គ.ជ.ប ​គ្រោង​រៀប​ចំ​ពិធី ​ទទួល​ទឹក​ខ្មៅ ​ព្រឹក​ស្អែក​

Cambodia News

ការធ្វើ តេស្តសាកល្បងគុណភាពទឹក ខ្មៅ ដោយគ.ជ.ប កាលពីពេលកន្លងទៅ
ការធ្វើ តេស្តសាកល្បងគុណភាពទឹក ខ្មៅ ដោយគ.ជ.ប កាលពីពេលកន្លងទៅ

ភ្នំ​ពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ឲ្យ​ដឹងថា ខ្លូន​នឹង​រៀបចំ​ពិធី​ទទួល​ទឹកខ្មៅ​ជ្រលក់​ដៃ  ជា​អំណោយ​របស់​ប្រទេស​ឥណ្ឌា តម្លៃ ៨៣​ម៉ឺន​ដុ​ល្លា​រ សម្រាប់​បំរើ​ឲ្យ​ការបោះឆ្នោតជាតិ អាណត្តិ ទី​៥ ថ្ងៃទី ២៨ កក្កដា ខាងមុខ នា​វេលា​ម៉ោង ៨​និង ៣០​នាទី​ព្រឹកថ្ងៃទី​១៩ មិថុនា ស្អែក​នេះ។

ពិធី​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត​ស្ថិតក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ដែល មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោ​ក អ៊ឹម សួស្ដី ប្រធាន គ​.​ជ​.​ប និង ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា​លោក Denis HK. Patnaik ៕

Related Articles

Back to top button
Close
Close