ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជ​បន្ទូល​ថា​ រដ្ឋសភា​នីតិកាល​ទី​ប្រាំ នឹង​បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ជោគ​ជ័យ ​

    ​ភ្នំពេញ៖ ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​បើក​កិច្ចប្រជុំ​លើកដំបូង របស់​រដ្ឋសភា នីតិកាល​ទី​ប្រាំ ដោយមាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋសភា​នីតិកាល​ទី​ប្រាំ នឹង​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​។​ នៅក្នុង​ សម័យប្រជុំ​ដំបូង នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នា​ព្រឹក​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា រដ្ឋសភា​នីតិកាល​ទី​៥ នឹងមាន​ដំណើរ​ការល្អ បំពេញភារកិច្ច​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ ជូន​មាតុភូមិ និង​ប្រជាជន​។​ ការប្រជុំ​រដ្ឋសភា​បន្ត​ទៀត…

    Read More »
  • គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ ស្តី​ពី​ជំហរ​ប្រជុំសភា​

    ភ្នំ​ពេញ​៖ នៅ​ព្រឹក​ម៉ោង​១១ ថ្ងៃ​សុក្រ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ស្តីពី​គោលជំហរ​គណបក្ស​ក្នុង​ការចូលរួម​សម័យប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ ទី​២៣​ខែ​កញ្ញា ឬ​យ៉ាងណា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ នឹង​មាន​វត្តមាន​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ…

    Read More »
  • អាចារ្យ​អេ​ នឹង​ធ្វើ​បាតុ​កម្ម​គាំ​ទ្រព្រះ​មហាក្សត្រ​ បន្ទាប់​ពី​ក្រុម​អ្នក​លេង​ហ្វេស​ប៊ុក​ ប្រមាថ​មាក់​ងាយ​ព្រះ​អង្គ ​

    ភ្នំពេញ៖ អាចារ្យអេប្រធានវិទ្យុ 107,5 MHz និងក្រុមការងារបានប្រកាសថា នឹងធ្វើបាតុកម្មគាំទ្រ ព្រះមហាក្សត្រ នៅស្តាតអូឡាំពិក នាម៉ោង ៨៖៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ខាងមុននេះ។ ការប្រកាសរបស់លោកបែបនេះ បន្ទាប់ពីអ្នកដែលបង្ហោះហ្វេសប៊ុកមួយចំនួន បានប្រមាថមើល ងាយដល់ ព្រះមហាក្សត្រខ្មែរ ។ នៅព្រឹកថ្ងៃទី១៩…

    Read More »
  • ព្រះ​សង្ឃ​យ៉ាង​តិច​បួន​អង្គ​ ព្រមាន​ដុត​ព្រះ​កាយ​នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង​

    ភ្នំពេញ​៖ កាល​ពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ​​មាន​ ព្រះសង្ឃយ៉ាងតិចបួនអង្គ បាន​ព្រមាន​ដុះ​ព្រះកាយ​នៅ​ម្តុំ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ប្រសិនបើ​កម្លាំង​សមត្ថ​កិច្ច​​រាជធានី​ភ្នំពេញ រារាំង​ក្នុង​ការអនុញ្ញាតឲ្យ​ព្រះសង្ឃ ចូល​ទៅ​បួងសួង សម្មាធិ​ខាងមុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​ឲ្យ​ព្រះមហាក្សត្រ ពន្យារ​ពេល​​សម័យ​ប្រជុំ​សភា​។ រហូតមកដល់​ម៉ោង​ជាង​៤​រសៀល​​ ថ្ងៃ​ដដែល​ ព្រះសង្ឃ​ប្រមាណ​ជាង​៥០​អង្គ បាន​និមន្ត​មក​ខាង​មុខ​សាល​មហោស្រប​ចតុមុខ តែ​ត្រូវបាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង​ ។ ព្រះសង្ឃ​បួន​ប្រាំ​អង្គ ព្រមាន​ដុត​ព្រះកាយ…

    Read More »
  • សម រង្ស៊ី ​ប្រកាស​មិន​ចូល​ក្នុង​រដ្ឋា​ភិបាល ​និង​មិន​ចូល​ក្នុង​សភា ​

    ភ្នំពេញ: តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់ លោក សម រង្ស៊ី ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ​នេះ​ បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ក្នុង រដ្ឋាភិបាល និង​មិន​ចូលក្នុង​សភា​ឡើយ ដរាបណា​មិនទាន់​មានការ​ធានាថា សេចក្តីសង្ឃឹម នៃ​ប្រជារាស្ត្រ​ខ្មែរ​នឹង​ក្លាយទៅជា​ការពិត​។ លោក…

    Read More »
  • រដ្ឋាភិ​បាលរំឭក​ប្រ​ជា​ពល​រដ្ឋ​ពី​សិទ្ធិ​បញ្ចេញ​មតិ ​មិន​អនុញ្ញាត​ឲ្យ​ប៉ះពា​ល់ដ​ល់ព្រះ​មហាក្សត្រ​

