Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

    ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

    Cambodia News ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

    គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

    Cambodia News នៅក្នុងឆ្នាំ ២០១៥ លោក Xi Jinping​ ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវតែណែនាំការអភិវឌ្ឍរបស់ប្រទសចិនដោយគំនិតអភិវឌ្ឍន៍ថ្មី ដែលមានខ្លឹមសារស្នូលទាំងប្រាំ​ ​ពោលគឺនវានុវត្តន៍​ ការសម្របសម្រួល បៃតង ការបើកទូលាយ និងការចែករំលែកជាមួយគ្នា។ ក្នុងនាមជា​ខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping​ តាំងពីត្រូវបានលើកឡើងមក គំនិតអភិវឌ្ឍន៍ថ្មីបានត្រូវបង្ហាញក្នុងរាល់ផែនការប្រាំឆ្នាំរបស់ចិន។ …

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការដែលជប៉ុន​ឃោសនា​បំប៉ោង​នូវអ្វីដែល​ហៅថា ​”ការគំរាមកំហែង​ពីប្រទេសជិតខាង​”​គឺមិនអាច​បិទបាំង​ចេតនា​អាក្រក់​របស់ខ្លួន​បានទេ​

    ការដែលជប៉ុន​ឃោសនា​បំប៉ោង​នូវអ្វីដែល​ហៅថា ​”ការគំរាមកំហែង​ពីប្រទេសជិតខាង​”​គឺមិនអាច​បិទបាំង​ចេតនា​អាក្រក់​របស់ខ្លួន​បានទេ​

    Cambodia News ពេលថ្មីៗ​កន្លងទៅនេះ ​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុនបាន​លាតត្រដាងពី​សេចក្តីសង្ខេបនៃ​《សៀវភៅសស្តីពី​កិច្ចការពារជាតិ​》របស់ជប៉ុន​ឆ្នាំ ២០២៦ ។ ​សៀវភៅស​នេះបានបន្ត​ឃោសនា​បំប៉ោង​អ្វីដែល​ហៅថា “ការគំរាមកំហែង​ខាង​សន្តិសុខពី​ប្រទេសជិតខាង” ។ ​អ្នក​ផងទាំងពួង​ដឹងច្បាស់ថា ​នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ប្រទេសដែល​តែងឃោសនា​បំផ្លើស​អំពី”ការគំរាមកំហែង”​ជាបន្តបន្ទាប់នោះ ទើប​ជាការគំរាមកំហែង​ដ៏ធំបំផុត​ចំពោះសន្តិភាព​និងស្ថិរភាពក្នុងតំបន់ ។ ​ពី​​ចេតនាជំរុញ​ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាព ​រហូតដល់​ការកែសម្រួល​ខ្លឹមសារ​យ៉ាងច្រើននៃ​”ឯកសារ​ចំនួនបីអំពី​ការការពារសន្តិសុខ”​​ដោយ​ដាក់បញ្ចូលទាំង​ចំហនូវ​ការអភិវឌ្ឍអ្វីដែល​ហៅថា ​”សមត្ថភាព​វាយតបតវិញ” ។ ​​ពីការបង្កើនថវិកា​ការពារជាតិ​​ក្នុងកម្រិតធំ​ជាបន្តបន្ទាប់ ​រហូតដល់​ការបំពានជា​បន្តបន្ទាប់លើ​បម្រាម​បន្ទាប់ពី​សង្គ្រាមលោក​លើកទីពីរ ​និង​ធ្វើវិសោធនកម្ម​​​”គោលការណ៍​ចំនួនបីស្តីពី​ការផ្ទេរ​​សព្វាវុធ​ការពារជាតិ” ​ជាច្រើនដង ​ដោយ​បន្ធូរបន្ថយ​ការរឹតបន្តឹង​លើការនាំចេញ​អាវុធប្រល័យ​លោក​ជាសន្សឹមៗ ​​រហូតដល់​ការប្រើល្បិច “ពង្រឹង​ការការពារជាតិ”​ ដើម្បីរៀបចំ​សម្ព័ន្ធ​ចម្រុះ​រវាង​នយោបាយ ​យោធានិង​សេដ្ឋកិច្ច​ឡើងវិញ ​ដើម្បីពន្លឿន​ការ​ឃុបឃិតផ្នែកយោធា​ជាមួយប្រទេស​និង​តំបន់​ផ្សេងទៀត ​ហើយសឹងតែ​ព្រលយសម្តី​ថា នឹងបោះ​បង់ចោល ​”គោលការណ៍​ចំនួនបី​អំពីការគ្មានអាវុធ​នុយក្លេអ៊ែរ” ។ល។ ​​និន្នាការ​​ទាំង​នេះ​សុទ្ធតែបង្ហាញពី​ការពិត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយថា ​”​យោធានិយម​បែបថ្មី”​របស់ជប៉ុន​បានក្លាយជា​គ្រោះថ្នាក់​កំបាំងទៅ​ហើយ ​ដែល​បង្កជា​ការគំរាមកំហែង​ជាក់ស្តែងដល់​សន្តិភាពនិង​ស្ថិរភាពក្នុងតំបន់​និងពិភពលោក ។ តំបន់អាស៊ី-​ប៉ាស៊ីហ្វិក​ប្រាថ្នាចង់បាន​សន្តិភាពនិង​ការអភិវឌ្ឍ ​ហើយ​ដាច់ខាត​មិនត្រូវ​ អនុញ្ញាតឱ្យខ្លួន​ក្លាយជា​សង្វៀន​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ឡើយ ​។ ​ប្រសិនបើ​ជប៉ុននៅតែ​​ចចេសមិនភ្ញាក់​ខ្លួន ​ហើយ​បន្ត​ប្រឌិត​ពាក្យ​ភូតកុហកអំពី​”​ការគំរាម​កំហែងពីចិន”​និងបន្ត​ពន្លឿន “​យោធានិយម​បែបថ្មី” ​នោះ ​ជប៉ុននឹង​ត្រូវទទួលខុសត្រូវ​និង​បង់​តម្លៃ​ចំពោះទង្វើបំផ្លាញ​សន្តិភាពនិង​ស្ថិរភាពក្នុងតំបន់ ៕

