ព័ត៌មានជាភាសាខ្មែរ
-
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតទាំង ៥៥រូបប្តេជ្ញាមិនចូលរួមប្រជុំសភាដំបូង
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បន្ទាប់ពីបានទទួលលិខិតឆ្លើយតបពី ព្រះមហាក្សត្រ កាលពីថ្ងៃទី១៨ ខែកញ្ញា ទាក់ទងទៅនឹងការស្នើសុំពន្យារពេលប្រជុំសភា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ហើយត្រូវបានព្រះមហាក្សត្រ បដិសេធនោះ គណបក្សសង្គ្រោះជាតិ បានធ្វើការកោះប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប…
Read More » -
ព្រះមហាក្សត្រមិនព្រមពន្យារពេលកិច្ចប្រជុំសភាដំបូងតាមសំណើបក្សប្រឆាំង
ភ្នំពេញ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានយល់ព្រមតាមសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសុំ ពន្យារពេលកិច្ចប្រជុំសភាដំបូងនោះទេ។ ការបដិសេធមិនព្រមពន្យារពេលកិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈ ព្រះរាជសារនៅថ្ងៃពុធទី១៨ កញ្ញានេះផ្ញើជូនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ព្រះអង្គនៅតែរក្សាជំហរគោរពតាមរដ្ឋធម្មនុញ្ញមាត្រា ៨២ ដែលតម្រូវឲ្យព្រះមហាក្សត្រកោះប្រជុំសភាដំបូង៦០ថ្ងៃយ៉ាងយូរក្រោយ ការបោះឆ្នោត។
Read More » -
ក្រសួងធនធានទឹកជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ចំនួន៨ ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធសម្ពាធទាប នៅប្រទេសជិតខាង ដែលជះឥទ្ធិពលមកលើកម្ពុជា បង្កឲ្យ មានភ្លៀងជោគជាំ ហើយអាចបណ្តាលឲ្យ មានជំនន់ទឹកភ្លៀងថែមទៀតផង។ បើតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចុះហេត្ថលេខា ដោយលោករដ្ឋមន្រ្តី លឹម គានហោ…
Read More » -
ព្រះមហាក្សត្រ អំពាវនាវជាថ្មី ដល់គណបក្សសង្គ្រោះជាតិ អោយចូលរួមប្រជុំសភា ថ្ងៃ២៣ ខែកញ្ញា
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃនេះ បានចេញព្រះរាជសារមួយទៀត ដើម្បីអំពាវនាវអោយបេក្ខជនជាប់ឆ្នោត ខាងគណបក្សសង្គ្រោះជាតិ ចូលរួមកិច្ចប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទីប្រាំ ដើម្បីបង្ហាញការរួបរួមជាតិ។ ព្រះរាជសារ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖
Read More » -
លទ្ធផលកិច្ចប្រជុំ គណបក្ស ប្រជាជន និងគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ
ភ្នំពេញ៖ កិច្ចប្រជុំរវាងមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានបញ្ចប់ហើយនៅថ្ងៃនេះ។ លទ្ធផលនៃកិច្ចប្រជុំ: – បញ្ហាខ្វែងគំនិតរឿងបង្កើតគណៈកម្មាស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នឹងពិភាក្សាគ្នាជាបន្តទៀត – ការចូលរួមប្រជុំសភារបស់គណបក្សសង្រ្គោះជាតិនឹងបន្តពិចារណា ព្រោះគណបក្សសង្រ្គោះជាតិ នៅមានរយៈពេល៥ថ្ងៃទៀត តែកិច្ចពិភាក្សា នឹងធ្វើឡើងមុនកិច្ចប្រជុំសភាលើកដំបូង នៅថ្ងៃ២៣ ខែកញ្ញា មកដល់។
Read More » -
ព្រះសង្ឃ មួយអង្គ បម្រុងយកសាំងចាក់ដុតខ្លួន នៅទីលានប្រជាធិបតេយ្យ
ភ្នំពេញ៖ នៅក្នុងថ្ងៃធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នេះ មានព្រះសង្ឃមួយអង្គ បានយកដបសាំង ដាក់ចូលថង់យាម បម្រុងចាក់ដុតខ្លួន នៅលើវេទិកា ក្នុងទីលានប្រជាធិបតេយ្យ ក៏ប៉ុន្តែ ត្រូវបានកងកំលាំងសន្តិសុខ នៅទីនោះ ឃាត់ទាន់ពេល មិនឲ្យព្រះអង្គ យកសាំងចាក់ដុតខ្លួនបានទេ។…
Read More » -
សេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នេះថា រដ្ឋសភា នីតិកាលទី៥ នឹងបើកសម័យប្រជុំដំបូង របស់ខ្លួន នៅថ្ងៃច័ន្ទទី២៣ ខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការចរាចារដើម្បីដោះស្រាយភាពទាល់ច្រកខាងនយោបាយ រវាងគណបក្ស ធំៗ ទាំងពីរ ទាក់ទងនឹងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ។…
Read More » -
សន្តិសុខ និងសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញល្អវិញ សម្រាប់ថ្ងៃបាតុកម្មទី2
ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៦ កញ្ញា ដែលជាថ្ងៃបាតុកម្មទី២ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញមានសភាពល្អប្រសើរឡើងវិញ ខណៈមេដឹកនាំគណបក្សទាំងពីរបានជួបប្រជុំគ្នានៅរដ្ឋសភា ។ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានភាពល្អប្រសើរ ប្រជាពលរដ្ឋធ្វើដំណើរទៅមកជាធម្មតា ដែលមើលទៅហាក់គ្មានរឿងអ្វីកើតឡើងឡើយ ។ នៅតាមហាងលក់ទំនិញបើកប្រកបអាជីវកម្មជាធម្មតា ចំណែកឯបារាស់ និងបន្លាលួសដែលសមត្ថកិច្ចបានដាក់រារាំង និងហាមឃាត់នៅតាមផ្លូវមួយចំនួនធំត្រូវបានបើកច្រកឱ្យប្រជា ពលរដ្ឋធ្វើដំណើរឡើងវិញ តែមិនទាន់បើកទាំងស្រុងទេ…
Read More » -
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ចេញថ្ងៃទី១៦ កញ្ញា
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីទទួលព័ត៌មាន ថា លោក លី បេឡា អាយុ២២ឆ្នាំ ជាអ្នកយកព័ត៌មានកាសែត យុវវ័យថ្មី បានរងរបួសក្បាល ខណៈ ដែលអ្នកកាសែតរូបនោះ ចុះយកព័ត៌មាននៅក្នុងហេតុការណ៍ប៉ះទង្គិចរវាងក្រុមសមត្ថកិច្ច និង បាតុករកាលពីវេលាម៉ោងប្រមាណ១០:០០នាទីយប់ថ្ងៃទី ១៥ ខែ កញ្ញា…
Read More » -
ផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ នៅតែបន្តបិទ
ភ្នំពេញ៖ ទោះបីជាគណបក្សសង្គ្រោះជាតិ បានបន្តធ្វើមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ក៏ដោយ ប៉ុន្តែ នៅតាមមហាវិថីធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ នៅតែបិទហើយ កងកម្លាំងមានសមត្ថកិច្ច នៅតែយាមល្បាត ដដែលដើម្បីការពារសុវត្ថិភាព ខ្លាចមានបញ្ហាអ្វីមួយកើតមានឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលជាថ្ងៃទី២នៃការធ្វើមហាបាតុកម្ម របស់បក្សសង្គ្រោះជាតិ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតរោងកុនលុច្ស…
Read More »