    ភ្នំ​ពេញ​៖ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី១៨ ខែកញ្ញា​ម្សិល​មិញ​នេះ បាន​លើក​ឡើង​ថា​​​ប្រជា​ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ចំពោះ​ការ​បញ្ចេញ​មតិ និង​សេរីភាព​ផ្នែក​សារព័ត៌មាន ​ក៏​ប៉ុន្តែ​សិទ្ធិ​សេរីភាព​ទាំង​​នេះ ​មាន​លក្ខខណ្ឌ​កំណត់ ជា​ពិសេស​ត្រូវ​​​ធ្វើ​ឡើង​ដោយ​ស្របតាមច្បាប់ និង​ធានា​ថា​មិនមាន​ការ​ប៉ះពាល់ដល់​ព្រះ​មហាក្សត្រ ឬ​ស្ថាប័នព្រះមហាក្សត្រ​ជា​ដាច់​ខាត។ សេចក្តី​ថ្លែងការណ៍​​​​របស់ទីស្តីការគណៈរដ្ឋមន្ត្រី​​នេះ បាន​បញ្ជាក់ពី​ការ​សង្កេត​ឃើញ​ថា​ ​ក្នុង​​ពេល​បច្ចុប្បន្ន ​​ប្រជាពលរដ្ឋ​មួយចំនួន ​បាន​​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញមតិ ​និង​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន ​​​តាមរយៈ​​បណ្តាញ​សារព័ត៌មាន, ​​ជា​ពិសេស​បណ្តាញ​​​សង្គម…

    Read More »
  • កម្ពុជា​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃទី​២២​ ខែ​កញ្ញា​

    ភ្នំ​ពេញ​៖ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ បាន​ជូន​ដំណឹង​ ចុះ​ថ្ងៃទី​១៨ ​ខែកញ្ញា ​​ដល់​ក្រសួង​ ស្ថាប័ន​ពាក់ ព័ន្ធ  ​អាជ្ញាធរ​ដែនដី​ និង​សាធារណ​ជន​ ឲ្យ​ប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​អាង​ទន្លេ​មេគង្គ​ និង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​សម្ពាធ​ មិន​ធម្មតា​​បាន​កើតឡើង​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុងតែ​​កំពុង​បង្កើន​ឥទ្ធិពល​​។ តាម ​ការ​ព្យាករ​វិសម្ពាធ​នេះ​ នឹង​វិវត្ត​ទៅជា​កូនព្យុះ…

    Read More »
  • រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​៖ ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​ពិត​ជា​បាន​រៀប​ចំ​ហើយ​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី១៩ ខែកញ្ញា​នេះ លោក ខៀវ កាញា​រី​ទ្ធ មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​​​ បាន​ឲ្យ​ដឹងថា បញ្ជី​សមាសភាព​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បានរៀបចំ​រួច​អស់ហើយ។ ដោយឡែក ចំពោះ​បណ្ដាញ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​មានការ​បែកធ្លាយ​បញ្ជី​ គណៈរដ្ឋមន្ត្រី​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្ដេច ហ៊ុន សែន នោះ​ត្រូវបាន​មន្ត្រី​នាំពាក្យ​ដដែល​ខាងលើនេះ បដិសេធ…

    Read More »
  • កុមារី​ម្នាក់ ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តា​សាយ​បក្សី ​និង​ម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​​

    ភ្នំ​ពេញ ៖ អង្គការ​សុខភាព​ពិភពលោក ឲ្យដឹងថា កុមារី​ពីរ​នាក់ បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​(H5N1) ក្នុង ពេល​ថ្មីៗ​នេះ ហើយ​ម្នាក់​ក្នុងចំណោម​នោះ បាន​ស្លាប់ ដែល​ធ្វើឲ្យ​ជំងឺនេះ បាន​កើន​ដល់​២០​ករណី សម្រាប់​ឆ្នាំ​២០១៣​នេះ​។​ ​កុមារ​ទាំង​ពីរ​នោះ មាន​ម្នាក់​គឺ​កុមារី អាយុ​៥​ឆ្នាំ មកពី​ខេត្ត​តាកែវ និង​ម្នាក់​ទៀត​ជា​កុមារី​ដដែល អាយុ​២​ឆ្នាំ មកពី​ខេត្ត​កំពត​។…

    Read More »
  • ស្រ្តី​ពោះ​ធំ​គ្រប់​ខែ​ម្នាក់​ ត្រូវ​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់ ​

    ភ្នំពេញ: ​ប្តី​កំណាច​ឃោរឃៅ​ម្នាក់ បាន​ខឹង​នឹង​ប្រពន្ធ​ទៅ​មើល​ទូរទស្សន៍ នៅផ្ទះ​ម្តាយក្មេក ត្រលប់​មកវិញ ក៏មាន​ការឈ្លោះប្រកែក​គ្នា ពេលនោះ​ប្តី​ទុរយស​បាន​យក​សាំង​ប្រហែល ៥ លី​ត​ទុក​នៅក្រៅ​ផ្ទះ មក​ស្រោច​លើ​ប្រពន្ធ​ហើយ​បាន​ដុត​ទាំង​រស់​តែម្តង​។ អំពើ​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ហើយ​ពេលនេះ​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

    Read More »
Back to top button
Close
Close