កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ ដោយ​ប្រកាស​គ្រោង​បាញ់​បង្ហោះ​កំាជ្រួច​ជាថ្មី

នៅថ្ងៃសៅរ៍ទី១ធ្នូម្សិលមិញកូរ៉េខាងជើងបានប្រកាសឲ្យដឹងពីការត្រៀម បាញ់ បង្ហោះកំាជ្រួចជាថ្មី ក្នុងចន្លោះថ្ងៃទី១០ និងទី២២ ធ្នូខាងមុខ។ ទីក្រុង ព្យុងយ៉ាងបានផ្តល់មូលហេតុជាផ្លូវការថា កម្មវត្ថុសំខាន់នៃគម្រោងបាញ់ បង្ហោះ កំាជ្រួចនាពេលខាងមុខ គឺដើម្បីបញ្ជូនផ្កាយរណបមួយទៅដាក់ក្នុង លំហអាកាសទុកសម្រាប់បម្រើ នៅក្នុងវិស័យឧតុនិយមនិងឃ្លំាមើលការវិ វត្តន៍ នៃភពផែនដី។ តែកូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិមិនជឿ និងមើលឃើញថា កូរ៉េ ខាងជើងកំពុងត្រៀមរៀបចំបាញ់សាកល្បងមីស៊ីលរយៈចម្ងាយ ឆ្ងាយសាជាថ្មី ម្តងទៀត។

ជាថ្មីម្តងទៀត របបទីក្រុងព្យុងយ៉ាងបានផ្តើមផ្គើនសហគមន៍អន្តរជាតិ តាម រយៈការប្រកាសត្រៀមបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន នៅថ្ងៃ ខាងមុខ។ជាផ្លូវការកូរ៉េខាងជើងបានប្រកាសថា មិនមែនជាការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយទេតែជាការបាញ់បង្ហោះកំាជ្រួចដោយផ្ទុកផ្កាយរណប សម្រាប់បម្រើឲ្យវិស័យស៊ីវិល។តែបញ្ហានៅត្រង់ថា ការអះអាងរបស់របបក្រុងព្យុង យ៉ាងមិនបានធ្វើឲ្យអ្នកណាម្នាក់ ជឿទុកចិត្តបានទេ។ មុនគេ គឺកូរ៉េខាងត្បូង ដែលជាបងប្អូនបង្កើតគូសត្រូវរបស់កូរ៉េខាងជើង។

នៅក្នុងសេចក្តីជូនដំណឹងមួយ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្តែងក្តី បារម្ភជាពន់ពេកនិងបានចាត់ទុកទង្វើរបស់កូរ៉េខាងជើងថាជាការបង្ករឿងថ្មីទៀត។ ទន្ទឹមគ្នានេះ គម្រោងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាង ជើងនៅ ចន្លោះចន្លោះថ្ងៃទី១០និងទី២២ធ្នូខាងមុខបានកើតមានឡើងចំពេលដែលកូរ៉េ ខាង ត្បូងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្មីនៅថ្ងៃទី១៩ ធ្នូផង និងចំពេលដែលកូរ៉េខាងជើងត្រៀមប្រារព្ធខួបមួយឆ្នំានៃមរណៈភាព អគ្គ មគ្គុទ្ទេសក៍ គីម ជុងអ៊ីលនៅថ្ងៃទី ១៧ ធ្នូផងដែរ។

ក្រៅពីកូរ៉េខាងត្បូង ប្រតិកម្មថ្កោលទោស និងព្រួយបារម្ភក៏មានដែរ ពីប្រទេស ជប៉ុននិងសហរដ្ឋអាមេរិក។ អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក បានចាត់ទុក ទង្វើរបស់កូរ៉េខាងជើង ថា ជាការគំរាមកំហែងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងបានរំលឹកថាការដែលកូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតមីស៊ីល អន្តរទ្វីបគឺជាទង្វើរំលោភបំបានទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។នៅខាងជប៉ុនវិញទីក្រុងតូក្យូបានសម្រេចផ្អាកកិច្ចចរចា ជាមួយកូរ៉ខាងជើងរវាង អ្នកការទូតជាន់ខ្ពស់ដែលគ្រោងរៀបចំក្នុងខែធ្នូនេះ នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន។ សូមជម្រាបជូនថា ជប៉ុន និងកូរ៉េខាងជើងមិន មាន ទំនាក់ទំនងការទូតរវាងគ្នាទេ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ វិច្ឆិកាកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានព្រមានខ្លាំងៗដល់កូរ៉េខាងជើង កុំឲ្យធ្វើការបាញ់សាកល្បងមីស៊ីលនេះ ព្រោះ វាជាការរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close