ព័ត៌មានជាភាសាខ្មែរ
-
ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីសិទ្ធិរបស់កម្មករ
ដោយ សយ ដុល្លា ភ្នំពេញ (១៨ កក្កដា ២០១២)៖ សហជីពការងារប្រទេសកម្ពុជានៅព្រឹកថ្ងៃពុធនេះបានរួមគ្នាធ្វើសេចក្ដីថ្លែងការណ៍មួយដោយផ្ដោតលើកិច្ចសន្យាការងារមានថេរវេលា កំណត់។ សេចក្ដីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសិក្ខាសិលាមួយនៅឯសណ្ឋាគារអ៊ិនធឹខនស្តីពីការឆ្លើយតបរបស់សហជីពចំពោះ បញ្ហាកិច្ចសន្យាខ្លី។ សិក្ខាសិលានេះមានរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីបណ្ដាសហជីពនានាក្នុងប្រទេសកម្ពុជា និងមានការឧបត្ថម្ភដោយមូលនិធិការងារអន្តរ ជាតិជប៉ុន។ លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជាបាននិយាយថា សេចក្តីថ្លែង…
Read More » -
កង្កែបក្នុងវាលស្រែអាចជួយបង្កើនទិន្នផលស្រូវ
ភ្នំពេញ (១៨ កក្កដា ២០១២)៖ អង្គការជំនាញការងារកសិកម្មបានបង្ហាញឲ្យដឹងថា សត្វកង្កែបមានតួនាទីសំខាន់បំផុតក្នុងការការពារមិនឲ្យដំណាំស្រូវទទួលរងការបំផ្លាញពីសត្វល្អិត ជាពិសេសនៅដំណាក់កាលដំបូង គឺដំណាក់កាលសំណាប និងពេលស្រូវទើបបែកគុម្ពដំបូង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់អង្គការសេដាកចេញផ្សាយនាថ្ងៃ ១៧ កក្កដា នេះបានឲ្យដឹងថា កន្លងមកកសិករភាគច្រើនមិនសូវបានយកចិត្តទុកដាក់ក្នុងការអភិរក្សសត្វកង្កែប ដើម្បីឲ្យវាជួយការពារដំណាំស្រូវទេ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅពេលដើមរដូវ កសិករគិតតែនាំគ្នាចាប់កង្កែបធ្វើជាចំណីអាហារនិងលក់ទៅវិញ ដោយការធ្វើរបៀបនេះគឺប្រៀបដូចជាការទប់ស្កាត់មិនឲ្យកង្កែបមានឱកាស បង្កកំណើតឲ្យបានច្រើន…
Read More » -
ខឹងកូនតមាត់ឪពុកចិត្តតិរច្ឆានទាញកាំបិតត្នោតអា.កសម្លាប់
ក្រោយត្រឡប់មកពីឡើងត្នោតវិញ បុរសជាឪពុកឃ្លានបាយក៏ប្រើឲ្យកូនប្រុសដាំបាយ ហើយរអ៊ូរទាំជេរបញ្ចោរ ពេលនោះកូនស្រីតបមាត់ទៅវិញ ក៏ស្រាប់តែឪពុកចិត្តយក្ស ស្ទុះទៅយកកាំបិតត្នោតយកមកអារ.កកូនដាច់សរសៃបំពង់ខ្យល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ១៦ កក្កដា ២០១២ វេលាម៉ោង១៩ និង១៥នាទីយប់ ស្ថិតក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។…
Read More » -
ការប្រឡងមធ្យមសិក្សាបឋមភូមិឆ្នាំនេះខ្លះថា រលុងខ្លះថាមានភាពតានតឹង
ដោយ សយ ដុល្លា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិថ្នាក់ជាតិនៅប្រទេសកម្ពុជា បានប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់១៧ ខែកក្កដាឆ្នាំ២០១២ ដោយ មានបេក្ខជនចូលរួមប្រឡងចំនួន១៣២.៩៧៤នាក់នៅទូទាំងប្រទេស។ គេឃើញថាបរិយាកាសជាទូទៅនៅថ្ងៃប្រឡងមាន សភាពស្ងប់ស្ងាត់ និងអ៊ូអនៅតាម មណ្ឌលប្រឡងនីមួយៗ។ នៅឯមណ្ឌលប្រឡងវិទ្យាល័យជាស៊ីមសាមគ្គីមានសភាពស្ងប់ស្ងាត់បើប្រៀបធៀបទៅនឹង មណ្ឌលប្រឡងផ្សេងទៀត។ បេក្ខជនម្នាក់ប្រឡងនៅមណ្ឌលប្រឡងនេះបានឲ្យដឹងថា កាប្រឡងនៅឆ្នាំនេះមានសភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែកាប្រឡងមានភាពធូរលុង ដោយសារតែមានការសំរួលរបស់លោកគ្រូនិងអ្នកគ្រូអោយសិស្សយកសំណៅឯកសារនិង បើកចំលងពេលម៉ោងប្រឡង…
Read More » -
មេរោគEV-71បន្ដសម្លាប់កុមារកម្ពុជាបើគ្មានថ្នាំព្យាបាលនិង វ៉ាក់សាំងការពារ
កាលពីពេលថ្មីៗនេះ មន្ត្រីសុខាភិបាលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសចិន លោកស្រី ស៊ូ ឡី បានលើកឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធតាមដានប្រកាសអាសន្នដល់ក្រុមឆ្លើយតបបន្ទាន់នៅទីស្ដីការក្រសួងសុខាភិបាលថា ក្នុងរយៈពេលជាង ១ខែចុងក្រោមនេះ ជំងឺHand Foot and Mouth Disease ហៅកាត់ថាជំងឺ (H.F.M.D) ដែលភាសារហៅថា ជំងឺពងបែកដៃជើង និងពងបែកក្នុងមាត់…
