លោក Han Zheng ជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា

Cambodia News

នារសៀលថ្ងៃទី៧  ខែកញ្ញា   លោក Han Zheng  អនុប្រធានរដ្ឋចិន​បានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា​ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអញ្ជើញចូលរួមពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ-ចិនលើកទី២៦នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។

លោក Han Zheng បានថ្លែងថា ថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយបានគ្រោងផែនការគោលដ៏អស្ចារ្យសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាក្នុងគ្រប់រដូវកាលក្នុងយុគសម័យថ្មី

ប្រទេសចិនរីករាយធ្វើការជាមួយកម្ពុជាដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដើរតួនាទីឱ្យបានល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតក្នុងវិស័យផ្សេងៗ ព្រមទាំងជំរុញការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងចិន និងកម្ពុជាឱ្យឆ្ពោះទៅមុខឥតឈប់ឈរ។

ជាការឆ្លើយតប  លោក ស៊ុន ចាន់ថុលបានថ្លែងថា​​  កម្ពុជា និងចិនមានចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ហើយតែងតែជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ ប្រទេសកម្ពុជាសូមរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ ហើយរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close