លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង
Cambodia News
នៅថ្ងៃទី ៩ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។
លោក Xi Jinpingបានសង្កត់ធ្ងន់ថា ប្រទេសចិននិងកូរ៉េខាងជើងគឺជាប្រទេសសង្គមនិយមនៅជិតខាងគ្នាដែលគោរពរាប់អានគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក និងមានជោគវាសនារួម។ ជានិច្ចកាល ការរក្សា ការពង្រឹង និងការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើងឱ្យបានល្អ តែងតែជាគោលការណ៍ណែនាំដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលចិន។ ខ្ញុំមានឆន្ទៈធ្វើការជាមួយ លោកអគ្គលេខាធិការបក្សដើម្បីបន្តពង្រឹងការណែនាំជាយុទ្ធសាស្ត្រសម្រាប់ជំរុញទំនាក់ទំនងរវាងគណបក្ស និងរដ្ឋទាំងពីរ រួមគ្នាជំរុញការអភិវឌ្ឍគណបក្ស និងប្រទេសរៀងៗខ្លួន បន្តលើកកម្ពស់សុខុមាលភាពនិងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ក្នុងន័យរួមចំណែកកាន់តែច្រើនក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់និងពិភពលោក៕

