ព័ត៌មានជាភាសាខ្មែរ
-
សម រង្ស៊ី៖ យើងចូលរួមប្រជុំចរចា ដើម្បីរកយុតិ្តធម៌ មិនចរចា ដើម្បីដំណែងអ្វីទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី ២៥ ខែកញ្ញានេះ រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ថ្លែងនៅ ក្នុងសន្និសីទ កាសែតស្តីពី ជំហរបស់CNRP ជុំវិញស្ថានការណ៍ នយោបាយបច្ចុប្បន្ន នាទីស្នាក់ការកណ្តាល គណបក្ស…
Read More » -
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងទឹកជំនន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាជាតិ និងក្រោមជាតិ បង្កើនការប្រុងប្រយ័ត្ន ជួយប្រជាពលរដ្ឋ ខណៈទឹកជំនន់ កំពុងក្លាយជាបញ្ហាព្រួយបារម្ភ។ ក្នុងការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពុងរងការគំរាមកំហែងច្រើនពីទឹកជំនន់។…
Read More » -
ស្ថានភាពតាមដងផ្លូវក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់នៅព្រឹកនេះ
ភ្នំពេញ៖ នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃរំលឹកខួបឆ្នាំទី២០ នៃការប្រកាសឲ្យប្រើបា្រស់រដ្ឋធម្មនុញ្ញ ( ២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៣) គឺមានសភាពស្ងប់ស្ងាត់ ដោយសារមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត ឈប់សម្រាក ។ រីឯផ្លូវនៅជុវិញព្រះបរមរាជវំាង និង មន្ទីររដ្ឋសភាជាតិបន្តបិទ…
Read More » -
សម្តេចហេង សំរិន ជាប្រធាន លោក ងួន ញ៉ិល អនុប្រធានទីមួយ និងលោកស្រី ឃួនសុដារី អនុប្រធានទីពីរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៣នេះ រដ្ឋសភាបានចាប់ផ្តើមបើកសម័យប្រជុំសភាលើកទី១របស់ខ្លួនទៀតហើយ បើទោះបីជាគ្មានតំណាងរាស្រ្តជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិទាំង ៥៥រូបក៏ដោយនោះ។ បើតាមរបៀបវារៈនៃកិច្ចប្រជុំសភាថ្ងៃនេះ គឺធ្វើឡើងដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភា អនុប្រធានទាំង២ និង ប្រធានគណៈកម្មការសភាចំនួន៩ ផ្សេងទៀត។ បន្ទាប់ពីបោះឆ្នោតជ្រើសរើសផ្តល់ការទុកចិត្តលើក្បាលម៉ាស៊ីនរដ្ឋ សភារួចហើយនោះ សមាជិកសភាទាំងអស់ ក៏នឹងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីផងដែរ។
Read More » -
ផ្លូវនៅទូទាំងរាជធានីភ្នំពេញ ត្រូវកកស្ទះយ៉ាងខ្លាំងនៅថ្ងៃបើកសម័យប្រជុំសភាអាណត្តិថ្មីដំបូង
ភ្នំពេញ៖ ផ្លូវនៅទូទាំងរាជធានីភ្នំពេញ ត្រូវកកស្ទះយ៉ាងខ្លាំង ដោយកងកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយរនាំងដែក បន្លាលួសបិទផ្លូវមួយចំនួន នៅចំថ្ងៃបើកសម័យប្រជុំរដ្ឋសភាដំបូង ដែលមានតែតំណាងរាស្ត្រជាប់គណបក្សប្រជាជនកម្ពុជា និងបណ្តាអង្គទូតមួយចំនួនចូលរួម ក្រោមអធិបតីភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការបិទផ្លូវនេះ ត្រូវបានមន្ត្រីកងកម្លាំងសមត្ថកិច្ចអះអាងថា ដើម្បីរឹតបន្តឹងសន្តិសុខ សម្រាប់កិច្ចប្រជុំសភាលើកដំបូង។ ផ្លូវនៅម្តុំវិមានឯករាជ្យ រដ្ឋសភា វត្តភ្នំ និងជាពិសេសមហាវិថី ព្រះនរោត្តម និងសុធារស…
Read More » -
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចូលសច្ចាប្រណិធាន នៅម៉ោង៤រសៀលនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ វេលាម៉ោងប្រមាណ ៤រសៀល តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប នឹងទៅសច្ចាប្រណិធាននៅព្រះបរមរាជវាំង ក្រោមរាជាអធិបតីភាពរបស់ព្រះមហាក្សត្រ និងសម្តេចសង្ឃទាំងពីរគណៈ។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានបដិសេធចូលរួមសច្ចាប្រណិធាន។
Read More » -
ផ្លូវជុំវិញរដ្ឋសភាជាតិបន្តបិទរហូតដល់ថ្ងៃទី២៥ កញ្ញា
ភ្នំពេញ៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតសុំការយោគយល់ ពីប្រជាពលរដ្ឋ ចំពោះការបិទផ្លូវនៅជុំវិញរដ្ឋសភាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ កញ្ញា ២០១៣ ដោយហេតុផលការបើកសម័យប្រជុំសភាលើកដំបូងការធ្វើសច្ចាប្រណិធាន ការបោះឆ្នោតបង្កើតយន្តការរដ្ឋសភា និងការបោះឆ្នោតបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៥ និងដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាពសង្គម ។
Read More » -
គណបក្ស សង្គ្រោះជាតិ រិះគន់ការបើកប្រជុំដំបូងរបស់រដ្ឋសភា
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ពីខេត្តសៀមរាបភ្លាម បន្ទាប់ពីព្រះមហាក្សត្រ បានយាងបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភានីតិកាលទីប្រាំនោះ។ គណបក្សសង្គ្រោះជាតិ បានរិះគន់ថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ប្រជាពលរដ្ឋបានបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែរដ្ឋសភា បានសម័យប្រជុំដំបូងរបស់ខ្លួន ដោយមានតែបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រតែ ៦៨ រូបមកពីគណបក្សតែមួយ គឺគណបក្សប្រជាជន។ គណបក្សសង្គ្រោះជាតិ បានចាត់ទុកថា…
Read More » -
សម្តេចហ៊ុនសែន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៥
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចចេញព្រះរាជសារ ត្រាស់បង្គាប់ ចាត់តាំង សម្តេច ហ៊ុនសែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៥។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។តាមគម្រោង បន្ទាប់ពីបើកសម័យប្រជុំរដ្ឋសភាថ្មី លើកដំបូង…
Read More »