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of វេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្របសម្រួលជំនួបពង្រឹងកិច្ចសហការរវាងមូលនិធិចិន និងបណ្តាញសង្គមស៊ីវិល

    វេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្របសម្រួលជំនួបពង្រឹងកិច្ចសហការរវាងមូលនិធិចិន និងបណ្តាញសង្គមស៊ីវិល

    Cambodia News ខេត្តព្រះសីហនុ៖ រសៀល ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំនួបពិភាក្សារវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងប្រធានបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍសហគមន៍។ លោក សុខ…

    Read More »
  • National NewsPhoto of AUPP Liger Leadership Academy Expands to Offer Primary Education with  Victorian Curriculum 2.0 Framework

    AUPP Liger Leadership Academy Expands to Offer Primary Education with Victorian Curriculum 2.0 Framework

    Cambodia News (Phnom Penh): AUPP Liger Leadership Academy is proud to announce the expansion of its educational pathway with the…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ពង្រីកវិសាលភាពអប់រំ ដោយបើកទទួលចុះឈ្មោះចូលរៀនក្នុងកម្រិតបឋមសិក្សាដោយប្រើប្រាស់កម្វវិធីសិក្សាលំដាប់ពិភពលោក​​ VICTORIAN CURRICULUM 2.0

    សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ពង្រីកវិសាលភាពអប់រំ ដោយបើកទទួលចុះឈ្មោះចូលរៀនក្នុងកម្រិតបឋមសិក្សាដោយប្រើប្រាស់កម្វវិធីសិក្សាលំដាប់ពិភពលោក​​ VICTORIAN CURRICULUM 2.0

    Cambodia News (ភ្នំពេញ)៖សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី មាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុង​ការ​ប្រកាស​ពង្រីក​វិសាល​ភាពភាព​អប់រំ​របស់​ខ្លួន​ តាម​រយៈ​ការទទួលចុះឈ្មោះថ្មីឱ្យចូលរៀនក្នុងកម្រិតបឋមសិក្សា​ ដោយប្រើប្រាស់កម្មវិធីសិក្សាដ៏ល្បីល្បាញឈ្មោះ វិកតូរៀ 2.0 (Victorian Curriculum 2.0) ដែលត្រូវបានរចនាសម្រិតសម្រាំងឡើងដើម្បី​ បណ្តុះបណ្តាល​សិស្សានុសិស្សកម្រិតបឋមសិក្សាឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត។ ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សាខ្នាតអន្តរជាតិដ៏មានប្រជាប្រិយភាព វិកតូរៀ 2.0…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ដានជើងវប្បធម៌របស់លោកXi Jinping ៖ត្រូវតែ​ការពារ បន្តវេន ​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវកំណ​ប់​ទ្រព្យវប្បធម៌ចិនទាំងនេះ

