ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • អតីត​អ្នក​បុរីកី​ឡា​មួយ​ចំនួន​រង​របួស​ស្រាល ​ដោយ​សារ​ការ​ប៉ះ​ទង្គិ​ច​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​

    ភ្នំ​ពេញ៖ នៅ​វេលា​ម៉ោង​ជិត​៩​ នាព្រឹក​ថ្ងៃ​​ទី​៣០ ខែតុលានេះ អតីត​អ្នក​បុរី​កីឡា និង​កម្លាំង​សមត្ថកិច្ច ​ បាន​ប៉ះទង្គិច​គ្នា នៅខាងមុខ​វិមាន​សន្តិភាព ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាល​ឲ្យ​យុវនារី​ម្នាក់​អាយុ​ប្រមាណ​ជា​១៧​ឆ្នាំ សន្លប់ និង​អ្នក​ផ្សេង​ទៀត រង​របួសស្រាល​។ ​ការប៉ះទង្គិច​នេះ កើតឡើង​បន្ទាប់ពី​អតីត​អ្នក​បុរី​កីឡា​ប្រមាណ​ជា​៦០​នាក់ បាន​ដង្ហែ​ក្បួន​ពី​តំបន់​បុរី​កីឡា ដើម្បី​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​រក​ដំណោះស្រាយ  ពេល​នោះ​…

    Read More »
  • គណ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​លក្ខ​ខណ្ឌ​ ៣​ចំ​​ណុច​ចរ​ចា​លើក​ទី​៣​ ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​

    ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ និង​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​​ជាតិ លោក ហូ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​គណបក្ស​​​សង្គ្រោះ​​ជាតិ បាន​​​រៀប​ចំ​​លក្ខ​ខណ្ឌ​៣​ចំណុច​ ត្រៀម​ចរចា​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​​លើក​​ទី​៣ ដើម្បី​​​​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ក្រោយ​​ការ​បោះឆ្នោត​ ២៨​កក្កដា​។ លក្ខ​ខណ្ឌ​៣​ចំណុច ដាក់ឲ្យ​គណបក្ស​ប្រជាជន​​កម្ពុជានោះ​​ ទី​១ គឺស៊ើប​អង្កេត​​រក​​ការ​ពិត​នៃ​​ការ​បោះ​ឆ្នោត ទី​២ ដូរ​គណៈ​កម្មាធិ​ការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត…

    Read More »
  • ថ្ងៃ​២៩​តុលា ​ជា​ថ្ងៃ​គម្រប់ ​៩​ឆ្នាំ នៃ​ការ​យាង​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហាក្ស​ត្រ​

    ភ្នំពេញ​៖ ថ្ងៃទី២៩ ​តុលា​ ២០១៣នេះ​ គឺគម្រប់ខួប៩ឆ្នាំ​គត់​នៃការយាងឡើង​សោយរាជ​សម្បត្តិរបស់​ព្រះ​ករុណា ​ព្រះបាទ ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​​ សីហមុនី ​ព្រះ​មហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ។ នៅថ្ងៃនេះដែរ ​​មន្រ្តីរាជការ ​បុគ្គលិក ​កម្មករ និយោជិត ​ត្រូវបានរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យឈប់សម្រាក​​ពីការងារ​រយៈពេលមួយថ្ងៃ ។ គួរបញ្ជាក់ថា​ ព្រះ​ករុណា…

    Read More »
  • គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ត្រៀម​ខ្លួន​ចរ​ចា​ទ្បើង​វិញ​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៨ ​ខែតុលា នេះ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​ទ្វេភាគី​លើក​ទី​៣ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ​ដែល​នៅ​សេសសល់​ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា។​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន ប្រសាសន៍ថា ​គណបក្ស​ប្រជាជន​កម្ពុជា…

    Read More »
  • នាយ​ក​រដ្ឋ​មន្ត្រី​ កម្ពុជា ​ថ្វាយ​ព្រះ​ពរ ​ព្រះ​មហាក្សត្រ ​ក្នុង​ឱកាស​គោរព​ ខួប​លើក​ទី​៩ ​នៃកា​រ​យាង​ឡើ​ង​សោយ​រាជ្យ​

    ​ភ្នំ​ពេញ​៖ លោក​​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិត​មួយច្បាប់ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដ៏​មហា​ជ័យ មង្គល បវ​ថ្លៃថ្លា ពោរពេញ​ដោយ​ក្តី​អភិរម្យ​សោមនស្ស​រីករាយ នៃ​ព្រះ​រាជពិធី​បុណ្យខួប…

    Read More »
  • សង្គម​​ស៊ី​វិល​​ជំរុញ​​ឲ្យ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ អនុ​​វត្ត​​ច្បាប់​​ស្ដី​​ពី​​ការ​​គ្រប់​​គ្រង​​អា​ស៊ីដ​​

