ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • របៀបសំពះរបស់ខ្មែរ

    Read More »
  • គ្រោះថ្នាក់ចរាចរណ៍នៅតែ​​ជាបញ្ហាប្រឈមរបស់​​​ពិភពលោក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ កក្កដា ២០១២ ក្រសួងមហាផ្ទៃបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ ដោយមានការអញ្ជើញជាអធិបតីភាពដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា…

    Read More »
  • ពង្រឹង​​​សមត្ថភាព​បន្តែម​ដល់​​​​មន្ត្រី​នាំ​ពាក្យ ​​និង​មន្ត្រីព័ត៌មាន​​របស់​ក្រសួង​រាជរដ្ឋាភិបាល

    ដោយ សយ ដុល្លា ភ្នំពេញ៖ នៅថ្ងៃទី១៨ កក្កដា ២០១២ មន្ត្រីអ្នកនាំពាក្យមកពីអង្គភាព និងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានទទួលការហ្វឹកហ្វឺនបំប៉នសមត្ថភាពបន្ថែមទៀតក្នុងរយៈពេល៣ថ្ងៃដើម្បីបំប៉នសមត្ថភាពក្នុងតួនាទីជាអ្នកនាំពាក្យដោយសុច្ចរិត និងត្រឹមត្រូវ ។ វគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពនេះរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលមានការចូលរួមបើកដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពលោក ប្រាក់ សុខុន បាននិយាយថា…

    Read More »
  • លើក​កម្ពស់​ភាព​អង់អាច​របស់​ស្ត្រី និង​យេនឌ័រ​ក្នុង​ប្រទេស​ទន្លេ​មេគង្គ​ក្រោម

    ដោយ  ផល សុវណ្ណវត្តី Cambodia News មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងមន្ត្រីសហរដ្ឋអាមេរិកផងថ្មីៗនេះបានមកជួបប្រជុំនៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើគោលនយោបាយលើកលើកដំបូងស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ក្នុងការស្វែងរកនូវគំនិតសំខាន់ៗរួមគ្នា សម្រាប់ជួយលើកស្ទួយស្ថានភាពស្ត្រីឱ្យបានប្រសើរឡើង។ សហរដ្ឋអាមេរិក គឺជាអ្នកដែលបានផ្ដួចផ្ដើមឱ្យមានកិច្ចពិភាក្សានេះដែលបានធ្វើឡើងនៅឯសណ្ឋាគារមួយនាខេត្តសៀមរាបកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២ គឺដើម្បីឱ្យបណ្ដាប្រទេសនៃទន្លេមេគង្គក្រោមចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រជួយដល់ស្ត្រីនៅតំបន់អាស៊ីអាគ្នេយ៍។ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបើកកិច្ចពិភាក្សានោះ លោកស្រី…

    Read More »
  • មន្រ្តីក្រសួងសុខាភិបាល​​អំពាវនាវប្រជាពលរដ្ឋ​កុំមានការព្រួយបារម្ភ ​​ពីមេរោគEV-71

    ភ្នំពេញ៖ បច្ចុប្បន្ននេះមេរោគ EV-71បានកើតមានឡើងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមានការព្រួយបារម្ភខ្លាចឆ្លងនូវជំងឺនេះ ដែលបណ្តាលឲ្យមានជនខិលខូចមួយចំនួនឈ្លាតឱកាសដើរបោក ប្រាស់ប្រជាពលរដ្ឋ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការ ព្រួយបារម្ភ និងកុំចាញ់បោកជនខិលខូចឆ្លៀតឱកាសទាំងនោះ។ ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងជំងឺឆ្លង លោកសុខ ទូច បាននិយាយថា រហូតមកដល់ពេលនេះ នៅមិនទាន់មានតួរលេខកុមារដែលឆ្លងជំងឺពងបែក ដៃជើង និងមាត់នោះទេ ពេលនេះមន្រ្តីជំនាញកំពុងធ្វើការតាមដាន និងស្វែងរកអ្នកដែលបានកើតជំងឺនេះនៅតាមបណ្តាខេត្តផ្សេងៗ។…

    Read More »
  • អាជ្ញាធររាជធានីភ្នំពេញ​​ត្រៀមលក្ខណៈជួយ​​​សង្គ្រោះគ្រោះមហន្ត​​រាយធម្មជាតិឆ្នាំ២០១២

