ថ្ងៃ​២៩​តុលា ​ជា​ថ្ងៃ​គម្រប់ ​៩​ឆ្នាំ នៃ​ការ​យាង​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហាក្ស​ត្រ​

ភ្នំពេញ​៖ ថ្ងៃទី២៩ ​តុលា​ ២០១៣នេះ​ គឺគម្រប់ខួប៩ឆ្នាំ​គត់​នៃការយាងឡើង​សោយរាជ​សម្បត្តិរបស់​ព្រះ​ករុណា ​ព្រះបាទ ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​​ សីហមុនី ​ព្រះ​មហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ។ នៅថ្ងៃនេះដែរ ​​មន្រ្តីរាជការ ​បុគ្គលិក ​កម្មករ និយោជិត ​ត្រូវបានរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យឈប់សម្រាក​​ពីការងារ​រយៈពេលមួយថ្ងៃ ។

imagesគួរបញ្ជាក់ថា​ ព្រះ​ករុណា ​ព្រះបាទ​ ​សម្ដេច​ព្រះ​បរមនាថ ​នរោត្ដម​​ សីហមុនី​ ព្រះអង្គ​ព្រះរាជ​សម្ភព​ ( ប្រសូត) នា​ថ្ងៃ​ទី​ ១៤ ​​ឧសភា ​​១៩៥៣ ។ ទ្រង់​ជា​​ព្រះ​រាជ​បុត្រ ​របស់​ ព្រះ​បរមរ តន កោដ្ឋ( សម្តេចឪ នរោត្តមសី​ហនុ)​ និង​​សម្ដេច​​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​នរោត្តមមុនីនាថ​ សីហនុ ​។

កាលពីថ្ងៃទី២៩ ​តុលា​ ២០០៤​ ព្រះអង្គ​ ​ត្រូវ​បាន​ក្រុម​​ប្រឹក្សា​​រាជ​​សម្បត្តិ​​​ដែលមាន​សមាស ភាព​០៩អង្គនិងរូប ជ្រើស​តាំង​​ជា​ព្រះមហាក្សត្រ​​​បន្ត​ពី​ព្រះបិតា​ ប​ន្ទាប់ពីសម្តេចឪ​​ព្រះអង្គ​​បាន​ដាក់​រាជ​កាល​ពី​ថ្ងៃ​ទី​៧​ តុលា​ ​២០០៤៕ នាង/Cambodia News

Related Articles

Back to top button
Close
Close