ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • នៅខេត្តបាត់បំបងមាន​​កុមារី៤នាក់ទៀតឆ្លង​​ជំងឺប្រភេទថ្មីដែល​​​ជាប្រភេទវីរុសEV-71

    កាលពីថ្ងៃទី១២ ​កក្កដា ​២០១២លោក កុយ សុខ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កុមារីតូចៗ​៤នាក់​ផ្សេង​ទៀត​បាន​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​ដែល​ជាប្រភេទវីរុស​EV-71 ដោយ​ក្នុង​នោះ​ម្នាក់​មាន​អាការៈ​ធ្ងន់​ធ្ងរ​ និង​៣​នាក់​ផ្សេង​ទៀត​មាន​អាការៈ​ស្រាល​នៅ​ឡើយ​ ពេល​​នេះ​​កំ​ពុង​​សម្រាក​​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្តបាត់ដំបង។ កុមារីរងគ្រោះ​ទី១ ឈ្មោះ ឈូក ចាន់រី អាយុ ៣ឆ្នាំ រស់នៅភូមិ អន្លង់ស្វាយ ឃុំតាក្រៀម…

    Read More »
  • រដ្ឋមន្ត្រីការបរទេសចិន​​សន្យាជួយស្រាវជ្រាវ​​ករណីជំងឺរាតត្បាត​​​លើកុមារកម្ពុជា

    កាលពី​ថ្ងៃ​អង្គារ ទី​១០ កក្កដា ២០១២ លោក យ៉ាង ជា​ជី ( Yang JieChi )​ ប្រមុខ​ការទូត​ចិន ​ ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ បាន​សន្យា​បញ្ជូន​គ្រូពេទ្យ​ជំនាញ…

    Read More »
  • ស្ដាប់​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​និយាយ​ពី​ជំងឺ​ដែល​នាំ​ឲ្យ​កុមារ​ជាង ៦០ នាក់​ស្លាប់

    ដោយ ឆាយ សុផល Cambodia News ភ្នំពេញ (១១ កក្កដា ២០១២)៖ ចាប់​តាំង​​ពី​ខែ​មេសា​ ឆ្នាំ ២០១២ នេះ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​ថា មាន​កុមារ​កម្ពុជា​ប្រមាណ ៦៤ នាក់​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ម្យ៉ាង​ដែល​លោក​វេជ្ជបណ្ឌិត Beat Richner…

    Read More »
  • ​រកឃើញជាបឋម​នៃជំងឺ​​​​ចម្លែកម្យ៉ាងដែលសម្លាប់​​​កុមារ​​​​នៅកម្ពុជាជាង ៦០

    កាល​ពី​ថ្ងៃ​ទី​ ០៨ កក្កដា ២០១២​ មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​​​​ថា គេ​បាន​រក​ឃើញ​អាថ៌កំបាំង​នៃ​ជំងឺ​ចម្លែក​ម្យ៉ាង​ដែល​សម្លាប់​កុមារ​ខ្មែរនៅ​ប្រទេស​កម្ពុជាជាង ៦០​នាក់ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មេសា មក​។ ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​មេរោគ វ៉ាយរឺស (Virology Unit) នៃ​វិទ្យាស្ថាន​ប៉ាសស្ទ័រ លោក​វេជ្ជបណ្ឌិត ហ្វីលីព ប៊ុសជី (Phillippe Buchy)…

    Read More »
  • នៅសប្តាហ៍ក្រោយលោក ​ហ៊ុន សែន នឹងជួបជាមួយ​រដ្ឋមន្ត្រីការបរទេសចិន

    នៅ​ថ្ងៃ​អង្គារ ទី​១០ ​កក្កដា​ ​២០១២ខាង​មុខ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ឆឺ (Yang Jiechi) ​រួមទាំង​រដ្ឋ​មន្ត្រីការបរទេស​ប្រទេស​មហាអំណាច​ជាច្រើន​ទៀត ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​វេទិកា​តំបន់​អាស៊ាន នា​សប្តាហ៍​ក្រោយ នៅ​រាជធានី​ភ្នំពេញ​។​ នៅក្នុង​…

    Read More »
  • ក្រុមនារីរងការរំលោភសិទ្ធ​សុំឲ្យអាស៊ាន ដាក់បញ្ចូល​​បទដ្ឋានជាក់លាក់ក្នុង​​កិច្ចការពារសិទ្ធិនារី

    បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា នឹង​បង្កើតឲ្យ​​បាន​នូវ​សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន ក្នុង​អាណត្តិ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន ក្រុម​នារី​ដែល​ធ្លាប់​ជួប​ការ​រំលោភ​សិទ្ធិ​មនុស្ស បានមក​​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចង់​ឲ្យ​​សេចក្ដី​ប្រកាស ស្ដី​ពី​សិទ្ធិ​មនុស្ស អាស៊ាន ដាក់​បញ្ចូល​បទដ្ឋាន​ជាក់​លាក់​ក្នុង​កិច្ច​ការពារ​សិទ្ធិ​នារី នៅ​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​ធ្វើ​ការងារ​ទាក់​ទង​នឹង​សិទ្ធិ​ ស្ត្រី។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​​កក្កដា អ្នកស្រី ទេព វន្នី តំណាង​ស្ត្រី​អ្នកភូមិ​​បឹង​កក់…

