លប​​បាញ់​​​សម្លាប់​​​មនុស្ស​​​មួយ​​គ្រួសារ​​ស្លាប់​​​៥​​នាក់​​ របួស​​២​​នា​ក់​ នៅ​​រដ្ឋ​​តិច​​សាស់​​​

សារព័ត៌មាន​ Cambodia News/

តិច​​សាស់​​​ (10 កក្កដា 2014) ៖ យ៉ាងតិចណាស់​មនុស្ស​៧​នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ និង​បណ្ដាលឱ្យ​មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។ ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩​កក្កដា​នេះ ស្ថិតនៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ជនសង្ស័យ​បាញ់ មាន​ក្មេង​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ ហើយក៏​មាន​ក្មេង​បី​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ផងដែរ​។

គួរបញ្ជាក់​ថា ទាក់ទង​នឹង​ការ​បាញ់ប្រហារ​នេះ គេ​នៅ​មិនទាន់​អាច​កំណត់​មុខ​សញ្ហា​បាន​នៅឡើយ​ទេ គ្រាន់​តែ​ក្រោយ​ពេល​កើតហេតុ ក្រុម​ប៉ូលីស​ក៏​បាន​ធ្វើ​ការស៊ើបអង្កេត​ករណី​ខាងលើ​។ នេះ​បើ​តាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​bbc News៕

Hong-0243

 

Related Articles

Back to top button
Close
Close