“ការទូតភោជនីយដ្ឋាននាគ”៖គឺជាគំនិតរាក់នៃការទូតរបស់ចិនឬគំនិតរាក់នៃការយល់ដឹងរបស់ប្រទេសលោកខាងលិច?
Cambodia News
នាពេលថ្មីៗនេះ ទស្សនាវដ្តី«The Economist»របស់អង់គ្លេសបានអធិប្បាយចំពោះភាពយន្តចិនរឿង«សូមស្វាគមន៍មកកាន់ភោជនីយដ្ឋាននាគ»(Once Upon A Time in the Middle East)ដោយបានហៅការទូតរបស់ចិនថាជា“ការទូតភោជនីយដ្ឋាននាគ” ។
តាមរយៈប្រធានបទសាមញ្ញៗរបស់ភាពយន្តរឿងនេះ ដូចជា”ញ៉ាំអាហារឱ្យបានល្អ ចិញ្ចឹមបីបាច់កូនឱ្យបានល្អ” ជាដើម បទអត្ថាធិប្បាយនេះបានពិពណ៌នាអំពីទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិនថា វាត្រូវបានជំរុញដោយផលប្រយោជន៍ខាងពាណិជ្ជកម្មនិងខ្វះ”ភាពស៊ីជម្រៅ”ក្នុងមនោគមវិជ្ជា ។
ការបកស្រាយបែបនេះបានយកភាពជាក់ស្តែងថាជាគំនិតរាក់ បានយកការអភិវឌ្ឍសមមូលនឹងការផ្តោតសំខាន់លើពាណិជ្ជកម្មជាងគេ ហើយចាត់ទុកក្តីបំណងជាមូលដ្ឋានរបស់ប្រជាជនសាមញ្ញថាជាកង្វះខ្វះខាតលើឧត្តមគតិនយោបាយ ។
សំណួរពិតប្រាកដដែលលើកឡើងក្នុងភាពយន្តចិនរឿង«សូមស្វាគមន៍មកកាន់ភោជនីយដ្ឋាននាគ»(Once Upon A Time in the Middle East)មិនមែនជាបញ្ហាថា តើអាហារអាចជំនួសការទូតបានទេ ប៉ុន្តែផ្ទុយទៅវិញ គឺ តើអ្វីជាសន្តិភាពនិងការអភិវឌ្ឍ ? តើគោលបំណងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺដើម្បីអ្វី ? នេះគឺជាបញ្ហាដ៏សក្តិសមបំផុតមួយដែលត្រូវសួរដេញដោលក្នុងឆាកនយោបាយអន្តរជាតិ ៕


