លោក​Ding Xuexiang​អញ្ជើញចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើកទី​១១និង​ថ្លែង​សុន្ទរកថា​

Cambodia News

ថ្ងៃទី៣ ខែកញ្ញា ​លោក​Ding Xuexiang​សមាជិកអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃ​គណៈកម្មធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​​អញ្ជើញចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើកទី​១១​​នៅ​ក្រុង​Vladivostokប្រទេស​រុស្ស៊ី ​និង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើង​ថា​ “​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​តា​មូលដ្ឋាន​រវាង​​ចិននិង​រុស្ស៊ី​មានភាព​កាន់តែស៊ីជម្រៅ ​បង្កើន​សុភមង្គលរបស់​ប្រជាជននៃប្រទេសទាំងពីរ”​។

លោក​Ding Xuexiang​បាន​លើកឡើងថា​ ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​ជា​វេទិកា​សំខាន់​សម្រាប់​ប្រទេស​នានា​​រួមគ្នាពិគ្រោះពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការ​និង​រួមគ្នាស្វែងរក​ការអភិវឌ្ឍ។​លោក​Xi Jinpingប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​វេទិកា​នេះ​ចំនួន​​២ដង​តបតាម​ការ​អញ្ជើញរបស់​លោកភូទីន​ប្រធានាធិបតីរុស្ស៊ី​ ​ហើយ​បាន​អធិប្បាយ​ជា​ប្រព័ន្ធ​នូវ​គំនិតផ្តួចផ្តើម​របស់​ភាគីចិនស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​អាស៊ីឦសាន ​ដែល​ទទួល​បាន​ការ​គាំទ្រ​​យ៉ាងទូលំទូលាយ​ពី​សហគមន៍អន្តរជាតិ។​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ​ក្រោម​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​កិច្ចសហប្រតិបត្តិការ​ចិន-រុស្ស៊ី​​តាម​មូលដ្ឋានដូចជា តំបន់​ភាគឦសានប្រទេសចិន​និង​តំបន់​ចុងបូព៌ា​របស់​រុស្ស៊ី​ជា​ដើម​ទទួល​បាន​លទ្ធផលជា​ផ្លែផ្កា​យ៉ាង​ច្រើន​។

លោក​Ding Xuexiangបាន​លើកឡើងថា​ ​ភាគី​ចិន​មានឆន្ទៈ​ធ្វើការ​ជា​មួយភាគី​រុស្ស៊ី​ ​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​គំនិតឯកភាព​សំខាន់​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​វិវឌ្ឍទៅមុខ​​កាន់តែ​ស៊ីជម្រៅ​និង​កាន់តែ​ខ្ពស់​ ​ដើម្បី​បន្ថែម​កម្លាំងចលករ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​នៃទំនាក់ទំនង​ចិន-រុស្ស៊ី​ប្រកបដោយ​ស្ថិរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close