លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី ៨
Cambodia News
ថ្ងៃទី ៤ ខែកញ្ញា វេទិកាធុរកិច្ចថាមពលរវាងចិននិងរុស្ស៊ីលើកទី ៨ បានបើកធ្វើឡើងនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរការបើកវេទិកានេះ ។
លោក Xi Jinping បានលើកឡើងថា ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីនិងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើ《សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី 》។ ទោះស្ថិតស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ តែទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីបានអភិវឌ្ឍក្នុងកម្រិតខ្ពស់ ហើយកិច្ចសហប្រតិបត្តិការផ្នែកថាមពលចិន-រុស្ស៊ីទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ដោយជំរុញការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរនិងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចប្បន្ន និម្មាបនកម្មថាមពលអន្តរជាតិមានការកែសម្រួលយ៉ាងស៊ីជម្រៅ ឱកាសនិងបញ្ហាប្រឈមប្រទាក់ក្រឡា ។ ប្រទេសចិនរីករាយធ្វើការជាមួយភាគីរុស្ស៊ីក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពលនិងរួមគ្នាគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។
នៅថ្ងៃដដែលនោះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីក៏បានផ្ញើលិខិតអបអរសាទរការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី ៨ ផងដែរ ៕

