ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​រង​របួស​មនុស្ស​ម្នាក់ ​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែ​មិនា មាន​​ម៉ូតូ​ពីរ​គ្រឿង​មួយ​​ប៉ះគ្នានៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បណ្តាល​ឲ្យ​ដួល​រងរបួសទាំងសងខាង។

មុន​ពេល​កើត​ហេតុ​​ម៉ូតូ​ទាំងពីរ​គ្រឿង មួយគ្រឿង​ម៉ាក ឃ្លី​ក ពណ៌​ក្រហម ​និង​មួយគ្រឿង​ទៀត ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ត្រូវ​អ្នកបើកបរ​បើក ធ្វើដំណើរ​លើ​ដង​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា ហើយ​បាន​បុក​គ្នា​បណ្តាល​ឲ្យ​ដួល រងរបួស​ទាំងសងខាង ប៉ុន្តែ​ម្ចាស់​ម៉ូតូ​ឃ្លី​ករង​របួសធ្ងន់​ជាង​។

ក្រោយ​កើត​ហេតុ​ ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​មានជ័យ​បាន​វាស់វែង​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ​ ហេង នាង​

art4.1

Related Articles

Back to top button
Close
Close