Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរប្រមាណ ១២មុខបានដាក់សម្ពោធជាផ្លូវការ

    POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរប្រមាណ ១២មុខបានដាក់សម្ពោធជាផ្លូវការ

    Cambodia News ក្រុមហ៊ុន POiR ដែលជាផលិតផលកូនខ្មែរប្រមាណ១២មុខបានដាក់សម្ពោធជាផ្លូវការនូវនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន។ POIR…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of វិភាគ៖ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ៖ផ្លូវឆ្ពោះទៅរកទំនើបកម្មរវាងចិននិងអាហ្វ្រិកដែលនៅពីក្រោយពន្ធគយសូន្យភាគរយ

    វិភាគ៖ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ៖ផ្លូវឆ្ពោះទៅរកទំនើបកម្មរវាងចិននិងអាហ្វ្រិកដែលនៅពីក្រោយពន្ធគយសូន្យភាគរយ

    Cambodia News ចាប់ពីថ្ងៃទី ​១ ​ខែឧសភា ​ឆ្នាំ ​២០២៦ ​តទៅ ​ប្រទេសចិននឹងអនុវត្តវិធានការ​ពន្ធគយសូន្យ​ភា​គ​រយ​ចំពោះប្រទេសអាហ្វ្រិកចំនួន ​៥៣ ​ដែលបានបង្កើតទំនាក់ទំនងការទូត​ជាមួយ​ប្រ​ទេ​ស​​ចិន ​។ ​ឆ្នាំនេះគឺជាខួបទី ៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិក ​ហើយ​ក៏​ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ផងដែរ ​។…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល

    កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល

    Cambodia News ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមសម្ពាធនៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ខ្ពស់ និងរក្សាសន្ទុះគួរឱ្យកត់សម្គាល់។ ការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥% ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកលផងដែរ។ ខណៈដែលសេដ្ឋកិច្ចធំៗជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃកំណើនយឺត ឬការជាប់គាំង សន្ទុះនៃកំណើនរបស់ចិនបានក្លាយជាប្រភពនៃភាពប្រាកដប្រជា និងយុថ្កានៃស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

    ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

    Cambodia News គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៨

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ហេតុអ្វីលោក Xi Jinping  តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ?

    ហេតុអ្វីលោក Xi Jinping  តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ?

    Cambodia News «ប្រើប្រាស់​អំណាច​​ឱ្យ​បាន​ត្រឹមត្រូវ ​កាន់អំណាច​ដើម្បី​​ផលប្រយោជន៍​​សាធារណៈ​ ប្រើ​អំណាច​​ដើម្បី​ប្រជាជន ​ចឹងហើយ​ប្រជាជន​គាំទ្រ​ ​ខ្លួន​មាន​មោទនភាព ​​ជាតិ​មាន​​ភាពរុងរឿង  ​​​»​។ ​​  ​​តាំង​ពី​​ពេល​វ័យក្មេង​ដែល​បាន​​បម្រើការងារ​​តាមមូលដ្ឋាន រហូត​​ដល់​ពេល​បច្ចុប្បន្ន​​បម្រើការងារ​​នៅ​​មជ្ឈិម​  ​​លោក  Xi Jinping  ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​តែងតែ​​​សង្កត់ធ្ងន់​ថា​ ​​សមាជិក​បក្ស​និង​កម្មាភិបាល​បក្ស​កុម្មុយនីស្ត​ចិន​គួរ​ផ្តោត​​លើ​ការ​ផ្តល់​ផលប្រយោជន៍​​ដល់​ប្រជាជន ​​​។  ​ពេលចូលរួម​​វគ្គ​បណ្តុះបណ្តាល​កម្មាភិបាល​​វ័យ​​ក្មេង​ចិន​​ដែល​ប្រចាំការតាមមូលដ្ឋាន​​​ ​លោក​បាន​លើកឡើង​​​​រឿងរ៉ាវ​របស់​លេខាបក្ស​ប្រចាំ​ស្រុក​ពីរ​នាក់​ ដែល​លោក​តែង​តែ​​គោរពសរសើរ​យ៉ាង​ខ្លំាង​៖ ​ ​លោក ​Jiao Yulu«គិតតែ​​ប្រជាជន​​គ្រប់រូប ​មិនដែលគិតពី​​​ខ្លួនឯង…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំទិវាធានារ៉ាប់រងឆ្នាំ២០២៦ នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន

    និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំទិវាធានារ៉ាប់រងឆ្នាំ២០២៦ នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន

    Cambodia News សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រងបានរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅសួនព្រះរាជដំណាក់ ខេត្តសៀមរាបរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ សីលវ៉ា…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

    បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

    Cambodia News     ពេលថ្មីៗកន្លងទៅនេះ អ្នកផលិតមាតិកានៃប្រទេសអង់គ្លេសម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសចិនបានធ្វើការពិសោធដ៏ក្លាហានមួយ៖ គាត់បានយកកុំព្យូទ័រយួរដៃមួយគ្រឿងទៅដាក់លើតុក្នុងហាងកាហ្វេដ៏អ៊ូអរមួយ រួចចាកចេញទៅ មួយម៉ោងក្រោយគាត់វិលត្រឡប់មកវិញ បានរកឃើញថាកុំព្យូទ័រនៅកន្លែងដដែល គ្មានអ្នកណាប៉ះពាល់ទេ ។ អ្នកផលិតមាតិការូបនេះបានស្រែកទៅកាន់កញ្ចក់កាមេរ៉ាថា “នឹកស្មានមិនដល់”។ “ការតេស្តសុវត្ថិភាព” បែបនេះកំពុងក្លាយជាវិធីថ្មីសម្រាប់ជនបរទេសជាច្រើននាក់ក្នុងការសង្កេតមើលប្រទេសចិន ។ ស្របតាមនេះ ពាក្យថា “អារម្មណ៍សុវត្ថិភាពបែបចិន”…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖ផ្តោតសំខាន់លើការអភិវឌ្ឍរួម ត្រួសត្រាយអនាគតដ៏ល្អបវរជាមួយគ្នា

    បទវិភាគ៖ផ្តោតសំខាន់លើការអភិវឌ្ឍរួម ត្រួសត្រាយអនាគតដ៏ល្អបវរជាមួយគ្នា

    Cambodia News ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់លើកទី៣នៃវេទិកាស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានប្រារព្ធឡើងតាមការគ្រោងទុក ។

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលស្វាគមន៍លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន

    ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលស្វាគមន៍លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន

    Cambodia News នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦  នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលស្វាគមន៍លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីការបរទេស…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖​”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការ​បង្ក​រឿង​ដ៏​គឃ្លើន

    បទវិភាគ៖​”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការ​បង្ក​រឿង​ដ៏​គឃ្លើន