Read More » -
កុមារនៅខេត្តស្ទឹងត្រែងកើតជំងឺពងបែកមាត់បាទដៃជើងសង្ស័យជាមេរោគEV-71
កាលពីប៉ុន្មាន៣ថ្ងៃកន្លងមកនេះ ប្រជាពលដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងមានកុមារតូចអាយុក្រោម ៥ឆ្នាំបានកើតជំងឺពងមាត់បាតដៃជើង ដោយគេសង្ស័យថា ជាជំងឺEV-71 ហើយត្រូវបានឪពុកម្តាយ នាំយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យក្រុមគ្រូពេទ្យជួយព្យាបាល ជាបន្ទាន់ពេលដែលកូនរបស់គាត់ក្តៅខ្លួន ដោយបែកក្នុងមាត់ភ្លាមៗ ធ្វើឲ្យហូបអ្វីមិនកើតហើយក្នុងរយៈពេលតែ១ថ្ងៃ មានរោគសញ្ញាចេញពង លើបាតដៃបាទជើងបន្ថែមទៀត ។ លោកជា វុត្ថា អាយុ៣៥ឆ្នាំនិងប្រពន្ធឈ្មោះវុន ម៉ាចអាយុ២៤ឆ្នាំរស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់បានប្រាប់ឲ្យដឹងថាៈ…
Read More » -
ខឹងប្រពន្ធដេកបែរខ្នងទាញកូនកាំបិតចាក់.កប្រពន្ធរួចលេបថ្នាំសម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ដោយគ្រាន់តែខឹងប្រពន្ធដេកបែរខ្នងក្រោយពេលដេកលក់មួយសន្ទុះលុះក៏ភ្ញាក់ដឹងខ្លួនទាំងកណ្ដាលទាំងកណ្ដាលអធ្រាត្រ ហើយបានយកកាំបិតចុងស្រួចចាក់មកលើស្ត្រីជាប្រពន្ធត្រូវបញ្ឆិតគល់បំពង់.កឆ្វេង ហើយក៏រត់គេចខ្លួនចេញពីផ្ទះជួលបាត់ទៅ។ លុះស្អែកឡើងនៅវេលាម៉ោង១៣ និង៤០នាទី រសៀល ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១២ បុរសជាប្តីដែលមានឈ្មោះ ភួង សៅ ភេទប្រុស អាយុ ៧៨ឆ្នាំ…
Read More » -
រកឃើញសារធាតុផ្សំផលិតគ្រឿងញៀនមួយកុងតឺន័រដែលនាំចូលពីប្រទេសចិន
កាលពីល្ងាចថ្ងៃទី ១៥ កក្កដា ២០១២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានរកឃើញសារធាតុផ្សំផលិតគ្រឿងញៀនមួយកុងតឺន័រ ដែលនាំចូលពីប្រទេសចិនមកកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ប្រធានការិយាល័យប្រឆាំងការសំអាតប្រាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ទោ សាន ពុទ្ធី បានឲ្យដឹងថា…
Read More » -
ប្រាសាទព្រះវិហារ នឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិ
ដោយ៖ សយ ដុល្លា ក្រសួងទេសចរណ៍គ្រោង និងធ្វើអោយប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិភណ្ឌពិភពលោកក្លាយជាតំបន់ទេសចរណ៍ជាលក្ខណៈអន្តរជាតិនេះបើតាមការថ្លែងអោយដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងសន្និសិទពិព័រណ៍មិត្តប្រាសាទព្រះវិហារនៅ ព្រឹកថ្ងៃទី ១៦ ខែ កក្កដានេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ថ្លែងនាឱកាសនោះលោក ថោង ខុនបានអោយដឹងថា” ប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមានសក្តានុ ពលខាងវិស័យទេសចរណ៍ ជាពិសេសគឺទេសចរណ៍វប្បធម៍។ អញ្ជឹងបានជាក្រសួងកំពុង រៀបចំធ្វើយ៉ាងណាឲ្យប្រាសាទព្រះវិហារនិងតបន់ជុំវិញប្រាសាទព្រះវិហារក្លាយជាតំបន់ទេសចរណ៍អន្តរជាតិ”។…
Read More » -
តុលាការក្រុងភ្នំពេញចាប់ផ្តើមធ្វើការសាកសួរលោកម៉ម សូណង់ដូ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១២ តុលាការក្រុងភ្នំពេញបាន ចាប់ផ្ដើមធ្វើការសាកសួរលោកម៉ម សូណង់ដូដែលបានត្រូវគេចាប់ខ្លួនពីបទចោទប្រកាន់ថាបានរៀបចំ ផែនការបះបោរប្រឆាំងនឹងអាជ្ញាធរ។ តាមការបញ្ជាក់ពីអ្នកតាមសង្កេតការណ៍លើករណីលោក ម៉ម សូណង់ដូ គឺចៅក្រមស៊ើបអង្កេតនៅតុលាការក្រុងភ្នំពេញបានចាប់ផ្ដើមធ្វើការសាកសួរជនជាប់ចោទបន្ទាប់ពីបានគេបញ្ជូនទៅដល់តុលាការនៅម៉ោង ១០និង ២៥នាទី ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួននៅថ្ងៃអាទិត្យម្សិលមិញនេះ។ បុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកប៊ុន ធឿន បានឲ្យដឹងថា…
Read More »