រថ​យន្ត​ដឹក​ដី ​បុក​គ្នា​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​ របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រហែល១៖៣០នាទី រសៀលថ្ងៃទី១៣ ខែមករា  រថយន្តដី ចំនួន២​គ្រឿង បានបុកគ្នា បង្កឲ្យមាន ភ្លើង​ឆាប​ឆេះ ទៅលើរថយន្តទាំង ពីរគ្រឿង ស្ថិត​នៅខាងជើង វត្តឃ្មួញចម្ងាយ១០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យ មនុស្ស​បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

​មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកដីម៉ាក HYUNDAI  ពណ៌ខៀវ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង បើកបរដោយបុរសម្នាក់ តាម​បណ្តោយវិ​ថី​ហា​ណូយ ពីទិសខាងត្បូងមក ជើងចេញពីភ្នំពេញ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ បាន​ឡើង​ជែង​រថយន្ត មួយគ្រឿងផ្សេងទៀត ចូលចំណែកផ្លូវ នៃរថយន្តម្ខាងទៀត បណ្តាល​ឲ្យបុក​ជា​មួយ​រថ​យន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ទៀត ដែលធ្វើដំណើរច្រាស ទិសគ្នា ម៉ាក HYUNDAI ពណ៌ខៀវ ពាក់​ស្លាក​លេខភ្នំពេញ 3A-3683 ​បណ្តាល​ឲ្យ​ឆាប​ឆេះ​ទាំង​សង​ខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យបុរស​ឈ្មោះ​ ឆន ឆាយណា អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារអន្លង់ជ្រៃ ឃុំ ប្រាំបីមំ ស្រុកថ្ពង ខេត្ត​កំពង់ស្ពឺ ​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ​ចំ​ណែក​បុរស​ឈ្មោះ​​ ណេង សុខណាក់ អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ ចាម  បានរងរបួស​ធ្ងន់​ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ​។

ក្រោយពិនិត្យរួចរាល់ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង ​គោក​រង់​ចាំ​ការ​ដោះ​ស្រាយ​ជាក្រោយ៕

ដោយ៖ ហេង នាង​

ST-115

ST-114

pheak-129

Related Articles

Back to top button
Close
Close