បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាល​វេលា​ម៉ោង​១០​និង​១០ នាទី​យប់ ថ្ងៃទី​១៣ ខែមករា ​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ទៅបុក​កញ្ចក់ទ្វារ​មុខ​ខាងស្តាំ​រថយន្ត​ហាយ​ឡែ​ន​ឌឺ បណ្តាល​ឲ្យ​ដួលសន្លប់​ស្តូកស្តឹង នៅមុខ​សាលាបឋមសិក្សា​ស​ន្ឋ​រ​ម៉ុក តាម​បណ្តោយ​មហាវិថី ម៉ៅ​សេទុង កែង​ផ្លូវ​១៣៨ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោ។

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច តាម​បណ្តោយ​ផ្លូវ​១៣៨ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន មិនបាន​មើលមុខ ជាហេតុ​ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ទ្វារ​មុខ​ខាងស្តាំ​រថយន្ត​ហាយ​ឡែ​ន​ឌឺ ជិះ​គ្នា​២​នាក់ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ផ្ទប់​ជាមួយ​ទ្វារ​កញ្ចក់​រថយន្ត រងរបួស​ជា​ទម្ងន់ ។

​ក្រោយ​​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​សង្គ្រោះ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​​កាន់​អធិការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​

1529_PHTO04721529_IMG_0492

Related Articles

Back to top button
Close
Close