កម្មកររោងចក្រសាប្រ៊ីណា​​រត់ជាន់គ្នារងរបួស៦នាក់​​ដោយសារទុស្សេខ្សែភ្លើង

ដោយ៖ ហេង នាង

Cambodia News

កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៥ វិច្ឆិកា ២០១២ វេលាម៉ោង១៦ និង២៥នាទី ខណៈពេលក្រុមកម្មករ-ការិនី រោងចក្រកាត់ដេរ សាប្រ៊ីណា មានទីតាំងជាប់ផ្លូវជាតិ៤ ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងបំពេញការងារស្រាប់តែទុស្សេខ្សែភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យរាប់ ពាន់នាក់បានភ័យស្លន់ស្លោ ខ្លះដួលសន្លប់ និង ខ្លះទៀតរងរបួសដៃ-ជើងព្រោះតែរត់ជាន់គ្នា។

ក្រុមកម្មករ-ការ នីរោងចក្រសាប្រ៊ីណាបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុខណៈពេលកំពុងបំពេញការងារធម្មតាស្រាប់តែទុស្សេខ្សែភ្លើង និង មានផ្សែងហុយចេញពីលើពិតានរោងចក្រ បណ្តាលឲ្យពួកគាត់ភ័យខ្លាចមានគ្រោះថ្នាក់ ម្នាក់ៗនាំគ្នារត់ចេញមកក្រៅក្នុងនោះអ្នកខ្លះភ័យពេកក៏សន្លប់ខ្លះរត់បុកជញ្ជាំងពកក្បាល និង ខ្លះទៀតបុកទ្វាកញ្ចក់បែកមុតដៃជើង។

លោក អធិការនគរបាល ស្រុកសំរោងទង បានឲ្យដឹងថា ក្នុងហេតុការណ៍ ទុស្សេខ្សែភ្លើងនេះ មានកម្មការិនីចំនួន ៦នាក់ រងរបួស ក្នុងនោះ២នាក់របួសដៃជើង ព្រោះតែពួកគេរត់ទៅបុកនឹងទ្វារ កញ្ចក់បែក និង ៤នាក់ទៀតដួលសន្លប់ដោយសារការតក់ស្លុត ភិតភ័យខ្លាំងពេក។ បន្ទាប់ពីកើតហេតុកម្មការិនីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ Cដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ៕

Related Articles

Back to top button
Close
Close