    Read More »
  • ពលកខ្មែរជាប់គុក និងត្រូវ​មេខ្សល់លក់បន្តពេលទៅ​ធ្វើការនៅប្រទេសថៃ

    ក្រុម​ស្ត្រី​ដែល​រង​នូវ​ការ​ជួញ​ដូរ​ពលកម្ម នៅ​ភូមិ​ស្វាយ​ឫស្សី សង្កាត់​បារាយណ៍ ក្រុង​ដូនកែវ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទម្រាំ​គេច​ខ្លួន​ពី​ប្រទេស​ថៃ មក​ដល់​ស្រុក​ខ្មែរ បាន​ជួប​ការ​លំបាក​ខ្លាំង និង​រត់​គេច​ពី​ការ​ជួញ​ដូរ​បន្ត។ ស្ត្រី​ ឈ្មោះ សោម ចាន់ធូ រស់​នៅ​សង្កាត់​បារាយណ៍ បាន​និយាយ​​ថា ​បាន​ជា​គាត់​សម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ព្រោះគេ​ថា​តម្លៃ​ឈ្នួល​បាន​ថ្លៃ​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុកទើប​គាត់​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​តាម​ការ​អូសទាញ​របស់​មេ​ខ្យល់។ ​ចាន់ធូ បាន​បន្ត​ថា គាត់​បាន​ចាញ់​បោក​មេ​ខ្យល់…

    Read More »
  • អ្នកភូមិបុរីកីឡាព្រមាន​​​​ធ្វើបាតុកម្មទ្រង់ទ្រាយ​​ធំ​​​បើនៅតែពុំមាន​​​​ដំណោះស្រាយ

    ខណៈ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex ) ចាត់​ទុក​ពលរដ្ឋ​ដែល​នៅ​បន្ត​ក្រាញ​ននៀល​មិន​ចាក​ចេញ​ទាំង​នេះ​ថា ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់នៅ​ ​ក្រុម​អ្នក​ភូមិ​បុរី​កីឡាបាន​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជំរុញ​ឲ្យរដ្ឋាភិបាល​ និងសាលា​រាជធានី​ភ្នំពេញ ​ ​​​ស្វែង​​រកនូវ​ដំណោះ​ស្រាយ​លំនៅឋាន​ឲ្យ​បាន​ឆាប់។ ​ ក្រោយ​ពី​ជំនួប​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ពុធ រវាង​តំណាង​សហគមន៍​បុរី​កីឡា​ចំនួន ១០នាក់ ជាមួយ​នឹង​លោក ទីវ គឹមពិសិដ្ឋ អគ្គនាយក​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ…

    Read More »
  • អ្នកបឹងកក់នៅតែតវ៉ាឲ្យ​​​អាជ្ញាធរចែកដីដែល​​​​រដ្ឋាភិបាលប្រគល់ឲ្យ

    អ្នក​បឹង​កក់ និង​តំណាង​របស់​ពួក​គេ ១៣​នាក់ ដែល​​ទើប​តែ​​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​នៅ​ពន្ធ​នាគារ​​ព្រៃស ដោយ​សារ​ជម្លោះ​ដីធ្លី បាន​ប្រកាស​ថា ពួក​គេ​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា ដើម្បី​ឲ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​បែង​ចែក​ដី ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​។ លោក អ៊ី សារុំ អ្នក​សម្រប​សម្រួល​កម្មវិធី នៃ​សមាគម​ធាង​ត្នោត ​បាន​និយាយ​​ថា មក​ដល់​ពេល​នេះ គឺ​នៅ​មាន​ពលរដ្ឋ​ប្រមាណ ៧០​គ្រួសារ កំពុង​ស្ថិត​នៅ​ជា​គ្រួសារ​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​ទំហំ ១២,៤៤​ហិកតារ។…

    Read More »
  • អ្នកកាសែតកម្ពុជាចេញ​ផ្សាយសៀវភៅថ្មីស្ដីពីខ្មែរ​​ក្រហមសម្រាប់ជាឯកសារ​​ជំនួយស្មារតីបន្ថែមដល់​​​សាលាក្ដីខ្មែរក្រហម

    ដោយ ហេង នាង Cambodia News ភ្នំពេញ (៥ កក្កដា ២០១២)៖ អ្នក​កាសែត​កម្ពុជា​មួយ​រូប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ថ្មី​មួយ​ក្បាល​ស្ដី​ពី​ខ្មែរ​ក្រហម ដែល​មាន​គោល​បំណង​ផ្ដល់​ជូន​សាលាក្ដី​ខ្មែរ​ក្រហម​នូវ​ព័ត៌មាន​បន្ថែម​ស្ដីពី​ការ​រំលោភ​សិទ្ធិ​កុមារ​ដ៏​ធ្ងន់ធ្ងរ​​នៅ​ក្នុង​អំឡុង​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​នា​ឆ្នាំ ១៩៧៥-៧៩ ជា​ពេល​ដែល​មនុស្ស​ប្រមាណ​ ២​ លាននាក់​​បាន​ស្លាប់​ដោយ​សារ​ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម ការ​អត់ឃ្លាន ជំងឺ និង​ការធ្វើ​ពលកម្ម​ហួស​កម្លាំង។ សៀវភៅ​ដែល​មាន​កម្រាស់…

    Read More »
Back to top button
Close
Close