សំណើនៅក្រៅឃុំរបស់​​ពលរដ្ឋបឹងកក់និង​​ បុរីកីឡាត្រូវបាន​​សាលា​ឧទ្ទរណ៍ច្រានចោល

 

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១២នេះ សាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្តឹងការស្នើសុំនៅក្រៅឃុំ របស់ស្ត្រីបឹងកក់ យ៉ោម បុប្ផា និងស្ត្រីបុរីកីឡា ទឹម សាក់មុនី ដែលតុលាការចោទពីបទព្រហ្មទណ្ឌ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍ បដិសេធសំណើសុំនៅក្រៅឃុំពីពន្ធនាគារព្រៃសរ ដោយសំអាងថា អ្នកស្រី មិនមានលិខិតបញ្ជាក់សុខភាពឡើយ។

នៅឯសវនាការវិញ ស្ត្រី និងកុមារបឹងកក់ និងបុរីកីឡាជាច្រើននាក់ ត្រូវបានប៉ូលីស នគរបាលដាក់របាំង រារាំងមិនឲ្យចូលស្តាប់សវនាការឡើយ។ ក្នុងពេលនោះក៏មានការរុញច្រានគ្នាដែរ ដែលបណ្តាលឲ្យស្រ្តីខ្លះ បានដួលសន្លប់។

សូមបញ្ជាក់ថា អ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការសម្រេចឃុំខ្លួន ពីបទប្រើអំពើហិង្សាដោយចេតនាវាយលើបុរសពីរនាក់ កាលពីថ្ងៃ៤ កញ្ញា ២០១២។ ចំណែកអ្នកស្រី ទឹម សាក់មុនី  ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីព្រឹកថ្ងៃទី៥ កញ្ញា ២០១២ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕

 

Related Articles

Back to top button
Close
Close