លោក Wang Yi ថ្លែង​អំពី​សមិទ្ធផល​នៃ​ការ​ចូលរួម​​កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ និងការ​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប​របស់​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន

Cambodia News

ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ និងបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប​តាម​ការ​អញ្ជើញ​។

នៅពេលបញ្ចប់ដំណើរទស្សនកិច្ចទាំងស្រុង​ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន​ បានថ្លែង​អំពី​សភាពការណ៍នៃ​ដំណើរទស្សនកិច្ចលើក​នេះ​ប្រាប់​អ្នកសារព័ត៌មានអមដំណើរ​។

លោក Wang Yi បានថ្លែង​ថា លោក Xi Jinping បាន​បំពេញ​​ទស្សនកិច្ចទៅកាន់អាស៊ីកណ្តាល និងមជ្ឈិមបូព៌ាក្នុង​បវិបទ​ដែលប្រឈម​មុ​ខ​​​នឹង​ស្ថានការណ៍​អន្តរជាតិដ៏ស្មុគស្មាញ និងប្រែប្រួលខ្លាំង​​។ ដំណើរទស្សនកិច្ចលើក​នេះ ផ្តោតលើការ​រួម​សុខរួមទុក្ខ​ និង​ផ្តួចផ្តើម​ឱ្យ​មាន​ភាព​​សច្ច​យុត្តិធម៌ ដែល​មានសារៈសំខាន់និងមាន​អត្ថន័យ​ដ៏​វែង​ឆ្ងាយក្នុងការ​ប្រមូលផ្តុំ​​គំនិត​ឯកភាពរួម​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​អំពីកិច្ច​សហប្រតិបត្តិការ ​  ព្រមនិង​​ធ្វើ​កំណែ​ទម្រង់​និង​កែ​លម្អអភិបាលកិច្ចសកល​។

ក្នុងរយៈពេលបួនយប់ប្រាំថ្ងៃ លោក Xi Jinping បានចូលរួមព្រឹត្តិការណ៍ជាង ២០ លើក​ និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ច្រើន​។ ប្រព័ន្ធផ្សព្វផ្សាយជាតិ​ និងអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់​ចំពោះករណី​នេះ​ និង​កត់​សម្គាល់ថា ក្នុងបរិបទ​ដែល​ភូមិសាស្ត្រ​នយោបាយ​មាន​ភាពប្រេះស្រាំកាន់តែ​ស៊ី​ជម្រៅ​ ហើយ​សណ្តាប់​ធ្នាប់​អន្តរជាតិ​រងផលប៉ះពាល់​យ៉ាង​ខ្លាំង​​ដំណើរទស្សនកិច្ចរបស់​លោក​Xi Jinping លើក​នេះបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់នូវដំណោះស្រាយ និងតម្រិះ​ប្រាជ្ញាចិន​សម្រាប់​ឆ្លើយតប​នឹង​​​បម្រែបម្រួលនិង​ភាព​ស្មុគស្មាញ​នៃពិភពលោក​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close