ព័ត៌មានជាភាសាខ្មែរ
-
ព្រះមហាក្សត្រ អំពាវនាវដល់គណបក្សធំទាំងពីរ បន្តដោះស្រាយបញ្ហាដោយសន្តិវិធី
ភ្នំពេញ៖ នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិនៅថ្ងៃទី០៧ ខែសីហានេះ មានព្រះរាជបន្ទូលថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជា បានទៅបោះឆ្នោតជ្រើសរើសឥស្សរជន និងគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត សម្រាប់ការដឹកនាំប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខទៀត។
Read More » -
ការចាកចេញរបស់លោក សម រង្ស៊ី មិនមែនជាភាពចៃដន្យ
ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងតែកើនប្រជាប្រិយតាមរយៈសំឡេងឆ្លោត ពីអ្នកគាំទ្រភាគច្រើនជាយុវជននោះ ពេលនេះ កំពុងតែគេចចេញពីប្រទេសកម្ពុជាហើយ ដោយបន្សល់នូវភាពមន្ទិលសង្ស័យជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត។
Read More » -
ការសាក ល្បងកម្លាំងបដិវត្តមហាជន ដើម្បីកំញ៉ើញដល់បក្សកាន់អំណាច
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែសីហា មេដឹកនាំគណបក្សប្រឆាំងទាំងពីររូប បានដឹកនាំការសាកល្បងកម្លាំង ទៅលើអ្នកគាំទ្ររបស់ពួកខ្លួន ថាតើអាចនឹងចាប់ផ្តើមធ្វើមហាបាតុកម្ម ឬអាច ឈានដល់ការធ្វើបដិវត្តមហាជនឬមួយយ៉ាងណា ។
Read More » -
គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៤ខែសីហា
ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានឲ្យដឹងថា ប្រសិន បើមិនមានពាក្យបណ្តឹងដោយគណបក្សនានានៅក្នុងការបោះឆ្នោតទេនោះ ខ្លួននឹងប្រកាស លទ្ធផលនៅថ្ងៃទី១៤ ខែ សីហា ខាងមុខនេះ។
Read More » -
ផឹកស៊ីឌឺដងគ្នា បាញ់ត្រូវភ្លែកធ្លាយមកក្រោយ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី០៦ ខែសីហា នៅចំណុចផ្លូវលេខ២១៥ កែង និងផ្លូវលេខ២១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បុរសម្នាក់ក្នុងចំណោម៤នាក់ត្រូវគ្រាប់កាំភ្លើងត្រង់ភ្នែកខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយដេកដួលក្នុងថ្លុកឈាម ខណៈដែលអង្គុយផឹកស៊ីនៅក្នុងហាងមួយ ហើយប្រើប្រាសភាសារឌឺដង ទៅក្រុមម្ខាងទៀត ។
Read More » -
ផ្ទុះគ្រាប់បែកក្បែររបងសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ គ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះយ៉ាងកក្រើក ក្បែររបងសាលារាជធានីភ្នំពេញ កាលពីវរលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ២០១៣(ក្បែររបងតុលាការពីខាងត្បូង) ក្នុងក្រុម៦២ ភូមិ ៧ សង្កាតវាលវង់ ខណ្ឌ៧មករា ។
Read More » -
ក្រសួងអប់រំមិនអាចទប់ស្កាត់ការបែកធ្លាយវិញ្ញាសារប្រឡងទុតិយភូមិ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៦ ខែសីហា របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ ថាជារឿងអាម៉ាស់បំផុតនៅកម្ពុជា ដែលក្រសួងអប់រំទុកបណ្ដោយឲ្យស្ថានភាពនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ មានអំពើពុករលួយជាប្រព័ន្ធកើតឡើងដោយគ្មានការទប់ស្កាត់។
Read More » -
លោក សម រង្ស៊ីប្រកាសមិនចូលប្រជុំសភាថ្ងៃដំបូង
ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៥សីហា ថាមិនចូលរួមប្រជុំសភានៅថ្ងៃដំបូង ជាដាច់ខាត ប្រសិនបើគ្មានដំណោះស្រាយស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតអាណត្តិ ទី៥នេះទេ
Read More » -
កិច្ចចរចាលើសំណើរបញ្ចូល UN ជាអាជ្ញាកណ្តាល កំពុងដំណើរការ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនកំពុងបន្តចរចាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ចំពោះសំណើរទាមទារសមាសភាពអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ក្នុងគណៈកម្មការចម្រុះត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត។
Read More » -
ក្រសួងអប់រំ អះអាងថា ខ្លួនបាននឹងកំពុងតែ រឹតបន្តឹត ការប្រលងបាក់ឌុប
ភ្នំពេញ៖ ការបំពុលបរិយាកាសក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ នេះ គឺមិនខុសពីឆ្នាំមុនៗនោះឡើយ ដោយគេសង្កេតឃើញថាភាពប្រក្រតីតែងតែកើតឡើងនៅតាមមណ្ឌលប្រលងនានាទូទាំងប្រទេស ព្រោះតែបែកឆ្លាយវិញ្ញាសារក្នុងបន្ទប់ប្រលង។
Read More »