត្រួសត្រាយកិច្ចសហប្រតិបត្តិប្រាកដប្រជា បង្កើនការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ជំរុញឱ្យទំនាក់ទំងចិន-កូរ៉េខាងជើងអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ និងជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ ជាការឆ្លើយតប លោក Kim Jong-un​ បានថ្លែងថា​ ខ្ញុំបានជួបសន្ទនាជាថ្មីម្តងទៀតជាមួយលោកអគ្គលេខាធិការបក្ស  Xi Jinping ​ បន្ទាប់ពី ​៩ ខែ​ក្រោយ យើងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការជំរុញទំនាក់ទំនងកូរ៉េខាងជើង-ចិនដែលប្រកបដោយអត្ថន័យក្នុងយុគសម័យថ្មីបន្ថែមទៀតក្នុងបរិបទបម្រែបម្រួលស្ថានការណ៍ថ្មី ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រការនេះមុខជានឹងជំរុញចំណងមិត្តភាពប្រពៃណីរវាងកូរ៉េខាងជើងនិងចិនឱ្យវិវឌ្ឍរីកចម្រើនកាន់តែលឿន​ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកជាមិនខាន៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

    លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

    Cambodia News ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស លោក Han Zheng អនុប្រធានរដ្ឋចិន​បានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស  និងជួបពិភាក្សា​ការ​ងារ​ដោយឡែកពីគ្នាជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស លោក…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង

    លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង

    Cambodia News ថ្ងៃទី ៨ ខែមិថុនា មុនពេលចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទលើកាសែត Rodong Sinmun នៃកូរ៉េខាងជើងក្រោមចំណងជើងថា « បន្តវេនប្រវត្តិសាស្ត្រ ត្រួសត្រាយអនាគត ប្រកៀកស្មាគ្នា ដើម្បីចារទំព័រថ្មីនៃចំណងមិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើង…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន

    សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន

    Cambodia News (ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រៀបចំដំណើរទស្សនកិច្ចសិក្សារបស់ដៃគូសង្គមស៊ីវិលកម្ពុជាចំនួន ២៥រូប ទៅកាន់ភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ប្រទេសចិន រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន និងស្វែងយល់ពីបទពិសោធន៍កាត់បន្ថយភាពក្រីក្រ។…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

    ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

    Cambodia News (ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»…

    Read More »
  • ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡា ក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន

    Cambodia News (តាកែវ ) ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    Cambodia News ‎ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត

    អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត

    Cambodia News កំពង់ធំ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និងពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និងស្រុក/ក្រុង ដើម្បីជំរុញប្រសិទ្ធភាពនៃការឆ្លើយតប និងគ្រប់គ្រងព័ត៌មានឲ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។ ‎ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

    ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

    Cambodia News ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម…

    Read More »
Back to top button
Close
Close