Cambodia News
-
អាមេរិក៖ក្រុមអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋបន្តខ្វែងគំនិតគ្នាជុំវិញវិធានការកាត់បន្ថយប្រាក់បំណុល
នៅសហរដ្ឋអាមេរិកក្រុមអ្នកប្រជាធិបតេយ្យនិងសាធារណរដ្ឋមានពេលមិនដល់ ១ខែទេ ដើម្បីស្វែងរកឲ្យឃើញនូវកិច្ចព្រមព្រៀងមួយស្តីពីវិធានការកាត់បន្ថយ ប្រាក់បំណុល។ ប្រសិនបើចាប់ពីពេលនេះ ដល់ថ្ងៃទី១ មករា ឆ្នំា ២០១៣ ខាងមុខ គណបក្សទំាងពីរនៅតែនិយាយមិនចុះសម្រុងគ្នាទេ នោះរដ្ឋាភិបាលចំា បាច់ត្រូវដំឡើងពន្ធបន្ថែមលើគ្រួសារអាមេរិកំាងនីមួយៗ និងការបន្ថយចំណាយ សាធារណៈយ៉ាងច្រើនសម្បើម។គឺជាវិធានការមួយដែលនឹងអាចធ្វើឲ្យសេដ្ឋកិច្ច អាមេរិកដើរថយក្រោយ។
Read More » -
កម្មកររោងចក្រកាត់ដេរបន្តងើបបះបោរ ក្រោយគ្រោះអគ្គិភ័យ
នៅប្រទេសបង់ក្លាដែស មួយសប្តាហ៍ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅក្នុង រោងចក្រកាត់ដេរមួយដែលបណ្តាលឲ្យស្លាប់កម្មករកម្មការនីចំនួន ១១០នាក់ មកក្បួនបាតុកម្មរបស់កម្មករនៅបន្តមានសឹងតែរៀងរាល់ថ្ងៃ ។ នៅថ្ងៃ អាទិត្យទី២ ធ្នូម្សិលមិញ មានកម្មកររាប់សិបពាន់នាក់បាននំាគ្នាចុះផ្លូវធ្វើ បាតុកម្មទាមទារឲ្យមានលក្ខខណ្ឌសន្តិសុខល្អនៅកន្លែងធ្វើការក៏ដូចលក្ខ ខណ្ឌការងារ។ ក្បួនបាតុកម្មបានបញ្ចប់ទៅដោយអំពើហិង្សារវាងក្រុមបាតុករ និងកម្លំាងសន្តិសុខ។
Read More » -
កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិ ដោយប្រកាសគ្រោងបាញ់បង្ហោះកំាជ្រួចជាថ្មី
នៅថ្ងៃសៅរ៍ទី១ធ្នូម្សិលមិញកូរ៉េខាងជើងបានប្រកាសឲ្យដឹងពីការត្រៀម បាញ់ បង្ហោះកំាជ្រួចជាថ្មី ក្នុងចន្លោះថ្ងៃទី១០ និងទី២២ ធ្នូខាងមុខ។ ទីក្រុង ព្យុងយ៉ាងបានផ្តល់មូលហេតុជាផ្លូវការថា កម្មវត្ថុសំខាន់នៃគម្រោងបាញ់ បង្ហោះ កំាជ្រួចនាពេលខាងមុខ គឺដើម្បីបញ្ជូនផ្កាយរណបមួយទៅដាក់ក្នុង លំហអាកាសទុកសម្រាប់បម្រើ នៅក្នុងវិស័យឧតុនិយមនិងឃ្លំាមើលការវិ វត្តន៍ នៃភពផែនដី។ តែកូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិមិនជឿ និងមើលឃើញថា កូរ៉េ…
Read More » -
បើករថយន្តគេយកមកផ្ញើជ្រុលទៅបុកទើរលើរបាំងចែកទ្រូងផ្លូវ
ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចម្តុំភ្លើងស្តុបក្បែរវត្តមហាមន្ត្រី ផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន សន្តិសុខឯកជន SNS ម្នាក់ បើករថយន្តដែលគេយកទៅផ្ញើជាន់ហ្គែរស្មានតែហ្វ្រាំងហោះ ជ្រុលទៅបុកទើរលើរបាំងចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់។
Read More » -
ស្រវឹងស្រាបើករថយន្តបុករ៉ឺម៉កគេពីក្រោយ
