កម្ពុជាសមបដិសណ្ឋារកិច្ច​​គ្រប់ផ្នែកដើម្បីកិច្ចប្រជុំ​​កំពូលអាស៊ានលើកទី២១​​នៅសប្តាហ៍ក្រោយ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះថ្នាក់ដឹកនាំ និងប្រមុខរដ្ឋនៃបណ្តារប្រទេស ក្នុងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) ដែលនឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរកម្ពុជា និងមន្រ្តីពាក់ព័ន្ធការងារអាស៊ាន បានហាត់សមស្ទើរគ្រប់ផ្នែក។

មន្រ្តី ផ្នែកកិច្ចអាស៊ានម្នាក់បានឲ្យដឹងថា ការហាត់សមនេះ គឺជាផ្នែកនៃការគិតគូរយ៉ាងខ្លាំងសំខាន់ចំពោះកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីធានាថានឹងធ្វើឲ្យកិច្ចប្រជុំនោះបានទទួលជោគជ័យយ៉ាងត្រចេះត្រចង់។ ការហាត់សមនេះបានធ្វើឡើងតាមកន្លែងសំខាន់ៗ ដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំងនោះស្នាក់នៅ និងចេញទៅប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។

សម្រាប់ការហាត់សម និងសមយុទ្ធសំខាន់មួយទៀតនោះ គឺការរៀបចំសន្តិសុខតាមដងផ្លូវ ដែលគណៈប្រតិភូទាំងនោះឆ្លងកាត់ និងការដឹកជញ្ជូនភ្លៀវចេញពីអាការយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកន្លែងសំរាក និងកន្លែងប្រជុំ៕

Related Articles

Back to top button
Close
Close