ព័ត៌មានជាភាសាខ្មែរ
-
កម្ពុជាត្រៀមដាក់ពង្រាយកងសន្តិសុខដើម្បីការពារកិច្ចប្រជុំកំពូលអាស៊ាន
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១២ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលគ្រប់បណ្តាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមធ្វើការការពារកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ។…
Read More » -
តើមេដឹកនាំអាមេរិកនឹងឱនសិរសានៅចំពោះមុខព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរដែរឬទេ?
ឆាយ សុផល ប្រសិនបើមិនមានការផ្លាស់ប្ដូរកម្មវិធីទេ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) លោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងលោករដ្ឋមន្ត្រីការពារ ឡេអូន ផែនីតា (Leon Panetta) នៃប្រទេសមហាយក្សផ្នែកអំណាចយោធានឹងមកកាន់ប្រទេសកម្ពុជានាសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចនេះពិតជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូចតាច…
Read More » -
សព្វថ្ងៃប្រជាជខ្មែរគិតជាមធ្យមគឺស្លាប់ជាង៥នាក់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍
ដោយ៖ ហេង នាង Cambodia News នៅក្នុងយុទ្ធនាការស្តីពី ការពាក់មួកសុវត្ថិភាពក្នុងចំណោមយុវជន នាព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១២ នៅសាលសន្និបាតពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា…
Read More » -
កម្ពុជាសមបដិសណ្ឋារកិច្ចគ្រប់ផ្នែកដើម្បីកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នៅសប្តាហ៍ក្រោយ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះថ្នាក់ដឹកនាំ និងប្រមុខរដ្ឋនៃបណ្តារប្រទេស ក្នុងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) ដែលនឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរកម្ពុជា និងមន្រ្តីពាក់ព័ន្ធការងារអាស៊ាន បានហាត់សមស្ទើរគ្រប់ផ្នែក។ មន្រ្តី…
Read More » -
កម្ពុជានៅតែមានទំនាក់ទំនង់ល្អជាមួយសហរដ្ឋអាមេរិក
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ វិច្ឆកា ២០១២នេះ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យចេនឡា លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែនបានថ្លែងទៅកាន់ក្រុមនិស្សិតទទួលសញ្ញាបត្រថា ការជាប់ឆ្នោតរបស់លោក អូបាម៉ា នឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិកថែមទៀត។ លោកនាយករដ្ឋមន្ត្រីបន្តថា តាមការកត់សម្គាល់រវាងទំនាក់ទំនងអាស៊ាន និងអាមេរិកនោះ អាមេរិកតែងតែចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក…
Read More » -
ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ខាងមុខនេះសាលារៀនមួយចំនួននឹងត្រូវបិទទ្វារ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យ ចេនឡា នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១២ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ ចំពោះការកក់ស្ទះចរាចរណ៍តាមដងផ្លូវនានា នៅភ្នំពេញនិងចូលរួមសហការជាមួយអាជ្ញាធរ…
Read More » -
ការដើរហែក្បួនរបស់ក្រុមយុវជនគណបក្ស សម រង្ស៊ីត្រូវបានសមត្ថ កិច្ចរារាំង
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១២ ក្រុមយុវជនគណបក្ស សម រង្ស៊ី ដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង ប៉ុន្តែការដើរហែក្បួននោះត្រូវបានក្រុមសមត្ថកិច្ចចម្រុះដាក់របាំងរារាំងមិនឲ្យធ្វើដំណើរទៅ កាន់ព្រះបរមរាជវាំងឡើយ ហើយពេលនោះក៏មានការរុញច្រានគ្នារវាងសមត្ថកិច្ចនិងក្រុមយុវជនគណបក្សសមរង្ស៊ី តែមិនមានការផ្ទុះអំពើហិង្សានោះទេ។ ក្រុមយុវជនរបស់គណបក្ស សម…
Read More » -
ក្នុងឆ្នាំ២០១៣ក្រសួងព័ត៌មាននឹងជ្រើសរើសបុគ្គលិកចំនួន៨០នាក់
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការប្រឡង ចូលក្លាយ ជាក្របខណ្ឌមន្ដ្រី នៅក្រសួងព័ត៌មាន នាពេលខាង មុខ នឹងធ្វើឡើងគ្មានការ សូក ប៉ាន់គឺប្រព្រឹត្ដទៅដោយ…
Read More » -
លោក ខៀវ កាញារីទ្ធ៖ សហរដ្ឋអាមេរិកមិនមែនជាចៅហ្វាយកម្ពុជាទេ
ដោយ៖ ហេង នាង Cambodia News នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី/ខេត្ត នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១២ នៅសណ្ឋាគារអ៊ិនធឺខន់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល បានជំទាស់នឹងការស្វែងរកអន្តរាគមន៍របស់លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលបានសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក…
Read More » -
សំណើនៅក្រៅឃុំរបស់ពលរដ្ឋបឹងកក់និង បុរីកីឡាត្រូវបានសាលាឧទ្ទរណ៍ច្រានចោល
ដោយ៖ ហេង នាង Cambodia News ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១២នេះ សាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្តឹងការស្នើសុំនៅក្រៅឃុំ របស់ស្ត្រីបឹងកក់ យ៉ោម បុប្ផា និងស្ត្រីបុរីកីឡា ទឹម សាក់មុនី ដែលតុលាការចោទពីបទព្រហ្មទណ្ឌ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍ បដិសេធសំណើសុំនៅក្រៅឃុំពីពន្ធនាគារព្រៃសរ…
Read More »