ងងុយ​ដេក​បើ​ក​រ​ថយន្ត​បុក​រនាំង​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ៥​ផ្ទាំង​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៖៤០នាទី រសៀលថ្ងៃទី១៣ ខែមករា ​រថយន្តកូរ៉ូឡា មួយគ្រឿង បានបុករនាំង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់​ចំនួន៥ផ្ទាំង ស្ថិននៅលើផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា មួយគ្រឿង បើក និងជិះគ្នា៣នាក់ បានបើកលើផ្លូវ សហព័ន្ធ​រុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូត បុករនាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៥ផ្ទាំង ដោយអ្នក បើករថយន្ត អះអាងថា បណ្តាលមកពី ងងុយដេក ក្រោយបើក រថយន្ត ចេញមកការ បងប្អូន នៅខេត្តតាកែវ។

ក្រោយកើតហេតុ រថយន្ត ត្រូវបានសមត្ថកិច្ច ចរាចរណ៍ ស្ទួចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក ដើម្បីចាត់ការតាម​នីតិ​វិធី៕

pheak-133pheak-132

Related Articles

Back to top button
Close
Close