បន្ចុប្បន្នយុវជនកម្ពុជានៅ​​មានកម្រិតទាបនៅឡើយ​​ក្នុងការចូលរួមអភិវឌ្ឍ​​ សង្គមជាតិ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅក្រោយសិក្ខាសាលាស្តីពី ការចូលរួម របស់យុវជន ក្នុងការអនុវត្តគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១២ នៅសាលប្រជុំសហប្រតិបត្តិការ កម្ពុជា ជប៉ុន នារាជធានីភ្នំពេញ លោក ម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរ បាននិយាយថា សកម្មភាពយុវជនកម្ពុជា នាពេលបន្ចុប្បន្ននៅ មានកម្រិតទាបនៅឡើយ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ និងការបញ្ចេញមតិផ្នែកនយោបាយ។

លោកបានបន្តថា «ការកង្វះខាតការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍជាតិ មានកត្តាជាច្រើនដូចជា ការទទួលបានព័ត៍មានតិ ចតួចក្នុងការបង្កើតនយោបាយ ស្តីពីការអនុវត្តជាតិ សមត្ថភាពរបស់គាត់ ការអប់រំ ជាពិសេសបរិយាកាសនៅជុំវិញខ្លួនរបស់គាត់»។

ជាមួយគ្នានោះ លោក ចឹក លីម អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងអប់រំយុវជន និងកីឡា បាននិយាយថា ដើម្បីជម្រុញការយល់ដឹងរបស់ យុវជនក្នុងការចូលរួមអភិវឌ្ឍជាតិ ក្រសួងអប់រំ បានសហការជាមួយអង្គការសង្គមស៊ីវិល និងគ្រប់ ស្ថាប័នពាក់ព័ន្ធ ទាំងអស់បើកសិក្ខាសាលាស្តីពី ការចូលរួមរបស់យុវជន ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដើម្បីផ្សព្វផ្សាយ ពីផល ប្រយោជន៍ ការរួមចំណែក ក្នុងការក៏សាងជាតិរបស់យុវជន៕

Related Articles

Back to top button
Close
Close