បើក​រថយន្ត​គេ​យក​មក​ផ្ញើ​ជ្រុល​ទៅ​បុក​ទើរ​លើរ​បាំង​ចែក​ទ្រូង​ផ្លូវ​

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចម្តុំភ្លើងស្តុបក្បែរវត្តមហាមន្ត្រី ផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន សន្តិសុខឯកជន SNS ម្នាក់ បើករថយន្តដែលគេយកទៅផ្ញើជាន់ហ្គែរស្មានតែហ្វ្រាំងហោះ ជ្រុលទៅបុកទើរលើរបាំងចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់។

រថយន្តបង្កម៉ាកកាមរីពណ៌ស្លែ ពាក់ស្លាក់លេខភ្នំពេញ2E-6442 បើកបរដោយសន្តិសសុខឯកជន SNS ម្នាក់ មិនស្គាល់អត្តសញ្ញាណ។ចំណែកម្ចាស់រថយន្ត ឈ្មោះយ៉េជឿ អាយុ ៥០ឆ្នាំ មានមុខរបររត់កាត់ស៊ីអូឡាំពិចទៅជ្រជៃធំ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រថយន្តបង្កឈ្មោះ យ៉េ ជឿ បានយករថយន្តទៅផ្ញើសន្តិសុខឯក SNS និងបានប្រគល់សោរថយន្តឲ្យសន្តិសុខ ដោយម្ចាស់រថយន្តទៅហូបកាហ្វេបាត់ទៅក្រោយមក មិនដឹងជាស្ទះ ឬ អ្វីនោះទេ សន្តិសុខឯកជនរូបនោះ បានឡើងទៅបើករញ៉ែថយចេញ ប៉ុន្តែ ទំនងជាជាន់ហ្គែរស្មានតែហ្វ្រាំងក៏ស្ទុះទៅឡើងទៅលើរបាំងចែក ទ្រូងផ្លូវទើរលើរបាំងចែក ទ្រូងផ្លូវទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរក្រុងស្ទូចយករថយន្តបង្កទៅ សាលាក្រុង ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close