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៨  កក្កដា ២០១២  លោក កែប ជុតិមា អភិបាលអភិបាលរាជធានីភ្នំពេញ  បានដឹកនាំកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្នុងការត្រៀមលក្ខណៈជួយសង្គ្រោះនិងដោះស្រាយមហន្តរាយដោយគ្រោះធម្មជាតិក្នុងរដូវវស្សា ឆ្នាំ២០១២នេះ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរក្សាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសគ្រោះទឹកជំនន់។ នៅក្នុងកិច្ចប្រជុំមានការចូលរួមពីកម្លាំងប្រដាប់អាវុធរបស់រាជធានីភ្នំពេញ អភិបាលខណ្ឌទាំង៩ ព្រមទាំងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ។ លោក កែប ជុតិមា…

    Read More »
  • ជំងឺដែលបង្កដោយមេរោគ​​ EV71នៅតែបន្តរាតត្បាត​​​មកលើកុមារកម្ពុជា

    ក្រុមមន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា និងមន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺដែលបង្កឡើងដោយមេរោគ Enterovirus 71 ( EV 71 ) នៅតែបន្តរាតត្បាតលើកុមារកម្ពុជា ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង។ យោងតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានបង្ហាញថា រយៈពេលជាងប្រាំមួយខែដើមឆ្នាំនេះ មានអ្នកជំងឺសរុបចំនួន ៧៨ករណីដែលក្នុងនោះយ៉ាងហោចណាស់៥៤នាក់បានស្លាប់ដែលភាគច្រើននៃអ្នកជំងឺមានអាយុតិចជាងបីឆ្នាំ។ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត…

    Read More »
  • កុមារ​កម្ពុជា​ជិត ៨០​នាក់​មាន​ជំងឺ​ដែល​បង្កដោយ​មេរោគ EV71 ហើយ​ក្រសួង​អប់រំ​បិទ​សាលាមុនវ៉ាកង

    កាលពីម្សិលិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលាបឋមសិក្សា និងសាលាមន្តេយ្យ មុនថ្ងៃឈប់សម្រាក (វ៉ាកង) ជាផ្លូវការនាថ្ងៃទី ៣១ កក្កដា ដោយបារម្ភពីមេរោគ Enterovirus 71 ( EV 71 )។ ជំងឺដែលបង្កឡើងដោយមេរោគ EV…

    Read More »
  • កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារដោយ​ដាក់​ជំនួសនគរបាលវិញ

    កងទ័ពស្រួចជួរមុខរបស់ប្រទេសកម្ពុជាជាង៤៨០នាក់បានដកចេញពីខ្សែត្រៀមជួរមុខប្រាសាទព្រះ វិហារហើយកាលថ្ងៃពុធនេះ។ ការដកើ នេះ គឺជាការឆ្លើយ តបទៅនឹងសេចក្តីបង្គាប់របស់តុលាការយុត្តិធម៌អន្តរ ជាតិកាលពីឆ្នាំមុន។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយនៅក្នុងពិធីដកទ័ពជាលើកដំបូងនៅប្រាសាទព្រះវិហារនោះថា នេះគឺជាការដកទ័ពជាឯកតោភាគីជាលើកដំបូង ចាប់តាំងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលសម្រេចឱ្យបរិវេណប្រាសាទព្រះវិហារស្ថិតជាតំបន់គ្មានកងទ័ព។ លោក ទៀ បាញ់ បន្តថាថា បន្ទាប់ពីដកកងទ័ពនាពេលនេះ…

    Read More »
  • សម្លាប់ខ្លួនឯង បន្ទាប់​ពី​ចាក់​ក​ភរិយា​របស់​ខ្លួន​មួយ​កាំបិត

    ដោយ វ៉ន សុខាន់ ភ្នំពេញ៖ បុរស​ចំណាស់​ម្នាក់​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ដោយ​យក​កូន​កាំបិត​មក​ចាក់​បំពង់​ក​ប្រពន្ធ ខណៈ​ពេល​កំពុង​ដេក​លក់ ព្រោះ​ខឹង​ប្រពន្ធ​ដេក​បែរ​ខ្នង​​ តែ​ការ​ប៉ុន​ប៉ង​នេះ​ពុំ​បាន​សម្រេច​ទេ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើត​កាល​ពី​យប់​ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០១២នៅក្នុង​ភូមិ​​គោក​ចំបក់​ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ។ ក្រោយ​ពី​ចាក់​ប្រពន្ធ​ភ្លាម បុរស​នោះ​​ក៏​រត់​ចេញ​ពី​ផ្ទះ​ទាំង​យប់​​បាត់​ ហើយ​រហូត​មក​ដល់​រសៀល ថ្ងៃទី១៥​ខែ​កក្កដា…

    Read More »
Back to top button
Close
Close