ម៉ូតូ​ស្កុប​ពី​ បុក​ម៉ូតូ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ៣​នាក់​

ភ្នំពេញ៖ កាល​ពី​វេលាម៉ោង២និង៣០នាទី​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី១៤ មករា ម៉ូតូ​ស្កុប​ពី បុក​រ៉ឺម៉ូតូ ម៉ក​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​ ស្ថិត​​នៅ​ចំណុច​ផ្លូវ លេខ១៥៤កែង៨១ មុខ​ហាង​មីតធីង​ម៉ា​ត សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។

ករណីនេះ បង្កឡើង​រវាង​ម៉ូតូ​ស្កុ​ក​ពី ពណ៌​ក្រហម​លាយ​ខ្មៅ ជិះ​គ្នា៣នាក់ ប្រុស​ម្នាក់ ស្រី២នាក់ ជិះ​តាមផ្លូវ​លេខ១៥៤ ពី​កើត ទៅ​លិច ដែល​បាន​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​បើក​ដឹក​ភ្ញៀវ២នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ តាមផ្លូវ​លេខ៨១ ពី​ជើង​ទៅ​ត្បូង​បត់​ឆ្វេង​បណ្តាល​ឲ្យ​ម៉ូតូ​បុក​ចំពាក់​កណ្តាល​រ៉ឺម៉ក​ រងរបួស​ធ្ងន់​ទាំង៣នាក់ ចំណែក​ខាង​រ៉ឺម៉ក​ម៉ូតូ​រងរបួស​ស្រាល ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​ គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​ រក្សាទុក​នៅ​ខណ្ឌដូនពេញ ៕ ​

​ដោយ៖ ហេង​ នាង​

DSCN9194

DSCN9193

Related Articles

Back to top button
Close
Close