ព័ត៌មានជាភាសាខ្មែរ
-
កម្មកររោងចក្រកាត់ដេរ ផាញហ្គ្រេត ត្អូញត្អែថា គ្មានលុយ ធ្វើសាហុយទៅបោះឆ្នោតនៅស្រុក
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា កម្មករកម្មការិនីរោងចក្រកាត់ដេរ ផាញហ្គ្រេត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានលើកគ្នាមកតវ៉ានៅមុខក្រសួងសង្គមកិច្ច ទាមទារសុំអន្តរាគមន៍ពីលោក រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សុំជួយអន្តរាគមន៍ទៅថៅកែរោងចក្រកាត់ដេរដើម្បីបើកលុយជូនពួកគាត់ សម្រាប់ធ្វើសោហុយទៅបោះឆ្នោតនៅឯស្រុក។
Read More » -
អ្នកសារព័ត៌មាន«អ្នកមើលផ្លូវ» ត្រូវជនមិនស្គាល់មុខ សម្លាប់
Cambodia News ខេត្តកំពត៖ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ កក្កដា ២០១៣ អ្នកយកសារព័ត៌មាន«មើលផ្លូវ»ម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ប្រហារស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិខ្វាវ ឃុំចំប៉ីស្រុកអង្គរជ័យ ។
Read More » -
អ្នកភូមិបឹងកក់ ដាក់ញ្ញត្តិតាមស្ថានទូតប្រឆាំងអតីតតំណាងរបស់ខ្លួន
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះ ក្រុមអ្នកភូមិបឹងកក់ប្រមាណ៧០នាក់ បានដាក់ញ្ញតិ្តដាច់ដោយឡែកពីគ្នានៅតាមស្ថានទូតបរទេសចំនួន៥ ដើម្បីឱ្យបណ្តាស្ថានទូតទាំងនោះ ដកសេចក្តីទុកចិត្តពីអ្នកស្រី ទេព វន្នី តំណាងរបស់ខ្លួននៅក្នុងសហគមន៍បឹងកក់រាជធានីភ្នំពេញ។
Read More » -
សម រង្ស៊ី សរសេរសំបុត្រទៅកាន់ព្រះមហាក្សត្រ ស្វែងរកការលើកលែងទោស
Cambodia News ភ្នំពេញ: បាននិយាយថា លោកបានសរសេរលិខិតមួយច្បាប់ ដើម្បីស្វែងរក ការលើកលែងទោស ពីព្រះមហាក្សត្រ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់ របស់លោក មកចូលរួមការបោះឆ្នោត។
Read More » -
ប្តីយកព្រនង់វាយប្រពន្ធបែកក្បាលរបួសធ្ងន់ ដោយសារកាន់គណបក្សផ្សេងគ្នា
Cambodia News ស្វាយរៀង ៖ ហេតុការណ៍គួរឱ្យហួសចិត្តមួយ បន្ទាប់ពីប្តីប្រពន្ធមួយគូបានឈ្លោះទាស់ទែងគ្នា ដោយសារតែរើសអើងកាន់គណបក្សរៀងៗខ្លួន (ប្តីកាន់ខាងគណបក្សសង្គ្រោះជាតិ ប្រពន្ធកាន់ខាងគណបក្សប្រជាជនកម្ពុជា) រហូតឈានដល់ការប្រើអំពើហិង្សាដោយប្តីយកព្រនង់មកវាយក្បាលស្ត្រី ជាប្រពន្ធ៣ព្រនង់ បណ្តាលឱ្យហូរឈាមកក្លាក់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
Read More » -
អតីតអ្នកបុរីកីឡា តវ៉ាបិទផ្លូវចូលសាលារាជធានីភ្នំពេញ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា អតីតអ្នកបុរីកីឡាប្រមាណជា១០០នាក់ តំណាងឲ្យ៥០គ្រួសារ បានតវ៉ាបិទផ្លូវ ចូលសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញមុខដោះស្រាយបញ្ហាជូនពួកគេ។
Read More » -
លោក សម រង្ស៊ី នឹងវិលចូលកម្ពុជាក្នុងខែនេះ
Cambodia News ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នឹងមកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដានេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣។
Read More » -
ការចូលរួមរបស់យុវជននឹងធ្វើឲ្យមានការប្រែប្រួល
Cambodia News ភ្នំពេញៈ ការចូលរួមយ៉ាងច្រើន និងយ៉ាងផុលផុស របស់យុវជនវ័យក្មេង នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែលកំពុងតែប្រព្រឹត្តទៅនាពេលនេះ ត្រូវបានអ្នកវិភាគយល់ថា អាចនឹងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត នៅចុងខែកក្កដានេះមានការប្រែប្រួលខ្លាំងហួសពីការស្មាន។
Read More » -
ជនសង្ស័យ ចំនួន ៤ នាក់ ត្រូវចាប់ខ្លួនរឿងផ្ទះអាវុធ ជាមួយក្បួនឃោសនា គណបក្សសង្គ្រោះជាតិ
Cambodia News ភ្នំពេញ៖ ជនសង្ស័យចំនួន ៤ នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយសកម្មជនគណបក្ស សង្គ្រោះជាតិ រហូតដល់មានការផ្ទុះអាវុធ និងការប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន…
Read More » -
ក្រសួងព័ត៌មានអំពាវនាវកុំឲ្យមានការវាយប្រហារគ្នារឿងនយោបាយក្នុងប្រព័ន្ធសង្គម Facebook
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានធ្វើការអំពាវនាវមួយដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ សូមកុំឲ្យវាយប្រហារគ្នាពីរឿងនយោបាយ ក្នុងកំឡុងយុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នេះ។
Read More »