ព័ត៌មានជាភាសាខ្មែរ
-
លោក ជុំ ម៉ី ប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ មិនមែនប្តឹងពីបទថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្តទេ
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកក្កដា មេធាវីការពារឲ្យលោក ជុំ ម៉ី និងជនរងគ្រោះនៃគុកទួលស្លែងចំនួន៣រូបទៀត គឺលោកមេធាវី គួយ ឆុនណា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់កម្មវត្ថុនៃបណ្តឹងរបស់កូនក្តីលោក គឺប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ ចំពោះសម្តីរបស់គាត់ដែលថា កូនក្តីលោកកាត់តសំឡេង…
Read More » -
ឈូក បណ្ឌិត ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃពុធនេះ
Cambodia News ស្វាយរៀង៖ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ នៅខេត្តមណ្ឌលគិរី នេះបើតាមមន្ត្រីតុលាការខេត្តស្វាយរៀង។
Read More » -
គណបក្សនយោបាយនៅកម្ពុជា សន្យាដោះស្រាយបញ្ហារបស់ស្រ្តី និងកុមារ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា នេះ បណ្តាមន្រ្តីគណបក្សនយោបាយនានា ដែលចូលរួមការបោះឆ្នោតជាតិ នីតិកាលទី៥ បានសន្យាថា នឹងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងកុមារ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនាថ្ងៃទី ២៨ខែកក្កដាខាងមុខនេះ។
Read More » -
សារព័ត៌មាន បរទេស ព្យាករណ៍ថា គណបក្សប្រជាជន នឹងឈ្នះការបោះឆ្នោត
Cambodia News ភ្នំពេញ: ខណ:ពេលដែលយុទ្ធនាការ កំពុងតែក្តៅគគុក ក្រោមការឃ្លាំមើលគ្រប់មជ្ឈដ្នាននោះ ទីភ្នាក់សារព័ត៌មានធំៗរបស់បរទេស មានការសន្និដ្ឋានជារួមថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះ នៅក្នុងការបោះឆ្នោត ដែលគ្រោងធ្វើនៅ ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
Read More » -
ជំងឺផ្តាសាយបក្សី សម្លាប់កុមារម្នាក់ទៀត មកពីខេត្តកំពត
Cambodia News កំពត៖ កាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កុមារីម្នាក់ទៀត អាយុ៦ឆ្នាំ មកពីខេត្តកំពត បានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី (H5N1) ។
Read More » -
អ្នកប្រើហ្វ៊េសប៊ុករិះគន់តារា ដែលចូលរួមឃោសនារកសំទ្បេងឆ្នោត
Cambodia News ភ្នំពេញ៖ មន្ត្រីសង្គមស៊ីវិល អ្នកប្រើបណ្តាញសង្គមហ្វ៊េសប៊ុក (Facebook) និងប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ផ្តើមរិះគន់អ្នកសិល្បៈ ដែលសម្តែងរឿងរិះគន់គណបក្សនយោបាយ និងចូលរួមឃោសនារកសំទ្បេងឆ្នោតឲ្យគណបក្សកាន់អំណាច។
Read More » -
គ.ជ.ប បិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយខែមុនថ្ងៃបោះឆ្នោត
Cambodia News ភ្នំពេញ៖ បញ្ជី ឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៨ ខែកក្កដា ខាងមុខ ត្រូវបានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការបិទផ្សាយហើយនៅតាមគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ពោលគឺ១ខែមុនថ្ងៃបោះឆ្នោត។
Read More » -
តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺលើកទីពីរ
Cambodia News ភ្នំពេញ៖ ខណៈពេលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកំពុងជាប់ដៃធ្វើយុទ្ធនាការឃោសនា បោះឆ្នោត សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកឲ្យចូលបំភ្លឺជាលើក ទីពីរនៅថ្ងៃទី០៥ ខែកក្កដានេះ លើករណីចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ក្រោមបណ្តឹងរបស់ប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហមលោក ជុំ ម៉ី។
Read More » -
អ្នកបឹងកក់ ចាប់ផ្តើមបិទផ្លូវព្រះមុនីវង្សមុខសាលាក្រុង
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា នេះប្រជាសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ បានចាប់ផ្តើមបិទផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ជាបណ្តើរៗ បណ្តាលឲ្យចរាចរណ៍កកស្ទះ។
Read More » -
អគ្គិភ័យ ឆាបឆេះ បន្ទប់ខារ៉ាអូខេ យី ហោ អ៊ិចអូ
Cambodia News ភ្នំពេញ ៖ នៅវេលា ម៉ោងប្រមាណ ២ និង៤០នាទីរសៀល ថ្ងៃ ទី០១ ខែកក្កដា បន្ទប់ខារ៉ាអូខេ យីហោ អ៊ិចអូ បានរងការឆាបឆេះ ស្ថិតនៅជាប់ ភោជនីយដ្ឋានទន្លេបាសាក់ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន…
Read More »