    ភ្នំ​ពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​សង្គ្រោះ​ជង​រង​គ្រោះ​​ដោយ​សារ​ទឹក​អាស៊ីត​ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មានចេញ​ផ្សាយ​ការ​ពី​ថ្ងៃ​ទី២៧ ​ខែ​តុលា ​​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​ អាស៊ីត។​ អង្គការ​នេះ​លើក​ឡើង​ថា​ មក​ទល់​ពេល​នេះ​មិន​មាន​ការ​ចែង​ឲ្យ​ច្បាស់​លាស់​ថា តើ​ទី​ភ្នាក់​ងារ​ណា​មួយ​របស់​រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ និង​ពេញ​ទំហឹង​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​ ការ​គ្រប់​គ្រង​អាស៊ីតខ្លាំង។​

    Read More »
  • សមត្ថ​កិច្ច​ពង្រឹង​សន្តិ​សុខ​មុន​ជំនួបរ​វាង​ប្រមុខ​ការ​ទូត​កម្ពុជា​-ថៃ​

    បន្ទាយ​មាន​ជ័យ ៖ ​មុន​ជំនួប​កំពូល​រវាង​ប្រមុខការ​ទូត​ថ្នាក់​ឧប​នាយកក​រដ្ឋ​មន្ត្រី​ក្រសួង​ ការ​បរទេស​កម្ពុជា-ថៃ​ជួប​គ្នា​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃទី​២៨ តុលា​ ​នេះ គេ​ឃើញ​សមត្ថ​កិច្ច​មក​ពី​អង្គ​ភាព​ពាក់ព័ន្ធ​បាន​ពង្រឹង​សន្តិ​សុខ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​នានា​ជាច្រើន ក្នុង​នោះ​រួម​ទាំង​ច្រក​ទ្វារ​អន្តរ​ជាតិ​ផង​ដែរ ។ ជំនួប​នេះ​នឹង​ធ្វើ​​ឡើង​នៅសាល​ប្រជុំ​​ក្នុង​កាស៊ីណូ ​​ហូលីដេ​ផា​ឡែស ក្បែរ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។ ភាគី​កម្ពុជា​ត្រូវគេ​ដឹងថា ដឹក​នាំ​ដោយ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​​ការ​បរទេស…

    Read More »
  • ប្រ​មុខ​ការ​ទូត ​កម្ពុជា​-ថៃ​ ជួប​ពិ​ភាក្សា​គ្នា​ លើ​បញ្ហា​ព្រំ​ដែន ​

    ​បន្ទាយ​មាន​ជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា​នេះ ប្រមុខការទូតកម្ពុជា-ថៃ បា​ន​បើក​កិច្ច​ប្រជុំរួមគ្នា ដោយ បិទ​ទ្វារ​នៅលើទឹកដីកម្ពុជា ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល កិច្ចប្រជុំនេះ គេមិនទាន់ដឹងថា នឹងពិភាក្សាលើករបៀបវារៈអ្វីខ្លះនោះទេ​។ តា​ម​ សេចក្តីជូនដំណឺងរបស់ក្រសួង ការបរទេសកាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា ជំនួប​ពិភក្សានេះ ភាគីទាំងពីរ នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ព្រំដែន…

    Read More »
  • ព្រឹក​នេះ ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដឹក​នាំ​ហែ​ក្បួន​ទៅ​កាន់​ស្ថាន​ទូត​អូស្ត្រាលី ​រុស្ស៊ី ​ជប៉ុន ​ឥណ្ឌូនេស៊ី និងចិន

    ភ្នំពេញ ​៖ ថ្ងៃទី​២៥ តុលា ២០១៣ ដើម្បី​ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា និង​ហែ​ក្បួន​យក​ញ្ញត្តិ​ដាក់ជូន​ស្ថានទូត​អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន ។​ នៅ​ឯ​ទីលាន​ប្រជា​ធិប​តេយ្យ​នោះ​វិញ ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​ប្រមាណ​៤០០០​នាក់  បាន​ប្រមូលផ្តុំ​គ្នា​រង់ចាំ​មេ​បក្ស​ប្រឆាំង​ទាំងពីរ ។ ចំណែក​សមត្ថកិច្ច​រាប់​សិប​នាក់ ក៏ត្រូវ​បាន​គេ​បន្ត​ដាក់ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រ​ជាធិបតេយ្យ ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏ដូចជា​នៅតាម​គោលដៅ​សំខាន់ៗ​មួយចំនួនទៀត…

    Read More »
  • ​គណៈ​រដ្ឋ​មន្ត្រី ​ប្រជុំ​អនុ​ម័ត​លើ​សេ​ចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ ​ឆ្នាំ​២០១៤ ​

    ភ្នំពេញ ​៖  ក្នុង​ពិធី​បើក​សម័យប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក រដ្ឋ មន្ត្រី នា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ តុលា ២០១៣ ។ របៀបវារៈ​សំខាន់ៗ​ដែល​គណៈរដ្ឋមន្ត្រី​នឹងត្រូវ​ពិភាក្សា​និង​អនុម័ត​រួមមាន​ ៖ ១-​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ ។​ ២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២ ។​៣-​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល…

    Read More »
Back to top button
Close
Close