ព័ត៌មានជាភាសាខ្មែរ
-
គ.ជ.ប គ្រោងរៀបចំពិធី ទទួលទឹកខ្មៅ ព្រឹកស្អែក
Cambodia News ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យដឹងថា ខ្លូននឹងរៀបចំពិធីទទួលទឹកខ្មៅជ្រលក់ដៃ ជាអំណោយរបស់ប្រទេសឥណ្ឌា តម្លៃ ៨៣ម៉ឺនដុល្លារ សម្រាប់បំរើឲ្យការបោះឆ្នោតជាតិ អាណត្តិ ទី៥ ថ្ងៃទី ២៨ កក្កដា ខាងមុខ នាវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា ស្អែកនេះ។
Read More » -
តុលាការកោះហៅលោក ជុំ ម៉ី ចូលបំភ្លឺ ថ្ងៃ ២៤ មិថុនា ជុំវិញការប្ដឹង លោក កឹម សុខា
Cambodia News ភ្នំពេញ៖ យោងតាមមេធាវីដើមបណ្ដឹង ដែលជាអតីតអ្នករួចរស់ជីវិតពីគុកទួលស្លែងឲ្យដឹងថា តំណាងអយ្យការ សាលាដំបូងរាជធានីភភ្នំពេញ បានកោះហៅកូនក្ដីរបស់ខ្លួនគឺលោក ជុំ ម៉ី និងអតីជនរងគ្រោះនៃរបបខ្មែរក្រហម៣នាក់ទៀត ឲ្យចូលខ្លួនបំភ្លឺនាម៉ោង ៨: ៣០ នាទីព្រឹក និង ម៉ោង ២ : ៣០នាទីរសៀលថ្ងៃទី…
Read More » -
ព្រះរាជពិធីចម្រើនព្រះជន្មសម្តេចម៉ែ ប្រព្រឹត្តធ្វើឡើងនៅក្នុងព្រះបរមរាជវាំង
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី១៨ មិថុនា ២០១៣ នេះ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧៧ព្រះវស្សាយាងចូល៧៨ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងនៅក្នុងព្រះបរមរាជវាំង និងត្រូវអបអរសាទរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
Read More » -
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោតដោយប្រើឆន្ទៈរបស់ខ្លួន
Cambodia News ភ្នំពេញ៖ លិខិតមួយច្បាប់ឡាយព្រះហស្ថលេខា ដោយសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៦ ខែមីនា ព្រះអង្គ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតដោយប្រើឆន្ទៈរបស់ខ្លួន ជៀសវាងការជ្រើសរើសតាមការបំភិតបំភ័យ ឬគំរាមកំហែងពីក្រុមណាមួយ។
Read More » -
កម្ពុជា រក្សាជំហរដោះស្រាយ បញ្ហាប្រាសាទព្រះវិហារ ដោយសន្តិវិធី
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី១៧ មិថុនា ប្រទេសកម្ពុជាបានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ខ្លួននៅតែរក្សាជំហរដដែល ចំពោះការដោះស្រាយសំណុំរឿងប្រាសាទព្រះវិហារជាមួយថៃ នោះគឺការដោះស្រាយដោយសន្តិវិធី និង មិត្តភាព។
Read More » -
នាយករដ្ឋមន្ត្រី៖ សម្ដេចម៉ែចង់តតាំងជាមួយអ្នករិះគន់សម្ដេចឪ
Cambodia News កំពង់ចាម ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហុន ព្រះអង្គចង់តតាំងដោយផ្ទាល់ជាមួយអ្នកដែលរិះគន់ដល់ព្រះនាម ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ថា ព្រះអង្គបានបង្គាប់បញ្ជា និងរៀបចំគម្រោងការឲ្យលោកសេនាប្រមុខ…
Read More » -
សមត្ថកិច្ចរារាំងអ្នកភូមិបឹងកក់មិនឲ្យរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា នេះ សមត្ថកិច្ចជិត១០០នាក់ ប្រដាប់ដោយខែល ដំបងឆក់ និងអាវុធ បានរារាំងស្ត្រីនៅតំបន់បឹងកក់ជិត ៥០នាក់មិនឲ្យដង្ហែក្បួន រកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី រឿងជម្លោះដីធ្លី និងដោះលែង អ្នកស្រី យ៉ោម បុប្ផា ។
Read More » -
បែកធ្លាយព័ត៌មាន ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ចង់ដកលោក កឹម សុខា ចេញ ពីប្រធានស្ដីទី
Cambodia News ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានមួយចំនួន ដែលលួចបង្ហើប និងមិនទាន់ផ្លូវការពីមន្ដ្រី គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្នុង រយៈពេលថ្មីៗនេះ ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែមានរឿងរ៉ាវ ច្របូកច្របល់ទាំង រឿងផ្លូវភេទ និងបញ្ហាជាមួយប្រជាពលរដ្ឋ ទូទាំងប្រទេស បានធ្វើឱ្យថ្នាក់ដឹកនាំ…
Read More » -
បក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ ទាមទារឲ្យតំណាងរាស្ត្រចូលធ្វើការវិញ
Cambodia News ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្តក្នុងគោលបំណងដាក់ជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បីទាមទារឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានដក ចេញពីរដ្ឋសភាចូលបំពេញការងារវិញ។
Read More » -
យុវជន ១០នាក់ដេញវាយយុវជនម្នាក់រងរបួសធ្ងន់
Cambodia News ភ្នំពេញ ៖ កាលពី វេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មិថុនា យុវជនម្នាក់ ត្រូវបានជនបង្ក១០នាក់ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ ដំបង គ្រប់ដៃដេញវាយជនរងគ្រោះដេកដួលក្នុងថ្លុកឈាម ស្ថិតនៅតាមផ្លូវបេតុងចូលទៅវត្តពោធិញ្ញាណ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
Read More »