​លួចទូរស័ព្ទ អ្នករត់ម៉ូតូកង់៣ ម្ចាស់ទាន់ចាប់វាយទ្រោមខ្លួន

ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៣ ខែមករា ​ចោរលួច ស្ទើភ្លើងម្នាក់ ត្រូវបាន អ្នករត់ម៉ូតូកង់៣ រួមជាមួយប្រជាពលរដ្ឋ ផ្សេង​ទៀត ព្រួតវាយ យ៉ាងចាស់ដៃ ទាំងយប់ បន្ទាប់ពីរូបគេ ចូលលួច ទូរស័ព្ទដៃអ្នករត់ម៉ូតូកង់៣ម្នាក់ ដែលកំពុងដេកលក់ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ចោរដាច់យ៉ៃ ដែលប្រជាពលរដ្ឋចាប់ ប្រគល់ឱ្យ សមត្ថកិច្ចនេះ មានឈ្មោះ ស្រី បញ្ញា ភេទប្រុស អាយុ២៩ ឆ្នាំ មានមុខរបរ និង​កន្លែង​ស្នាក់​នៅ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ាត គឹមអ៊ី អាយុ១៨ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មាន ស្រុកកំណើត នៅស្រុកចំការលើ ខេត្ត​កំពង់​ចាម ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាអ្នករត់កង់បី បានដេកលក់ នៅលើម៉ូតូរបស់ខ្លួន នៅចំណុចផ្លូវកែងខាងលើ ហើយឈ្មោះ ស្រី បញ្ញា ជាចោរ ក៏បាន ទៅក្បែរនោះរួច ធ្វើសកម្មភាពលូកហោប៉ាវ លួចទូរស័ព្ទ ។ តែភ្លាមៗនោះ ម្ចាស់ម៉ូតូ បានភ្ញាក់ដឹងខ្លួន និងស្រែកឡើងថា “ចោរៗ”  បណ្តាលឱ្យអ្នករត់ម៉ូតូឌុប ជាមួយ ប្រជាពលរដ្ឋនៅក្បែរនោះ ព្រួតគ្នាចាប់ និង​វាយ​រហូត ទ្រោមខ្លួនតែម្តង ។

​លុះបន្តិចក្រោយមក ក៏មានសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ រួចនាំយកជនសង្ស័យ ទៅសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ៕

S2966

Related Articles

Back to top button
Close
Close