    Cambodia News នៅថ្ងៃទី ​២១ ​ខែមេសា ​ជប៉ុន​កំពុង​ពន្លឿន​”ការ​ធ្វើ​យោធូប​នីយកម្ម​ឡើងវិញ”​ដែល​ជា​ជំហាន​ដ៏​មានគ្រោះថ្នាក់​មួយ​ទៀត ​ពោល​គឺ ​រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​នៃ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ដោយ​បានធ្វើវិសោធនកម្មជាផ្លូវការ​នូវ​”គោលការណ៍​បី​ស្តីពី​ការ​ផ្ទេរ​បរិក្ខារការពារជាតិ”​និង​សេចក្តីណែនាំអំពីការប្រើប្រាស់​ដែលជាការអនុញ្ញាត​ជា​គោល​ការណ៍​ឱ្យនាំចេញ​អាវុធ​ប្រល័យលោក ​។ ​ប្រការ​នេះ​បាន​បំបែក​ការ​រឹតត្បឹត​ចំពោះ​ការ​នាំ​ចេញ​អាវុធ​នៅ​ពេលមុននេះ​ ​ពោលគឺ ​គ្រាន់តែ​នាំចេញអាវុធ​ចំនួន ​៥ ​ប្រភេទដែល​អាច​ប្រើប្រាស់​ក្នុង​វិស័យ​មិន​មែន​ប្រយុទ្ធ​ដែល​ជា​សញ្ញាកត់សម្គាល់ថា ​គោលនយោបាយ​ការពារ​សន្តិសុខ​របស់​ជប៉ុន​មាន​ការប្រែប្រួល​ដ៏​សំខាន់រួចហើយ ​។ ​ទាក់ទង​នឹងករណីនេះ ​សហគមន៍​អន្តរជាតិ​ដែលបូករួមទាំង​ប្រជាជនជប៉ុន​ផងដែរ​បានលើកឡើង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​ព្រួយបារម្ភថា ​ទង្វើ​របស់​ជប៉ុន​នឹង​ធ្វើឱ្យ​ការប្រណាំងប្រជែងខាងសព្វាវុធ​ក្នុង​តំបន់​មានភាព​កាន់​តែ​ខ្លាំងឡើង ​ធ្វើឱ្យការប៉ះទង្គិចអន្តរជាតិ​មានភាពកាន់តែធ្ងន់ធ្ងរ​ដែល​បាន​បង្ក​ជា​ការ​គំរាម​កំហែង​ថ្មី​ដល់​ពិភពលោកបច្ចុប្បន្ន​ដែលមានភាពរង្គោះរង្គើខ្លាំង ​។ ទាក់ទង​នឹង​ករណី​ដែល​ជប៉ុន​បាន​លុបចោល​ការហាមឃាត់ការនាំចេញ​អាវុធ​ប្រល័យ​លោក​លើក​នេះ ​ក្រសួងការបរទេសចិន​បានបញ្ជាក់ថា ​យើង​ធ្វើពហិការយ៉ាងដាច់ខាត​ចំពោះ​សកម្មភាពដ៏គឃ្លើន​នៃ​”យោធានិយមបែបថ្មី”របស់ជប៉ុន ​។ ​ដោយឡែក​លោក ​Andrey ​Rudenko ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​សម្គាល់ឃើញ​ថា ​ជប៉ុន​បាន​ជំរុញ​”ការ​ធ្វើ​យោធូបនីយកម្ម​ឡើងវិញ”​ជាបន្តបន្ទាប់​ដែល​បានបង្កជាផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្ថិរភាព​នៃ​តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិ ​ហើយ​បាន​ប៉ះពាល់ដល់​ដោយផ្ទាល់​នូវ​ផលប្រយោជន៍សន្តិសុខ​របស់​ប្រទេសជិតខាង ​។ បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្មសកល​បានវិវឌ្ឍទៅមុខយ៉ាងលឿន ​បញ្ហា​ចំណុច​ក្តៅ​និង​ការប៉ះទង្គិច​ក្នុងតំបន់​និង​សកល​កំពុងកើតមាន​ឥតឈប់ឈរ ​បន្ទាប់ពី​បាន​បំបែក​ការ​រឹត​ត្បិត​ចំពោះការនាំចេញអាវុធ​ប្រល័យ​លោក ​ជប៉ុន​មុខជា​នឹង​ស្វែងរក​ការ​ពង្រីក​កូតា​ក្នុង​ទីផ្សារ​នាំចេញ​អាវុធ​សកល​ជាមិនខាន​ព្រមនិង​ជំរុញ​ការនាំចេញ​បរិក្ខារ​ប្រកបដោយ​លក្ខណៈ​វាយប្រហារ ​ដូចជា​មីស៊ីល ​រថពាសដែក​និង​នាវាចម្បាំង​ជាដើម​ដើម្បី​ពង្រីក​លំហ​សម្រាប់​ជ្រៀតជ្រែក​ក្នុងជម្លោះអន្តរជាតិ ​។ ​ប្រការ​នេះ​នឹង​បំបែក​តុល្យភាព​នៃ​សណ្តាប់​ធ្នាប់​សន្តិសុខ​ក្នុងតំបន់ ​បង្កើន​ការ​រត់​ប្រណាំង​សព្វាវុធ ​ហើយ​រឹតតែ​ធ្វើឱ្យជប៉ុន​ក្លាយ​ទៅ​ជា​”ប្រទេស​នាំចេញ​សង្រ្គាម”​ដែល​បាន​បំផ្លិច​បំផ្លាញ​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក ​។ ខណៈពេល​ដែល​ធ្វើវិសោធនកម្ម​នូវ​គោលនយោបាយ​ស្តីពី​ការ​បន្ធូរបន្ថយ​ការរឹតត្បិត​ចំពោះ​ការនាំចេញអាវុធ ​រដ្ឋាភិបាលជប៉ុន​បានលើកឡើងជាពិសេស​នូវ​ទិដ្ឋាភាពចំនួនពីរ ​ពោល​គឺ ​”កងទ័ព​អាមេរិក​ត្រូវការអាវុធ​ដើម្បី​គាំពារ​ប្រព័ន្ធ​របប​របស់ខ្លួន​ក្នុងតំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក”​និង​”សង្គ្រាម​បាន​ផ្ទុះឡើង​ក្នុងតំបន់​ដែលទាក់ទងនឹង​ការការពារសន្តិសុខ​របស់​ជប៉ុន ​ហើយប្រទេសដែលមានឆន្ទៈដូចគ្នា​ត្រូវការ​អាវុធ” ​។ ​ប្រការទាំងនេះមានន័យថា ​ក្នុង​បញ្ហា​ពាក់ព័ន្ធនឹង​ការនាំចេញសព្វាវុធ​និង​បច្ចេកវិទ្យាយោធា​នាពេលអនាគត ​ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក​ជា​គោលដៅសំខាន់ ​ដែល​នឹង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​សម្ព័ន្ធ​មិត្ត​ជាមួយ​កម្លាំងខាងក្រៅ​ថែមមួយ​កម្រិតទៀត​ដើម្បីដាក់កំហិត​និង​គំរាម​គំហែង​ប្រទេស​ចិន ​។ ពី​ការឃោសនាបំប៉ោងដោយចំហ​ថា ​”ប្រសិនបើតៃវ៉ាន់មានរឿង ​នោះ ​ជប៉ុនក៏មានរឿង​ដែរ” ​ដល់​ការ​ចាត់​បញ្ជូន​នាវាពិឃាត​របស់​កងស្វ័យការពារលើសមុទ្រ​នៃប្រទេសជប៉ុន​ឆ្លង​កាត់​ច្រកសមុទ្រតៃវ៉ាន់​ដើម្បី​បង្ករឿង ​ពី​លោក​ស្រី ​Sanae ​Takaichi ​បាន​តាង​នាម​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​ផ្តល់​គ្រឿង​តង្វាយ​ដល់​ស្តូប ​Yasukuni ​ដល់​ការបង្កើន​ថវិកា​យោធា​ជាបន្ត​បន្ទាប់​និង​ថវិកាការពារជាតិ​បាន​បំបែក​កំណត់ត្រាខ្ពស់​បំផុត ​ពី​ការ​ជំរុញ​ការធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​សភាជប៉ុន​ដោយ​បង្ខំ ​ដល់​ការលុបចោល​ការហាមឃាត់​ការ​នាំ​ចេញ​អាវុធប្រល័យលោក ​។ល។ ​ក្រោមការគាំទ្រនិងញុះញង់​របស់​កម្លាំងនយោបាយ​ពួក​ស្តាំនិយម​របស់​ជប៉ុន ​”យោធានិយម​បែប​ថ្មី”​របស់​ជប៉ុន​កំពុង​ពន្លឿន​ការ​បង្ករឿង ​។ សហគមន៍អន្តរជាតិ​ជាពិសេស​ប្រទេសជិតខាង ​មិនត្រឹមតែត្រូវ​រក្សាការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​ចំពោះ​រឿងនេះ​ប៉ុណ្ណោះទេ ​ថែមទាំង​ត្រូវ​ពួតដៃគ្នា​ដើម្បី​ធ្វើពហិការយ៉ាងដាច់​ណាត់​ចំពោះ​សកម្មភាព​ដ៏​គឃ្លើន​នៃ​”យោធានិយមបែបថ្មី”​របស់ជប៉ុន ​ហើយ​មិនអនុញ្ញាត​ឱ្យ​ប្រទេសជប៉ុន​ក្លាយទៅជា​ម៉ាស៊ីនបំផុសសង្គ្រាម​ឡើងវិញ​ជាដាច់ខាត​ដើម្បីរួមគ្នា​គាំពារ​សន្តិភាព​និង​ភាពសុខសាន្តត្រាណ​ក្នុងតំបន់​និង​ពិភពលោក ​៕

    Read More »
Back to top button
Close
Close