Cambodia News
-
ងងុយដេកបើករថយន្តបុករនាំងចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៖៤០នាទី រសៀលថ្ងៃទី១៣ ខែមករា រថយន្តកូរ៉ូឡា មួយគ្រឿង បានបុករនាំង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៥ផ្ទាំង ស្ថិននៅលើផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
រថយន្តដឹកដី បុកគ្នាបណ្តាលឲ្យម្នាក់ស្លាប់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រហែល១៖៣០នាទី រសៀលថ្ងៃទី១៣ ខែមករា រថយន្តដី ចំនួន២គ្រឿង បានបុកគ្នា បង្កឲ្យមាន ភ្លើងឆាបឆេះ ទៅលើរថយន្តទាំង ពីរគ្រឿង ស្ថិតនៅខាងជើង វត្តឃ្មួញចម្ងាយ១០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យ មនុស្សបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
Read More » -
សម្ថកិច្ចចាប់មុខសញ្ញាចែកចាយ និងសេពគ្រឿងញៀន ៥នាក់
ភ្នំពេញ៖ កាលពី វេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៣ នគរបាល ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនប្ដីនិងប្រពន្ធ ពីរនាក់ត្រូវ ពីបទចោទប្រកាន់ថា បានផ្ដល់ទីតាំង ចែកចាយថ្នាំញៀន និងជនសង្ស័យ ០៣នាក់ទៀត ត្រូវបានឃាត់ខ្លួន ផងដែរ ដោយសមត្ថកិច្ច…
Read More » -
អាកាសធាតុក្ដៅខ្លាំងកំពុងគំរាមកំហែងបណ្ដារដ្ឋមួយចំនួននៅអូស្ត្រាលី
ធាតុអាកាសក្ដៅខ្លាំងនៅតំបន់មួយចំនួននៅ ក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃនេះ បានធ្វើឲ្យក្រុមពន្លត់អគ្គិភ័យធ្វើការទាំងយប់ដើម្បីអាច គ្រប់គ្រងបានទៅលើការគំរាមកំហែងនៃការរីករាលដាលនៃភ្លើងឆេះ។
Read More » -
ចិនរងនូវអាកាសធាតុត្រជាក់ខ្លាំងជាងគេក្នុងបីទសវត្សរ៍មកនេះ
រដូវរងារដ៏ត្រជាក់បំផុតនៅក្នុងប្រទេសចិនសម្រាប់រយៈពេលបីទសវត្សរ៍នេះកំពុងប៉ះ ពាល់ដល់ប្រជាជនចិនរាប់សែននាក់។
Read More » -
ហ្វ៊ីលីពីនថាការប្រកាសទាមទាររបស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងគំរាមដល់ស្ថិរភាពក្នុងតំបន់
មន្ត្រីការទូតជាន់ខ្ពស់ហ្វ៊ីលីពីន ព្រមានថា ការប្រកាសទាមទាររបស់ប្រទេសចិននូវផ្នែកស្ទើរតែទាំងស្រុងក្នុង តំបន់សមុទ្រចិនខាងត្បូងនោះគឺជាគ្រោះថ្នាក់មួយដល់ស្ថិរភាពនៅ ក្នុងតំបន់អាស៊ី។
Read More » -
មន្ត្រីជាន់ខ្ពស់ និងជាអតីតបវរកញ្ញាឥណ្ឌូណេស៊ីជាប់ពន្ធនាគារពីការប្រព្រឹត្តអំពើពុករលួយ
សមាជិករដ្ឋាភិបាលឥណ្ឌូណេស៊ីមួយរូប ដែលជាសមាជិកសភាផងនោះបានជាប់ពន្ធនាគារពីបទបានប្រព្រឹត្តអំពើ ពុករលួយ នៅក្នុងសំណុំរឿងអំពើពុករលួយនៃមន្ត្រីថ្នាក់ខ្ពស់នៅក្នុងរដ្ឋា ភិបាលដែលក្រុមឃ្លាំមើលអំពើពុករលួយជាតិបានដាក់គោលដៅទៅលើ គណបក្សរបស់លោកប្រធានាធិបតី។
Read More » -
ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្ហ៊ីនហ្សូ អាបេ គឺនៅអាស៊ីអាគ្នេយ៍
មន្រ្តីរដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា លោកស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន នឹងចាប់ផ្តើមចេញទៅបំពេញទស្សនកិច្ចទៅក្រៅប្រទេស នៅសប្តាហ៍ក្រោយ ហើយដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយនេះ លោកអាបេ ជ្រើសរើសយកប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺវៀតណាម ថៃ និងឥណ្ឌូណេស៊ី។
Read More » -
អតីតមន្រ្តីទូតអាមេរិកនិងប្រធានក្រុមហ៊ុន Google បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង
អតីត មន្រ្តីការទូតអាមេរិក គឺលោក Bill Richardson និងប្រធានក្រុមហ៊ុន Google គឺលោក Eric Schmidt បានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងហើយ នៅ ថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះបានបញ្ចប់ទៅ ដោយមិនបានទទួលជោគជ័យ ក្នុងការជួយដោះលែងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើងនេះទេ។
Read More » -
លោកប្រធានាធិបតីពូទីនប្រើធម៌ក្តៅប្រឆាំងនឹងផ្ទះ “កៅស៊ូ”
និយមន័យនៃ “ផ្ទះកៅស៊ូ”នេះ ដែលជាបាតុភាពថ្មី ក្នុងសង្គមរុស្ស៊ី គឺកើតចេញមក បណ្តាលមកពី ម្ចាស់លំនៅ ឆ្លៀតប្រើផ្ទះខ្លួន យកប្រាក់កម្រៃ សម្រាប់លួចចុះបញ្ជីស្នាក់នៅ ដោយក្លែងបន្លំ ឲ្យពួកកម្មករបន្លាស់ទីបរទេស ដែលមកធ្វើការនៅរុស្ស៊ីដោយខុសច្បាប់។ ដោយហេតុថា លំនៅតែមួយ ប៉ុន្តែ ចុះបញ្ជីស្នាក់នៅឲ្យមនុស្សដល់រាប់សិប រាប់រយនាក់ បានជាគេហៅ លំនៅបែបនេះ ថា…
Read More »