យុវ​ជន​ ១០​នាក់​ដេញ​វាយ​យុវ​ជន​ម្នាក់​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ ៖ កាល​ពី​ វេលាម៉ោង​២ និង​១៥​នាទីរំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៧ មិថុនា​ យុវជន​ម្នាក់​ ត្រូវ​បាន​ជន​បង្ក១០​នាក់​ប្រដាប់​ដោយ​ដុំ​ថ្ម ដុំឥដ្ឋ ដំបង ​​គ្រប់​ដៃ​ដេញ​វាយ​ជន​រងគ្រោះ​ដេក​ដួល​​ក្នុង​ថ្លុក​ឈាម ស្ថិត​នៅ​តាមផ្លូវ​បេតុង​ចូល​ទៅ​វត្ត​ពោធិញ្ញាណ ​ក្នុង​ភូមិប្ញស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ ។

ប្រភព​ព័ត៌​មាន​ពី​នគរបាលប៉ុស្តិ៍​ស្ទឹង​មានជ័យ​ បានឱ្យ​ដឹងថា ជន​ទាំង​២នាក់​ក្រុម​មិន​ដឹង​ថា មាន​ទំនាស់​​គ្នា​អ្វី​ទេ ​ស្រាប់​តែ​មាន​ការ​រត់​ដេញវាយ​ជនរងគ្រោះ​តែម្នាក់​ឯង​បែបនេះ ។

ក្រោយ​​ពេល​​​កើតហេតុ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​​សង្គ្រោះ​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-​សូវៀត​ដឹក ​យក​ទៅ​ព្យាបាល​ ប៉ុន្តែពេល​រថយន្ត​មក​ដល់​មុខ​ខ្លោង​ទ្វារ​វត្តពោធិ៍​ញ្ញាណ ស្រាប់តែ​រថយន្ត​ធ្លាក់​ជង្ហុក​ខូច​បើក​អត់​ឆេះ ត្រូវ​សមត្ថកិច្ចអង្គុយរង់ចាំ​​ជិត​២ម៉ោង​ទើប​ដឹង​ខ្លួន​ ត្រូវសមត្ថកិច្ច​ជួល​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជនរងគ្រោះ​​យកទៅព្យាបាល​នៅ​ មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត ៕ ដោយ៖ ហេង នាង​

Cam1

 

 

Related Articles

Back to top button
Close
Close