លោក Ding Xuexiang និងលោក Alexander Novak ធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការថាមពលចិន-រុស្ស៊ី
Cambodia News
នាថ្ងៃទី៤ ខែកញ្ញា នៅក្រុង Vladivostok ប្រទេសរុស្ស៊ី លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានធ្វើជាសហអធីបតីជាមួយលោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីក្នុងកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការថាមពលចិន-រុស្ស៊ី។
លោក Ding Xuexiang បានលើកសំណើ ៣ ចំណុចអំពីការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងស៊ីជម្រៅថែមទៀត៖
១. បន្តពង្រឹងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថាមពលដែលមានស្រាប់ ដើម្បីរក្សាការអភិវឌ្ឍជានិរន្តរភាពរយៈពេលវែង នៃពាណិជ្ជកម្មឧស្ម័ននិងប្រេង។
២. ពង្រីកវិស័យថ្មី និងទិសថ្មីនៃកិច្ចសហប្រតិបត្តិការថាមពល ដើម្បីស្វែងរកការគាំទ្រគ្នារវាងបញ្ញាសិប្បនិម្មិត និងថាមពល។
៣. រួមគ្នាជំរុញកំណែទម្រង់នៃប្រព័ន្ធគ្រប់គ្រងថាមពលសកល ដើម្បីរួមចំណែកកាន់តែធំដល់ការធានាសន្តិសុខ និងការអភិវឌ្ឍជានិរន្តរភាពនៃថាមពលនៃប្រទេសទាំងពីរ និងពិភពលោក ។
លោក Novak បានថ្លែងថា ភាគីរុស្ស៊ីមានឆន្ទៈធ្វើការជាមួយភាគីចិន កែលម្អសហប្រតិបត្តិការដែលមានស្រាប់ ពង្រីកនិងគ្រោងផែនការកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីដំណាក់កាលបន្ទាប់ ដើម្បីរួមចំណែកថ្មីដល់ការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរុស្ស៊ីនិងចិនយ៉ាងស៊ីជម្រៅ ៕
