ម៉ូតូ​សេ​១២៥​ និង​ម៉ូតូ​កង់​បី​បុក​គ្នា​បណ្តាល​ឲ្យ​របួស​ ៨​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមករា ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-9549 បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង ច្រងាង នៅលើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​៤៣២ ស្ថិតក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន។

ក្នុង​ហេតុការណ៍​ខាងលើនេះ បាន​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​កង់​បី​ចំនួន​៦​នាក់ លូន​ចេញពី​ម៉ូតូ ក​ខ្វា​សទាំង​ព្រលឹងចុងសក់​រៀងៗ​ខ្លួន​។ ក្រោយ​ពេល​កើតហេតុ​អ្នករត់​ម៉ូតូ​កង់​បី និង​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​លើក​ម៉ូតូ ហើយ​ក្នុង​ហេតុការណ៍​នោះគេ​បាន​សង្កេតឃើញ អ្នកជិះ​ម៉ូតូ​កង់​បី​ទាំងអស់ ជា​ភេទ​ស្រី​មាន​គ្នា​ចំនួន​៦​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។ ដោយឡែក​ម្ចាស់​ម៉ូតូ​សេ​១២៥​និង​អ្នកបើក​ម៉ូតូ​កង់​បី​ក៏​រងរបួស​ បន្តិច​បន្តួច​ដែរ​។ ​

​ជុំវិញ​ហេតុការណ៍​ខាងលើនេះ គេ​បាន​សង្កេតឃើញ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ចុះ​ធ្វើការ​វាស់វែង​សម្របសម្រួល​ឲ្យ​ភាគី​ទាំងសងខាង ប៉ុន្តែ​​ជាល​ទ្ធិ​ផល​ភាគី​ទាំងអស់​មិនអាច​រក​ដំណោះស្រាយ​គ្នា​បាន ទើប​សមត្ថកិច្ច​នាំយក​ម៉ូតូ​កង់​បី​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ដោះ​ស្រាយ​​តាមផ្លូវ​ច្បាប់​៕

ដោយ៖ ហេង នាង​

1528_photo-11528_photo-21528_photo-3

Related Articles

Back to top button
Close
Close