Cambodia News
-
ស្រ្តីម្នាក់ត្រូវរថយន្តកិនធ្លាយពោះវៀន
ភ្នំពេញ៖ កាលវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា គ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តយីឌុប និងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ធ្ងរ និងបុរស ២នាក់ទៀត រងរបួសស្រាល ស្ថិតនៅតាមបណ្តោយផ្លូវ ចោមចៅ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
Read More » -
កិច្ចប្រជុំស្តីពីការ រៀបចំដង្ហែព្រះបរមសព អតីតព្រះមហាវីរៈក្សត្រកម្ពុជា
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការ រៀបចំដង្ហែព្រះបរមសព អតីតព្រះមហាវីរៈក្សត្រ កម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ មករា ២០១៣នេះ សមេ្តចចៅហ្វាវំាង គង់ សំអុល បានមានប្រសាសន៍ក្នុងពិធីនោះថា នឹងមានការដង្ហែសាកល្បងធ្វើឡើង ចំនួន២ថ្ងៃគឺ ទី១៩ និងទី២៦ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
Read More » -
លួចទូរស័ព្ទ អ្នករត់ម៉ូតូកង់៣ ម្ចាស់ទាន់ចាប់វាយទ្រោមខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៣ ខែមករា ចោរលួច ស្ទើភ្លើងម្នាក់ ត្រូវបាន អ្នករត់ម៉ូតូកង់៣ រួមជាមួយប្រជាពលរដ្ឋ ផ្សេងទៀត ព្រួតវាយ យ៉ាងចាស់ដៃ ទាំងយប់ បន្ទាប់ពីរូបគេ ចូលលួច ទូរស័ព្ទដៃអ្នករត់ម៉ូតូកង់៣ម្នាក់ ដែលកំពុងដេកលក់ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ…
Read More » -
ប៉ុនប៉ងដុតផ្ទះខណៈម្ចាស់ដេកលក់តែមិនបានសម្រេច
ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា គេបានឮសូរសំឡេងលោកយាយម្នាក់បានស្រែកឆោឡោថា មានអ្នកប៉ុនប៉ងដុតផ្ទះរបស់គាត់ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរកើតហេតុ នាំគ្នាចេញមក រួចក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ស្រះចក។
Read More » -
បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ កាលវេលាម៉ោង១០និង១០ នាទីយប់ ថ្ងៃទី១៣ ខែមករា បុរសម្នាក់ជិះម៉ូតូទៅបុកកញ្ចក់ទ្វារមុខខាងស្តាំរថយន្តហាយឡែនឌឺ បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង នៅមុខសាលាបឋមសិក្សាសន្ឋរម៉ុក តាមបណ្តោយមហាវិថី ម៉ៅសេទុង កែងផ្លូវ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោ។
Read More » -
ម៉ូតូសេ១២៥ និងម៉ូតូកង់បីបុកគ្នាបណ្តាលឲ្យរបួស ៨នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ម៉ូតូសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AY-9549 បានបុកគ្នាជាមួយម៉ូតូកង់បី បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើង ច្រងាង នៅលើកំណាត់ផ្លូវព្រះមុនីវង្សកែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
Read More » -
បុរសម្នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹង
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៤និង៤០ យប់ថ្ងៃទី ១៤ ខែ មករា បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុក រថយន្តឡិចស៊ីសដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង នៅចំណុចផ្លូវខាងកើតកាស៊ីណូណាហ្គា កែងនិងវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
Read More » -
បើករថយន្តកាត់ទ្រូងពុះ ចែកផ្លូវ វ៉ាក់អឺនឹងរថយន្តកុងតឺន័រជ្រុលទៅបុកទ្វារដែកផ្ទះ លក់ម៉ាញ៉េទូរទស្សន៍
ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៤ មករា រថយន្តមួយគ្រឿងជិះខាងឆ្វេងដៃក្នុងទ្រូងពុះចែកផ្លូវរួចបានបើកកាត់ទ្រូងពុះ ចែកផ្លូវនោះដើម្បីឆ្លងទៅខាងស្តាំដៃវិញវ៉ាក់អឺនឹងរថយន្តកុងតឺន័រ ជ្រុលចង្កូតទៅបុកទ្វារដែកផ្ទះ លក់ម៉ាញ៉េទូរទស្សន៍បែកប្រអប់ទ្វារនិងវៀចទ្វារដែក ស្ថិតនៅតាមផ្លូវជាតិលេខ១ ផ្ទះលេខ១៥ លក់ម៉ាញ៉េនិងទូរទស្សន៍ នៅផ្សារច្បារ អំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
Read More » -
ម៉ូតូស្កុបពី បុកម៉ូតូរ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ មករា ម៉ូតូស្កុបពី បុករ៉ឺម៉ូតូ ម៉ក បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ស្ថិតនៅចំណុចផ្លូវ លេខ១៥៤កែង៨១ មុខហាងមីតធីងម៉ាត សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នារងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ខណៈពេលដែលម៉ូតូអែកប្លែកកំពុងឆ្លងផ្លូវ ជាហេតុបណ្តាលឲ្យម៉ូតូហុងដាសេ១២៥លឿនជាន់ហ្វ្រាំងមិនទាន់ នៅមុខសាលាជាស៊ីមសាម្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
Read More »