ក្នុងឆ្នាំ២០១៣ក្រសួង​​ព័ត៌មាននឹងជ្រើសរើស​​បុគ្គលិក​​ចំនួន៨០នាក់

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការប្រឡង ចូលក្លាយ ជាក្របខណ្ឌមន្ដ្រី នៅក្រសួងព័ត៌មាន នាពេលខាង មុខ នឹងធ្វើឡើងគ្មានការ សូក ប៉ាន់គឺប្រព្រឹត្ដទៅដោយ យុត្ដិធម៌ និងសមធម៌ ពោលបើបេក្ខជន បេក្ខនារី ណាមានសមត្ថ ភាព និងចំណេះដឹងខ្ពស់ ពួកគេនឹងមាន ឱកាស ប្រឡងជាប់ក្លាយជា មន្ដ្រីបម្រើការងារ នៅក្រសួងព័ត៌មាន។

នៅឆ្នាំ២០១៣ ក្រសួងព័ត៌មាន និងជ្រើសរើសបុគ្គលិកចំនួន ៨០នាក់ ចែកចេញជា ថ្នាក់ឧត្ដម ៤០នាក់ ថ្នាក់មធ្យម ២៣នាក់ និងថ្នាក់បឋម ១៧នាក់ ដើម្បីបម្រើការងារឱ្យក្រសួង តាមរយៈការប្រឡងចូល។ បេក្ខជន បេក្ខនារី ដែលចង់មកដាក់ពាក្យប្រឡង អាចទាក់ទងនាយកដ្ឋានបុគ្គលិកក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី៧ វិច្ឆិកា ២០១២ ដល់ថ្ងៃទី២២ មករា ២០១៣។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បេក្ខ ជនបេក្ខនារី ដែលចង់មកចូលរួមប្រឡង ដើម្បីក្លាយជាមន្ដ្រីបម្រើការងារនៅក្រសួង ព័ត៌មាន ត្រូវមានអាយុមិនលើសពី៣០ឆ្នាំ ហើយសម្រាប់បេក្ខនារី ក្រសួងទុកជូនឱកាស ដើម្បីប្រឡងចូលពី ២០ទៅ៥០ភាគរយ ៕

Related Articles

Back to top button
Close
Close