ភ្នំពេញ ៖ ស្រវឹងបើករថយន្តលឿនជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូបណ្តាលឲ្យក្រឡាប់ចំណែក អ្នកបើករ៉ឺម៉កផ្លោង ចេញពីម៉ូតូសន្លប់ស្តូកស្តឹង ហើយរថយន្តបង្ក បានបន្ថែមល្បឿនព្យាយាមបើករត់តែ ត្រូវសមត្ថកិច្ចឃាត់បាន។
Read More » -
យុវជន២នាក់ត្រូវជាប់ឃុំពីបទនាំក្មេងស្រីជំទង់ទៅរួមភេទ
ភ្នំពេញ ៖ កាលពីថ្ងៃទី២ ធ្នូ ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជន២នាក់ពាក់ព័ន្ធពីបទនាំក្មេងស្រីជំទង់ពីរនាក់ចេញ ដោយមិនស្របច្បាប់ទៅរួមភេទ ហើយត្រូវអាណាព្យាបាលជនរងគ្រោះប្តឹង ។
Read More » -
កម្ពុជាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ លើកទី២០
ពេញៈ កាលពីថ្ងៃទី០១ ធ្នូ ២០១២ ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺះអេដស៍ ១ធ្នូ លើកទី២០សម្រាប់កម្ពុជា បានប្រារព្ធឡើងនៅសាលសន្នីសីទចតុមុខ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការរកិច្ច។
Read More » -
រថយន្តពីរគ្រឿងត្រូវជនមិនស្គាល់មុខលួចដុត
ភ្នំពេញ៖ កាលពីវេលាម៉ោង ២៤និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ធ្នូ ២០១២ រថយន្តស៊េរីទំនើបៗពីរគ្រឿងមួយគ្រឿងម៉ាកកាមរីស៊េរីឆ្នាំ ២០០៧ពណ៌ស្ករនិងមួយគ្រឿងទៀត ម៉ាកហាយលែនឌ័រពណ៌ខ្មៅដែលម្ចាស់ឈប់ចតនៅមុខផ្ទះលេខ ៤៧ ផ្លូវលេខ៤២BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ត្រូវបានជនមិនស្គាល់មុខលបលួចដុតឆាបឆេះមួយឈុលតែត្រូវបាន អ្នកជិតខាងជួយ ពន្លត់ទាន់។
Read More » -
ប៉ូលិសក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទគាស់កុងន័រលួចខោរអាវ
ភ្នំពេញ ៖ ប៉ូលិសការិយាល័យ ស៊ើបការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ហម គន្ធី សហការជាមួយនឹងប៉ូលិសមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ក្រុមជនសង្ស័យចំនួន៥នាក់ ពីបទលួចគាស់កុងន័រយកខោរអាវ ពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅចំណុច ដីឡូខាងជើង CTN ក្បែរផ្លូវជាតិលេខ៥ ភូមិគីឡូលេខ៦ សង្កាត់ស្ពានខ្ពស់ ខណ្ឌឬស្សីកែវ…
Read More » -
ចាញ់ល្បែងអស់លុយបែកគំនិតយកកាំភ្លើងជ័រភ្ជង់ប្លន់អ្នកដូរលុយនិងវេលុយ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ០២ ធ្នូ ២០១២ បុរសម្នាក់ដែលជាអណិជនមកពីក្រៅប្រទេសក្រោយពីចាញ់ល្បែងអស់លុយពី ខ្លួនបានបែកគំនិត ទិញកាំភ្លើងជ័រ មកធ្វើសកម្មភាពភ្ជង់ប្លន់ យកលុយពីផ្ទះអ្នកដូរលុយ និងវេប្រាក់ នៅចំណុចផ្ទះលេខ ១២ ផ្លូវលេខ ២៩៨…
Read More »