ព័ត៌មានជាភាសាខ្មែរ
-
កូរ៉េខាងត្បូងបន្តផ្ដល់ជំនួយ ២០០លាន ដុល្លាអនុវត្តគម្រោង ៤ នៅកម្ពុជា
Cambodia News/ ភ្នំពេញ៖ កូរ៉េផ្ដល់ជំនួយទឹកប្រាក់ ២០០លានដុល្លាសម្រាប់អនុវត្តគម្រោង ៤ នៅកម្ពុជាដោយធ្វើកិច្ចចុះហត្ថលេខានៅឯក្រសួងការបរទេស នាថ្ងៃទី ១០កក្ដដានេះ ក្រោមអធិតេយ្យភាពនៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយ ឯកឧត្តម គឹម ហាន សូ( Kim…
Read More » -
ផ្តល់រង្វាន់ ៧លានរៀលដល់ពលរដ្ឋ ដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន ឈូក បណ្ឌិត
Cambodia News ភ្នំពេញ៖ អ្នកស្រលាញ់យុត្តិធម៌នៅកម្ពុជា សន្យាផ្តល់ប្រាក់លើកទឹកចិត្ត ៧លានរៀល ដល់អ្នកដែលបានចាប់ខ្លួនជនជាប់ចោទបាញ់កម្មករ លោក ឈូក បណ្ឌិត មកផ្តន្ទាទោស តាមបញ្ជារបស់តុលាការ ខណៈជនជាប់ចោទរូបនោះកំពុងលាក់ខ្លួន។
Read More » -
កម្ពុជាមិនខ្វល់ពីការសម្រេចរបស់អាមេរិក
Cambodia News/ ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន ថា «អាមេរិក ជួយ ឬមិនជួយវាជារឿងរបស់អាមេរិក អាមេរិកជួយជាសិទ្ធិរបស់អាមេរិក។
Read More » -
មិនទាន់មានការកំណត់ពេលវេលាពិតប្រាកដក្នុងការវិលត្រឡប់របស់លោក សម រង្ស៊ី
Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយដោយដក ស្រង់ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នឹងវិលត្រឡប់ចូលមកប្រទេសវិញនៅថ្ងៃទី១៩ ឬថ្ងៃទី២០ ខែកក្កដា ខាងមុខ ដោយមានក្រុមអ្នកគាំទ្រលោករង់ចាំទទួលលោកនៅព្រលានយន្តហោះផង។
Read More » -
ក្រសួងអប់រំលើកពេលប្រលងសញ្ញាប័ត្រសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២
Cambodia News ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានសំរេចលើកពេលនៃការប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ដោយសារតែប្រទេសកម្ពុជាជាប់រវល់ក្នុងការបោះឆ្នោតជាតិនៅខែកក្កដា នេះ។
Read More » -
ស្ត្រីមានសតិមិនគ្រប់ ត្រូវគេរំលោភមានផ្ទៃពោះ ៧ខែ កើតកូនតែម្នាក់ឯង
Cambodia News កំពង់ចាម ៖ ស្ត្រីម្នាក់ដោយសារតែមានសតិមិនគ្រប់ ត្រូវបានជនអគតិមិនស្គាល់អត្តសញ្ញាណចាប់រំលោភសេពសន្ថវៈរហូតដល់ មានផ្ទៃពោះចំនួន៧ខែមកហើយ មានទីលំនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ តែនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៩ កក្កដា ២០១៣ នេះ ពេលដើរទៅទិញម្ហូប ក៏បានបែកទឹកភ្លោះឈឺពោះកើតកូនតែឯង មិនបាច់មានឆ្មបមកជួយបង្កើតឡើយ តែជាអកុសល ទារកដែលប្រសូតមកនោះ ក៏លាចាកលោកទៅវិញ…
Read More » -
ស្ថាប័នធំ ចំនួន ៤ពាក់ព័ន្ធ នឹងអំពើពុករលួយខ្លាំងនៅកម្ពុជា
Cambodia News ភ្នំពេញ៖ ស្ថាប័នតុលាការ ប៉ូលីស មន្ត្រីសាធារណៈ និងគណបក្សនយោបាយ គឺជាស្ថាប័នចំបងចំនួន ៤ នៅក្នុងប្រទេសកម្ពុជាដែលមានការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយខ្លាំងជាងគេ។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍សម្រាប់វាស់វែងអំពីអំពើពុករលួយ ជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំឆ្នាំ ២០១៣ ចេញផ្សាយនៅថ្ងៃអង្គារនេះ។
Read More » -
បក្សប្រឆាំងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី មិនប្រែប្រួលឡើយ
Cambodia News ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ មន្រ្តីអ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹង ថា គម្រោងនៃការវិលត្រឡប់មកប្រទេសវិញរបស់លោក សម រង្ស៊ី នឹងមិនប្រែប្រួលឡើយ បើទោះណាជាមួយការគំរាមពីការចាប់ខ្លួនក៏ដោយ។
Read More » -
ប្រាក់ចំណូលពីប្រាសាទអង្គវត្តមានប្រមាណ៣០លានដុល្លារប៉ុណ្ណោះ
Cambodia News/ ភ្នំពេញ៖ ក្នុងពិធីខួប៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព កាលពីថ្ងទី៧ ខែកកដ្កា លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលដែលទទួលបានពីប្រាសាទអង្គវត្ត មានតែត្រឹម៣០លានដុល្លារប៉ុណ្ណោះ ដែលវាផ្ទុយពីការអះអាងរបស់គណបក្សប្រឆាំងដែលថា មានប្រមាណ១៥០លានដុល្លារនោះ។
Read More » -
លោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួន បើសិនមានវត្តមាននៅក្នុងប្រទេសកម្ពុជា
Cambodia News ភ្នំពេញ៖ បន្ទាប់ពីការប្រកាសរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្តាហ៍មុនដែលថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោតខាងមុខ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិបានអះអាងថា ដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងរូបនេះនឹងអនុវត្តន៍ភ្លាម ប្រសិនបើលោកមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
Read More »