ព័ត៌មានជាភាសាខ្មែរ
-
លទ្ធផលបោះឆ្នោតជាបណ្តោះអាសន្នផ្សាយនៅថ្ងៃទី ១២ សីហា ដោយគជប
ភ្នំពេញ៖ នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ទូទាំង ២៤ រាជធានី-ខេត្ត។ លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតទូទាំង ២៤ រាជធានី-ខេត្ត មានដូចខាងក្រោម៖
Read More » -
គណបក្សប្រជាជន មិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិនោះទេ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជាបានថ្លែង ប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់ ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ស្ដីពីវិជ្ជាជីវៈ សារព័ត៌មាននាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅសណ្ឋាគារគ្រីផាឡិចថា គណបក្សប្រជាជនកម្ពុជាគ្មានផែនការ បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង នោះឡើយ ។
Read More » -
គ.ជ.ប ពន្យារពេលចេញលទ្ធផលបណ្តោះអាសន្ន
ភ្នំពេញ៖ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅ ថ្ងៃទី១០ សីហា ស្អែកនេះ។ ប៉ុន្តែ គ.ជ.ប បានជូនដំណឹងនៅថ្ងៃនេះថា ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងមិនអាចធ្វើបានទៅតាមការគ្រោង ទុកនោះទេ។
Read More » -
ពលរដ្ឋភ័យខ្លាចចំពោះការចល័តទ័ព និងសព្វាវុធ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមរាជធានីខេត្តមួយចំនួន មានការព្រួបារម្ភ និងមានចម្ងល់ចំពោះសកម្មភាពចល័តកងទ័ពតាមរថយន្តរបស់រាជរដ្ឋាភិបាលក្រោយការបោះឆ្នោតសភាអាណាត្តិទី៥ ថ្ងៃទី២៨ កក្កដា ប៉ុន្តែត្រូវបានបន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលឆ្លើយថា ពលរដ្ឋទាំងអស់មិនត្រូវព្រួបារម្ភនោះទេ ហើយសន្ថិសុខជាតិក៏មិនទាន់ធ្លាក់ដល់ត្រូវប្រើកម្លាំងទ័ពនោះដែរ។
Read More » -
គជប ហៅគណបក្សធំទាំងពី ប្រជុំសម្រេចបង្កើតគណៈកម្មការពិសេស
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់គជប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ គជប បានលើកឡើងថា កន្លងមក យោងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញគណបក្សទាំងពីរ មកជួបប្រជុំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ក្នុងការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោត…
Read More » -
កងកម្លាំងត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់ៗក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ប្រភពពីកាសែត The Phnom Penh Post ជាភាសាអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា បានរាយកាណ៍អោយដឹងថា កងទ័ពរាប់រយនាក់ពីបណ្តាអង្គភាពកងរាជអាវុធហត្ថ និងប៉ូលីសជាតិ រួមទាំងរថពាសដែក (អាស្គុត) ត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់ៗ និងក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ ។
Read More » -
រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមានថា ការធ្វើបាតុកម្ម អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ច
ភ្នំពេញ៖ ថ្លែងក្រោយពិធីសម្ពោធ“ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិ ២០១៣”និង“ពិព័រណ៍ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ២០១៣” នៅព្រឹកថ្ងៃទី៨ ខែសីហានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «បើគេចង់បំផ្លាញសេដ្ឋកិច្ច គេត្រូវធ្វើបាតុកម្មឲ្យច្រើន»។
Read More » -
បញ្ហាសំរាមអាចនឹងក្លាយជាមេរោគសម្រាប់ទីក្រុង
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញដែលទើបឡើងកាន់តំណែងថ្មីបានថ្លែងនៅក្នុងកិច្ច ប្រជុំមួយកាលពីពេលថ្មីៗនេះថា ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីបញ្ហាសំរាមទេនោះ វានឹងអាចក្លាយមេរោគដ៏គ្រោះថ្នាក់សម្រាប់ទីក្រុង។
Read More » -
ក្រសួងមហាផ្ទៃ ប្រមាន សម រង្ស៊ី ឲ្យទទួលខុសត្រូវចំពោះការធ្វើបាតុកម្ម
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសរសេរលិខិតមួយច្បាប់ទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយប្រាប់មេដឹកនាំគណបក្សប្រឆាំងរូបនេះអំពីការទទួលខុសត្រូវ ចំពោះបាតុកម្ម ដែលលោក សម រង្ស៊ី គ្រោងនឹងដឹកនាំនៅពេលខាងមុខ ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោតនោះ។
Read More » -
ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រទះឃើញគ្រាប់ M79 ពីរគ្រាប់នៅមុខផ្ទះ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ខែសីហា ឆ្នាំ២០១៣នេះ ក្បាលគ្រាប់ M79 ចំនួន២គ្រាប់ ត្រូវបានម្ចាស់ផ្ទះ ដែលរកស៊ី ថតរូបក្នុង ពិធីមង្គលការ ប្រទះឃើញនៅមុខផ្ទះ ស្ថិតនៅផ្ទះលេខ៧៤អា ផ្លូវលេខ១៥៦កែងផ្លូវលេខ២២៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
Read More »