    ដានជើងវប្បធម៌របស់លោកXi Jinping ៖ត្រូវតែ​ការពារ បន្តវេន ​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវកំណ​ប់​ទ្រព្យវប្បធម៌ចិនទាំងនេះ

    Cambodia News នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinping​​ប្រធានរដ្ឋចិន​បាន​ទៅទស្សនា​រូងភ្នំ​Longmen​នៅ​ទីក្រុងLuoyang ខេត្តHenan។​នៅ​​មុខ​រូងភ្នំ​Binyang លោក​បាន​រំលឹក​ពី​បទពិសោធន៍​ក្នុង​ការការពារ​សិលាចារឹករាជវង្សSui​នៅពេលដែលលោកធ្វើការនៅស្រុកZhengding ខេត្តHebei​ ហើយ​បានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេន​និងផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នូវ​ទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។ ចាប់ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក​ ​ចាប់ពី​ទីក្រុងHepu​ភូមិភាគ​ស្វយ័ត​Guangxi​​ដល់​វិកិណ្ណដ្ឋានYinxu​ខេត្តHenan ពីវិកិណ្ណដ្ឋានSanxingdui​ខេត្តSichuanដល់​ស្រុកYunmeng​ខេត្ត​Hubei ដានជើង​វប្បធម៌​របស់លោក​Xi ​Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃ​អរិយធម៌ចិន ដែលបាន​បង្ហាញពី​ការគិតគូរយ៉ាងស៊ីជម្រៅរបស់លោកដែល​ទទួល​​ខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជន។ នៅឆ្នាំ២០២៥ រូងភ្នំLongmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយ​ការរួមបញ្ចូលគ្នានៃវប្បធម៌​និងទេសចរណ៍​កំពុង​ក្លាយជា​ឧស្សាហកម្មសសរស្តម្ភ​ ឧស្សាហកម្មចិញ្ចឹមជីវិត​របស់​ប្រជាជន​និងឧស្សាហកម្ម​ដែល​ផ្តល់​សុភមង្គល។ ការ​ការពារ បន្តវេន​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌ចិនទាំងនេះ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ការពារ​វត្ថុបុរាណ​ជំនាន់នីមួយៗ ដែល​នឹងធ្វើ​ឱ្យវប្បធម៌ចិន​ភ្លឺចែងចាំង​ថែមទៀតនៅក្នុងយុគសម័យថ្មី៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ឧបាយកល​ពិតប្រាកដ​របស់ជប៉ុន​ដែល​ចាត់បញ្ជូន​កងស្វ័យការពារ​ទៅប្រចាំ​ការនៅ​អង្គការ​ណាតូគឺ​បង្ហាញ​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ ‎

    ឧបាយកល​ពិតប្រាកដ​របស់ជប៉ុន​ដែល​ចាត់បញ្ជូន​កងស្វ័យការពារ​ទៅប្រចាំ​ការនៅ​អង្គការ​ណាតូគឺ​បង្ហាញ​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ ‎

