ព័ត៌មានជាភាសាខ្មែរ
-
ម៉ម សូណង់ដូនឹងមានសេរីភាពវិញក្នុងពេលឆាប់ៗនេះ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ សាលាឧទ្ទរណ៍សម្រេចផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្តន៍ត្រឹម ៨ខែប៉ុណ្ណោះ លោក ម៉ម សូណង់ដូនឹងមានសេរីភាពវិញ ក្នុងពេលឆាប់ៗនេះ។
Read More » -
សមត្ថកិច្ច ចុះបង្ក្រាបគ្រឿងញៀន នៅមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ
Cambodia News ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី១៣ ខែមិនា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍មេបញ្ជាការ យ៉ា គឹមអ៊ី បានបើកប្រតិបត្តិការ បង្ក្រាបទីតាំងជួញដូរថ្នាំញៀនដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ក្រុមចោរប្លន់ពីរនាក់ចូលប្លន់ និងរំលោភស្ត្រីម្នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ស្ត្រីមួយរូបបាននិយាយប្រាប់សមត្ថកិច្ចថា ក្រុមចោរប្លន់ពីរនាក់បានចូលធ្វើសកម្មប្លន់ដល់ក្នុងលំនៅឋានរបស់ គាត់ ស្ថិតនៅភូមិខ្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយថែមទាំងធ្វើសកម្មភាពរំលោភសេពសន្ថវៈ និងថតរូបភាពវីដេអូឃ្លីប តាមទូរស័ព្ទ រួមព្រមានជនរងគ្រោះថា បើហ៊ានប្តឹងសមត្ថកិច្ចពួកគេ និងយករូបភាពនៃសកម្មភាពវីដេអូឃ្លីប ទៅបង្ហោះក្នុង…
Read More » -
លោកស្រីម៉ែន សំអន ជំរុញឲ្យទប់ស្កាត់សកម្មភាពសុំទានតាមតំបន់ទេសចរណ៍
Cambodia News ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងសង្គមកិច្ច នៅទីស្តីការក្រសួងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ លោកស្រីឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានកត់សម្គាល់ថា ទោះជាបញ្ហាជាច្រើនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ និងដោះស្រាយក៏ដោយ តែបញ្ហាក្មេងអនាថា និងក្មេងសុំទានកំពុងតែក្លាយទៅជាបញ្ហា…
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នារងរបួសមនុស្សម្នាក់
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី១២ ខែមិនា មានម៉ូតូពីរគ្រឿងមួយប៉ះគ្នានៅលើកំណាត់ផ្លូវជាតិលេខ២ ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្តាលឲ្យដួលរងរបួសទាំងសងខាង។
Read More » -
សម្ថកិច្ចចាប់ក្រុមប្រើប្រាស់ គ្រឿងញៀនស្រីប្រុសបាន ៩នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ២០ និង១០ នាទីយប់ថ្ងៃទី១២ ខែមិនា ជនសង្ស័យប្រុសស្រីចំនួន ៩ នាក់ ដែលពាក់ព័ទ្ធនឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវប៉ូលិស មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានធ្វើ ឡោព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅចំណុចក្នុងផ្ទះសំណាក់ យីហោសុម៉ានី ក្រុមទី២ ភូមិទ្រា ១…
Read More » -
ខេមរៈ សិរីមន្ត ច្រៀងបទគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ ចម្រៀងមួយបទរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលគេស្គាល់ថា ជាសំនៀងរបស់លោក ខេមរៈ សិរីមន្ត ត្រូវបានគេបង្ហោះនៅក្នុង Facebook។ នៅក្នុងបទចម្រៀបបានរៀបរាប់ពីការសោកស្តាយនៃការបាត់បង់ជីវិតក្នុងមួយពព្រិចភ្នែក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ បទចម្រៀក៏បានទទូចឲ្យអ្នកបើកបរទាំងឡាយមានការប្រុងប្រយ័ត្ន ដើម្បីការពារជីវិតខ្លួន និងជីវិតអ្នកដទៃ។
Read More » -
នៅឆ្នាំ២០១២កម្ពុជាចាប់ឧក្រិដ្ឋជនគ្រឿងញៀនបានជិត ២ពាន់នាក់
Cambodia News ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា នៅឆ្នាំ២០១២ អាជ្ញាធរ ប្រយុទ្ធគ្រឿងញៀនបានចាប់ឧក្រិដ្ឋជន គ្រឿងញៀន បានចំនួន១.៧៨៨នាក់ ជាមួយការរឹបអូស បានថ្នាំញៀន ប្រមាណ៨១គីឡូក្រាម…
Read More » -
ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ១១ផ្ទាំង
ភ្នំពេញ៖ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែមីនា បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តបុករនាំង ថ្មចែកទ្រូងផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធ រុស្ស៊ី ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាក់រាបដល់ដីអស់ចំនួន១១ផ្ទាំង ហើយបានព្យាយាមបើករត់គេចខ្លួនទាំងរថយន្តបែកកង់ខាងមុខ តែត្រូវសមត្ថកិច្ចតាមឃាត់ចាប់បាន ទាំងរថយន្តនិងអ្នកបើកបរ។
Read More » -
ជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ ស្លាប់ម្នាក់របួសធ្ងន់ ២នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៥០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមិនា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងពីរនាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។
Read More »