ព័ត៌មានជាភាសាខ្មែរ
-
មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១.៦០០នាក់ចុះឈ្មោះចូលយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី/ ខេត្ត នាព្រឹក ថ្ងៃទី០៧ វិច្ឆិកា ២០១២នេះ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីរក្រសួងព័ត៌ បានមានប្រសាសន៍ថា ស្របពេល ដែលកិច្ចប្រជុំកំពូលអាស៊ាន…
Read More » -
ការលុបឈ្មោះប្រធានគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះឆ្នោតធ្វើតាមនីតិ វិធីច្បាប់
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបស្បថចូលកាន់ដំណែងចាស់ដដែល បានអះអាងថា ការលុបឈ្មោះប្រធានគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះ ឆ្នោត គឺធ្វើឡើងតាមនីតិវិធីច្បាប់។ ក្នុងកិច្ចប្រជុំជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នាថ្ងៃទី៦ វិច្ឆិកា ២០១២នេះ លោក អ៊ឹម…
Read More » -
កម្ពុជាត្រៀមលក្ខណៈក្នុងការការពារសណ្ដាប់ធ្នាប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១២នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបាននែនាំដល់កងកំលាំង គ្រប់កងឯកភាពនៃបញ្ជាការដ្ឋានអង្គរក្សត្រូវហ្វឹកហ្វឺនជារៀងរាល់ថ្ងៃ ត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពី…
Read More » -
បុរសម្នាក់ប្រកាច់បែកពពុះមាត់ស្លាប់បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំមួយម្ចុល
ដោយ៖ ហេង នាង Cambodia News កំពង់ចាម៖ កាលពីថ្ងៃទី៥ វិច្ឆិកា ២០១២ បុរសម្នាក់មានជំងឺណែនៗទ្រូងហើយបានអញ្ជើញលោកគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ ពេលពិនិត្យទៅឃើញថា ឈាមលើសដល់ ១៤កន្លះ ក៏ចាក់ថ្នាំមួយអំពូលប្រមាណជាង ១០នាទីក្រោយមកអ្នកជំងឺក៏មានអាការៈប្រកាច់បែកពពុះមាត់ស្លាប់តែម្តងនៅម៉ោង៣ និង២០នាទីរសៀល។ ហេតុការណ៍នេះបានកើតឡើងនៅភូមិទូកណ្តាន ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។…
Read More » -
កម្មកររោងចក្រសាប្រ៊ីណារត់ជាន់គ្នារងរបួស៦នាក់ដោយសារទុស្សេខ្សែភ្លើង
ដោយ៖ ហេង នាង Cambodia News កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៥ វិច្ឆិកា ២០១២ វេលាម៉ោង១៦ និង២៥នាទី ខណៈពេលក្រុមកម្មករ-ការិនី រោងចក្រកាត់ដេរ សាប្រ៊ីណា មានទីតាំងជាប់ផ្លូវជាតិ៤ ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងបំពេញការងារស្រាប់តែទុស្សេខ្សែភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យរាប់…
Read More » -
កម្ពុជាខាតទឹកប្រាក់៤៤លានដុល្លារដោយសារតម្លៃកៅស៊ូធ្លាក់ថ្លៃ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ: ក្នុងរយ:ពេលប្រាំបួនខែដំបូងឆ្នាំនេះការនាំចេញនូវ ផលិតផលជ័រកៅស៊ូ បានកើន ឡើង១២ភាគរយ ក៏ប៉ុន្តែទឹក ប្រាក់ដែលទទួលបាន ពីការនាំចេញបានធ្លាក់ចុះ ២៧ភាគ រយ ដែលនេះបណ្តាលមកពីការធ្លាក់ថ្លៃនៃតម្លៃជ័រកៅស៊ូ ក្នុងទីផ្សារ អន្តរជាតិ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួង ពាណិជ្ជកម្ម…
Read More » -
ការបកស្រាយក្រមព្រហ្មទណ្ឌខុសកំពុងគំរាមកំហែងសេរីភាព បញ្ចេញមតិ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី៥ វិច្ឆកា ២០១២ នៅក្នុងសិក្ខាសាលាមួយនាទីក្រុងភ្នំពេញដែលមានការចូល រួមពីក្រុមមន្ត្រីតុលាការ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងផ្នែកសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការបកស្រាយក្រមព្រហ្មទណ្ឌខុសកំពុងតែបង្កើនឲ្យមានភាព រិតត្បិតធ្ងន់ធ្ងរ និង ការកាត់ទោសដ៏អយុត្តិចំពោះសេរីភាពបញ្ចេញមតិនិងសិទ្ធិមនុស្ស។ តំណាង…
Read More » -
ស្រីណាមិនយំ ស្រីណាមិនស្រណោះ ស្រីណាមិនចង់បានកិត្តិយស?
ដោយ ឆាយ សុផល ភ្នំពេញ (៥វិច្ឆិកា ២០១២)៖ “ជាតិនេះ ខ្ញុំស្អប់ម្ដាយក្មេកខ្ញុំជាទីបំផុត។ នៅពេលដែល ខ្ញុំរលូតកូនធ្លាក់ឈាមខ្លាំង ប្ដីរបស់ខ្ញុំបានពឹងគាត់ឲ្យជួយជូនទៅពេទ្យ តែគាត់ បែរជា ធ្វើព្រងើយ ដោយនិយាយថា អញរវល់តភាគ” នេះជា សំដីម៉ាត់ៗ របស់ ស្ត្រីវ័យ…
Read More » -
បន្ចុប្បន្នយុវជនកម្ពុជានៅមានកម្រិតទាបនៅឡើយក្នុងការចូលរួមអភិវឌ្ឍ សង្គមជាតិ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ នៅក្រោយសិក្ខាសាលាស្តីពី ការចូលរួម របស់យុវជន ក្នុងការអនុវត្តគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១២ នៅសាលប្រជុំសហប្រតិបត្តិការ កម្ពុជា ជប៉ុន នារាជធានីភ្នំពេញ លោក…
Read More » -
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីសុំឲ្យស្ថានទូតអាមេរិកជួយ អន្តរាគមន៍
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ វិច្ឆកា ២០១២នេះ មានប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីតំបន់បឹងកក់ អតីតបុរីកីឡា ថ្មគោលជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហគមន៍ ៣៤៧ និងសហគមន៍មួយចំនួនទៀតបានសុំឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយអន្តរាគមន៏រកដំណោះស្រាយរឿងដីធ្លីរបស់ពួកគេ។ ការសុំអន្តរាគមន៍នេះ បានធ្វើឡើងចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិ…
Read More »