    Cambodia News ពេលថ្មីៗ​កន្លងទៅនេះ ​ក្រសួង​ការពារ​ជាតិជប៉ុន​បានប្រកាស​យ៉ាង​ឱឡារិកថា ​ជប៉ុន​នឹង​ចាត់បញ្ជូន​បុគ្គលិក​កង​​ស្វ័យការពារ​ចំនួន៤នាក់​ឱ្យ​ទៅ​ប្រចាំការ​ទី​ស្នាក់ការទូទៅ​នៃ​អង្គការណាតូ​ទទួលបន្ទុក​ផ្តល់ជំនួយ​ខាង​សន្តិសុខ​និង​ហ្វឹកហ្វឺនដល់​អ៊ុយក្រែន​​​ដែល​ស្ថិតនៅ​ប្រទេស​អាល្លឺម៉ង់ ​ដោយ​អះអាងថា ​ធ្វើឡើងក្នុង​គោលបំណង​​”​ដក​បទពិសោធ​​និងពង្រឹង​សមត្ថភាព​ការពារខ្លួន​” ។ ​ ប៉ុន្តែ​ក្នុងបរិបទ​ដែលជប៉ុន​កំពុងពន្លឿន​ការធ្វើ​”យោធូបនីយកម្ម​ឡើងវិញ” ​គោលបំណង​ពិតប្រាកដ​របស់ជប៉ុន​​ដែលថា ​”ទៅរៀនបទពិសោធ”ពី​អង្គការណាតូ​​គឺដើម្បី​​ដើររំលង​បន្ទាត់​ក្រហមខាង​គោលនយោបាយ​នៃ”ការប្រកាន់ខ្ជាប់​ការការពារ​”​និង​បំពេញ​ចន្លោះ​ប្រហោងនៃ​ប្រព័ន្ធ​សមត្ថភាព​ប្រយុទ្ធជាក់ស្តែង​ដែលជា​គំនិតដ៏​គ្រោះថ្នាក់របស់​លោកស្រី ​Sanae Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​ដែលហៅថា​”ការត្រៀមខ្លួន​ដើម្បី​ឆ្លើយតបនឹង​សង្គ្រាម​រយៈពេល​យូរ​” ។ ‎ ‎ ពីការ​បង្កើន​ថវិកាការពារជាតិ​​​ដល់កំណត់ត្រា​​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ ​រហូតដល់​ការដាក់ពង្រាយ​អាវុធ​វាយប្រហារ​ដូចជា​មីស៊ីល​រយៈចម្ងាយឆ្ងាយ​ជាដើម…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម​ចាក់​ផ្សាយ​នៅប្រទេសឡាវ

    ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម​ចាក់​ផ្សាយ​នៅប្រទេសឡាវ

    Cambodia News ថ្ងៃទី ២ ខែ​មិថុនា តាម​ម៉ោង​ក្នុង​តំបន់​ ពិធី​សម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការ​​រៀបចំដោយ​អគ្គស្ថានីយ​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ និង​ក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជន​បដិវត្តន៍ឡាវ បាន​បើក​ធ្វើ​នៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជ​ន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បាន​ផ្ញើសារលិខិត​អបអរសាទរចំពោះការ​ចាក់​ផ្សាយ​ភាពយន្តឯកសារលើកនេះ ។ ថ្លែង​ក្នុ​ងសារលិខិត​…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of រដូវកាល​ប្រើប្រាស់ខាង​សេវាកម្ម” ​ទូទាំងប្រទេស​ឆ្នាំ ២០២៦​បាន​ចាប់ដំណើរការ​នៅ​ក្រុង Hangzhou ​

    រដូវកាល​ប្រើប្រាស់ខាង​សេវាកម្ម” ​ទូទាំងប្រទេស​ឆ្នាំ ២០២៦​បាន​ចាប់ដំណើរការ​នៅ​ក្រុង Hangzhou ​

    Cambodia News កាលពី​ថ្ងៃទី ១ ​ខែមិថុនា ​ពិធីចាប់ដំណើរការ​រដូវកាល​ប្រើប្រាស់​ខាង​សេវាកម្ម​ទូទាំង​ប្រទេស​ឆ្នាំ ២០២៦ ​និងជា​សកម្មភាព​ផ្សារ​ណាត់​សប្បាយរីករាយ​ស្តីពី​ការប្រើប្រាស់ខាង​គ្រឿង​ឧបភោគ​បរិភោគ​ឈ្មោះ​ “រសជាតិឆ្ងាញ់​នៃខេត្ត​ Zhejiang ​បរិភោគនៅ​ក្រុង ​Hangzhou” ​ដែល​សហការ​រៀបចំដោយ​ក្រសួង​ពាណិជ្ជកម្មចិន​និងអគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន​បានប្រារព្ធធ្វើ​នៅក្រុង ​Hangzhou ខេត្ត​ Zhejiang ​។ នៅក្នុងពិធី​ ក្រសួង​ពាណិជ្ជកម្មចិន​បាន​ប្រកាសពី​ផែនការ​ “រដូវកាល​ប្រើប្រាស់ខាង​សេវាកម្ម”​…

    Read More »
Back to top button
Close
Close